ប្រលង​ថ្ងៃ​នេះ


ថ្ងៃ​នេះ​ខ្ញុំ​ប្រលង​ឆមាស​លើក​ទី​ពីរ​ហើយ។ មុខ​វិជ្ជា​ពីរ​មុខ​គឺ​ សីលធម៌-ពលរដ្ឋ និង​ភាសា​ខ្មែរ។ ក្នុង​មុខ​វិជ្ជា​ភាសា​ខ្មែរ​គេ​បាន​លើក​ប្រធាន​បទ​មួយ​មក​ពិភាក្សា​គឺ​ មតិ​ខ្លះ​យល់​ថា “ដើម្បី​ថែរក្សា​សភាព​សិល្បៈ​វប្បធម៌​ខ្មែរ ត្រូវ​បិទ​ការ​ហូរ​ចូល​នៃ​សិល្បៈ​វប្បធម៌​បរទេស។” តើ​អ្នក​ទាំង​អស់​គ្នា​មាន​យោបល់​យ៉ាង​ណា​ដែរ។

6 thoughts on “ប្រលង​ថ្ងៃ​នេះ

  1. តាម​ទស្សនៈ​ខ្ញុំ​បើ​ចង់​រក្សាលក្ខណៈ​ខ្មែរ គឺ​ត្រូវ​បង្កើត​របស់​ថ្មី​ដោយ​ខ្លួន​ឯង​អោយ​បាន​ច្រើន។ យើង​មិន​អាច​រាំ​តែ​ក្បាច់​ដដែល​រាប់​រយ​ឆ្នាំ ច្រៀង​តែ​បទ​ដដែល​រាប់រយ​ឆ្នាំ ស្តាប់​ភ្លេង​ដដែល រាប់រយ​ឆ្នាំ ដោយ​គ្មាន​ចិត្ត​ចង់​ផ្លាស់​ប្តូរ​នោះ​ទេ។

    បើ​យើង​ខ្មែរ មិន​បង្កើត​របស់​ថ្មីទេ នោះ​ខ្មែរ​នឹង​រត់​រក​របស់​ថ្មី​មក​ពី​ស្រុក​គេ។ ធម្មតា។
    បើ​យើង​មិន​បង្កើត​ថ្មី គិត​តែ​បង្ខំ​គេ​អោយ​អោប​ក្រសោប​របស់​ចាស់​ វា​មិន​អាច​ទៅ​រួច​ទេ។ គង់​តែ​រលាយ​ទេ រឺ​មិន​អញ្ចឹង​ទេ ក្លាយ​ជា​របស់​ដែល​គេ​ទុក​លើ​ហ៊ឹង សំរាប់​តែ​ថ្វាយ​បង្គំ​តែ​ប៉ុណ្ណោះ។

    ទោះ​ជា​យ៉ាង​ណា​ មាន​របស់​ខ្លះ​ដែល​យើង​មិន​អាច​បង្កើត​ថ្មី​បាន ដូច​ជា​ការ​សំពះ។ តែ​របស់​ផ្សេង​ទៀត​ដូច​ជា​បទ​ភ្លេង ក្បាច់រាំ… គួរ​តែ​បង្កើត​បន្ថែម (មិន​មែន​មាន​ន័យ​ថា​លុប​របស់​ចាស់​ចោល​ទេ)។
    ប៉ុន្តែ​ខ្ញុំ​ជឿ​ថា អ្នក​ដែល​គិត​ថា​ខ្លួន​ឯង​ស្រលាញ់​វប្បធម៌​ខ្មែរ នឹង​រិះ​គន់​មិន​ខាន។

    1. តែ​ខ្ញុំ​ថា​ឥឡូវ​នៅ​មិន​ទាន់​បាន​ទេ ព្រោះ​ចាស់ៗ​គាត់​មាន​គំនិត​ប្រកាន់​ណាស់ ជឿ​ខ្ជាប់​ទៅ​លើ​ប្រពៃណី​បុរាណ ដល់​ពេល​យើង​ថា​ទៅ បែរ​ជា​ថា​យើង​មិន​ចេះ​មិន​ដឹង​ពី​រឿង​វប្បធម៌​ទៅ​វិញ។

      1. មាន​មីង​ម្នាក់​គាត់​ប្រាប់​ខ្ញុំ​ថា

        “កុំ​ទៅ​ប្រដៅ​ចាស់ កុំ​ទៅ​រិះគន់​ចាស់ កុំ​ប៉ះ​ពាល់​ចាស់ ព្រោះ​គាត់​តែ​ប៉ុណ្ណឹង​ទៅ​ហើយ។ យើង​និយាយ​យ៉ាង​ណា​ក៏​គ្មាន​បាន​ការ​ដែរ។ បើ​ចង់​ធ្វើ​ការ​ផ្លាស់​ប្តូរ ចូរ​និយាយ​ប្រាប់​ក្មេង​វិញ។”

