ទូរស័ព្ទ Nokia បញ្ចូល​ថ្ម​ដោយ​គ្មាន​ខ្សែ


Nokia ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​មួយ ព្រម​ទាំង​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ក្រុម​ហ៊ុន​នេះ​ខិត​ខំ​ស្រាវ​ជ្រាវ រិះ​រក​null-334319196-1245171957_thumbបច្ចេកវិទ្យា​ទូរស័ព្ទ​ថ្មី​ៗ​ទៀត ដើម្បី​ទាក់​ទាញ​អតិថិជន​ឲ្យ​បាន​កាន់​តែ​ច្រើន។

ថ្មី​ៗ​នេះ ក្រុម​ហ៊ុន Nokia បាន​ចាប់​ផ្ដើម​សាក​ល្បង​តិចណូឡូជី​ថ្មី​មួយ គឺ​ការផលិត​ទូរស័ព្ទ​ថ្មី​មួយ​ដែល​អាចបញ្ចូល​ថ្ម​ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ តាម​រយៈ​ប្រព័ន្ធ​ពិសេស​មួយ គឺ​វា​ស្រូប​យក​ថាម​ពលម៉ាញ៉េទិច​តាម​រលក​អាកាស ដែល​បញ្ចេញ​ពី​វិទ្យុ ទូរទស្សន៍ និង​ទូរស័ព្ទ​ជា​ដើម ហើយ​បំលែង​វា​​យក​មក​ប្រើ​ដើម្បី​បង្កើន​ថាមពល​អគ្គិសនី​ក្នុង​ថ្ម​ទូរស័ព្ទ។ តាម​របៀប​នេះ អាច​ជួយ​ឲ្យ​ទូរស័ព្ទ​ប្រើ​បាន​យូរ​ជាង​មុន ហើយ​វា​បញ្ចូល​ថ្ម​ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​ផង។​ ការ​សាក​ល្បង​ដំបូង ទូរស័ព្ទ​ទទួល​បាន​ថាមពល​ពី​រលក​ធាតុ​អាកាស ៥ មីលីវ៉ាត់ ហើយ​គេ​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ដល់ ២០ មីលីវ៉ាត់(​ក្នុង​រយៈ​ពេល​ដូច​គ្នា)។

ប៉ុន្តែ​ថាមពល​នេះ​មិន​អាច​ជួយ​បាន​ច្រើន​ទេ ប្រសិន​បើ​អ្នក​កំពុង​និយាយ​តាម​ទូរស័ព្ទ រឺ​នៅ​ក្រោម​ដី​បិទ​ជិត​ដែល​រលក​សំលេង​មិន​អាច​ជ្រាប​ចូល​ទៅ​ដល់​បាន។ ក្រុម​ហ៊ុន​ Nokia មាន​គំរោង​នឹង​ចេញ​ផ្សាយ​ផលិត​ផល​នេះ​ក្នុង​កំឡុង​ពេល ៣ ទៅ ៥ ឆ្នាំ​ក្រោយ។

ព័ត៌មាន​បន្ថែម៖ Yahoo!

4 thoughts on “ទូរស័ព្ទ Nokia បញ្ចូល​ថ្ម​ដោយ​គ្មាន​ខ្សែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s