J.K. Rowling លួចចម្លងតាមរឿង “Willy the Wizard”


កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា កន្លង​ទៅ​នេះ មាន​ព័ត៌មាន​មួយ​បង្ហាញ​ថា​ ​ភ្នាក់​ងារ​អចលនទ្រព្យ​របស់​លោក Adrian Jacobs (និពន្ធករ​រឿង “Willy the Wizard”) បាន​ប្ដឹង​ទៅ​អ្នក​ស្រី J.K. Rowling អ្នក​និពន្ធ​រឿង​ ហេរី ផោតធ័រ ដ៏​ល្បី​ល្បាញ ដោយ​ចោទ ថា​អ្នក​ស្រី​បាន​លួច​ថត​ចម្លង​ពី​រឿង “Willy the Wizard” ។ មេធាវី​ខាង​ដើម​ចោទ​បាន​លើក​ឡើង​ថា នៅ​ក្នុង​វគ្គ​ទី​បួន​នៃ​រឿង​ហេរី ផោតធ័រ “Harry Potter and the Goblet of Fire” យក​លំនាំ​តាម​ក្នុង​រឿង “Willy the Wizard” ដោយ​ហេតុ​ថា​រឿង​ទាំង​ពីរ​មាន​ការ​ប្រកួត​វេទ​គូ​ ដោយ​មាន​ចុះ​ទៅ​ក្នុង​ទឹក និង​ជួប​សត្វ​ចម្លែក​ៗ​​ដូចគ្នា ហើយ​ អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​ជំនួយ​ការ​របស់​លោក Adrian Jacobs ឥឡូវ​ក្លាយ​ជា​ជំនួយ​ការ​របស់​អ្នក​ស្រី J.K. Rowling។ គួរ​បញ្ជាក់​ផង​ដែរថា​ លោក Adrian Jacobs បាន​ស្លាប់​បាត់​ទៅ​ហើយ​កាល​ពី​ឆ្នាំ ១៩៩៧ ហើយ​រឿង “Willy the Wizard” ក៏​មិន​បាន​លក់​អ្វី​ជា​ធំ​ដុំ​នោះ​ទេ ទើប​តែ​ដល់​ពេល​នេះ មាន​តែ​អ្នក​គាំពារ​កម្មសិទ្ធិ​របស់​លោក​ប៉ុណ្ណោះ ដែល​ចេញ​មុខ​ត​វ៉ា​កម្មសិទ្ធិ​បញ្ញា​របស់​លោក។

គេ​ប៉ាន់​ស្មាន​ថា​ប្រសិន​ជា​ក្ដី​នេះ​ទទួល​បាន​ជោគ​ជ័យ​នោះ នឹង​បាន​ប្រាក់​សំណង​ប្រមាណ មួយ​ពាន់​លាន​ដុល្លារ​។

5 thoughts on “J.K. Rowling លួចចម្លងតាមរឿង “Willy the Wizard”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s