        ខ្ញុំ​ជឿ​គាត់។

  2. ខ្ញុំ​ក៏​យល់​ថា​មិន​គួរ​បិទ​លំហូរ​ចូល​នៃ​វប្បធម៌​បរទេស​ទាំង​ស្រុង​ដែរ។ សំណួរ​នេះ​គេ​ដាក់​ឲ្យ​តែង​សេចក្ដី​ពិភាក្សា នៅ​ក្នុង​ការ​ប្រលង​មុខ​វិជ្ជា​ភាសា​ខ្មែរ​របស់​ខ្ញុំ។😀

  3. វប្បធម៌ ៖ ប្រពៃណី សាសនា សិល្បៈ ស្យង់ ចំនេះដឹង។

    បើ​យើង​និយាយ​ថា​បិទ​វប្បធម៌​បរទេស​ សូម​យើង​ពិចារណា​មើល​សិន​ ពុទ្ធសាសនា​ជា​សាសនា​កើត​នៅ​ស្រុក​ខ្មែរ​រឺ​មិន​មែន?។

    រូប​មន្តគណិតវិទ្យា រូប​វិទ្យា គីមី ដែល​យើង​ទន្ទេញ ដែល​យើង​សិក្សា ខ្មែរ​អ្នក​បង្កើត​រឺ​ក៏​មិន​មែន?។បច្ចេកទេស​សាងសង់ អគារ​បេតុង ស្ពាន​បេតុង ខ្មែរ​យើង​អ្នក​បង្កើត​? ម៉ាស៊ីន​ព្រីន​ កុំព្យុទ័រ របស់​អ្នក​ចេញ​វិញ្ញាសា​ហ្នឹង​ផលិត​នៅ​ស្រុក​ណា​ដែរ?។

    “ដើម្បី​ថែរក្សា​សភាព​សិល្បៈ​វប្បធម៌​ខ្មែរ ត្រូវ​បិទ​ការ​ហូរ​ចូល​នៃ​សិល្បៈ​វប្បធម៌​បរទេស” សូម្បី​តែ​ពាក្យ​ដែល​ប្រើ​ក្នុង​ឃ្លា​នេះ មាន​ពាក្យ​មក​ពី​បរទេស​ ម៉ា​គរគោក​ទៅ​ហើយ ៖ សភាព សលិ្បៈ វប្បៈ ធម៌ បរៈ ទេសៈ។

    យើង​ច្រើន​យល់​ច្រលំ ថា​អសីលធម៌​ក្នុង​សង្គមដូច​ជា​គ្រឿង​ញៀន ថា​ជា​វប្បធម៌​បរទេស។
    ការ​និយាយ​ពី​វប្បធម៌ គេ​ច្រើន​សំដៅ​លើ​ទំនៀម​ទំលាប់ ប្រពៃណី​ ការ​ស្លៀកពាក់។
    ដូច​ជា​បុណ្យ​ណូអែល បុណ្យ​សង្សារ ធ្វើ​អោយ​ខូច​លក្ខណៈ​ខ្មែរ​រឺ​? អញ្ចឹង​ត្រូវ​សួរ​បុណ្យ​តាម​ពុទ្ធសាសនា​មុន​សិន។ ពេល​ធ្វើ​បុណ្យ​នេះ​ដំបូង​នៅ​ស្រុក​ខ្មែរ កាល​ពី​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន តើ​ធ្វើ​អោយ​ខូច​ខាត​អ្វី​ខ្លះ​ដល់​ខ្មែរ?។

  4. តាម​ពិត​ទៅ​ដើម្បី​រក្សារ​តម្លៃ​សិល្បះ​ខ្មែរ មិន​ត្រូវ​បិទ​​ការ​ហូរ​ចូល​នូវ​សិល្បះ​បរទេស​ទាំង​ស្រុង​នោះ​ទេ។ ពាក្យ​ថា​សិល្បះ​គឹ​មាន​ច្រើន​បែប​ច្រើន​យ៉ាង។ ជួន​ពេល​ខ្លះ​យើង​អាច​យក​សិល្បះ​បរទេស​មក​ធ្វើ​ជា​ការ​វិភាគ​ជា​មួយ​សិល្បះ​ខ្មែរ​ដើម្បី​អោយ​បាន​ដឹង​ច្បាស់​ថា មាន​ចន្លោះ​ខ្វះ​ខាត​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ធ្វើ។ ការ​ហូរ​ចូល​នៃ​សិល្បះ​បរទេស​មិន​មែន​ធ្វើ​អោយ​ខូច​តម្លៃ​សិល្ប​ខ្មែរ​នោះ​ទេ។ ការ​ដែល​​មិន​​លើក​ស្ទួយ​សិល្បះ​ខ្មែរ​ទើប​ធ្វើ​អោយ​ខូច។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s