ព័ត៌មាន​ថ្មី​អំពី​សៀវភៅ ហេរី ផោតធ័រ​ ភាសា​ខ្មែរ


ថ្មី​ៗ​នេះ​វិទ្យុ​ VOA សម្លេង​សហរដ្ឋ​អាមេរិក​បានបង្កើត​បទ​សម្ភាសន៍​មួយ​ស្ដី​ពី​ការ​បោះ​ពុម្ព​ចេញ​ផ្សាយ​នូវ សៀវភៅ ហេរី ផោតធ័រ វគ្គ​២ ជា​ភាសា​ខ្មែរ។ លោក​ Bernie Krisher បាន​និយាយ​តាម​ទូរស័ព្ទ​ថា “ប៉ុល​ ពត​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​បាត់​បង់​អស់​នូវ​វប្បធម៌​ល្អ​ៗ​របស់​ខ្មែរ ហើយ​ការ​ងើប​ឡើង​វិញ​ពី​សង្គ្រាម​នៅ​មាន​កំរិត​ទាប​ណាស់។ ដូច្នេះ​ខ្ញុំ​គិត​ថា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ញ៉ាំង​ប្រជាជន​ខ្មែរ​ឲ្យ​អាន​វិញ​បាន​ គឺ​តាម​រយៈ​ការ​បោះ​ពុម្ព​សៀវភៅ​មួយ​ដែល​អ្នក​រាល់​គ្នា​ចង់​អាន ហើយ​ខ្ញុំ​គិត​ថា​សៀវភៅ​រឿង ហេរី ផោតធ័រ គឺ​ជា​សៀវភៅ​ដែល​ក្មេង​ៗ​ទូទាំង​ពិភព​លោក​ចង់​អាន​គ្រប់​ៗ​គ្នា។” ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​ហេរី ផោតធ័រ​មាន​លក់​ត្រឹម​តែ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​តែ​ប៉ុណ្ណោះ ចំនែក​នៅ​តាម​ខេត្ត ប្រហែល​ជា​គ្មាន​ទេ។

ដក​ស្រង់​ពី៖ http://www.voanews.com/khmer/2009-06-02-voa4.cfm

ទាញ​យក​បទ​សម្ភាសន៍៖  ហេរី ផោតធ័រ

4 thoughts on “ព័ត៌មាន​ថ្មី​អំពី​សៀវភៅ ហេរី ផោតធ័រ​ ភាសា​ខ្មែរ

    1. ខ្ញុំ​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​សៀវភៅ​នេះ​គឺ​សម្រាប់​ជួយ​កុមារ​កម្ពុជា​ឲ្យ​អាន​ឡើង​វិញ ដូច្នេះ​មិន​ថ្លៃ​ទេ។ កាល​ពី​លក់​សៀវភៅ​ក្បាល​ទី​មួយ (ហេរី ផោតធ័រ​និង​សិលា​ទេព) លក់​តម្លៃ​ត្រឹម​តែ ៥០ សេន ប៉ុណ្ណោះ ប៉ុន្តែ​ការ​បោះ​ពុម្ព​វិញ​ក្នុង​មួយ​ក្បាល​ដល់​ទៅ​២​ដុល្លារ។ លោក Bernie Krisher ពិត​ជា​មាន​ចិត្ត​សប្បុរស​ណាស់ ទោះ​បី​ជា​គាត់​មិន​មែន​ជា​ជន​ជាតិ​កម្ពុជា​ក្ដី។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s