ល្បងប្រាជ្ញា Logic ដ៏លំបាកបំផុតនៅក្នុងលោក


មាន​មនុស្ស​មួយ​ក្រុម​ដែល​មាន​ភ្នែក​ពណ៌​ខុស​ៗ​គ្នា​រស់​នៅ​លើ​កោះ​មួយ។ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​វិភាគ​ដ៏​ចំណានៗ។ ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​ដែល​គេ​អាច​ទាញ​សន្និដ្ឋាន​បាន​នោះ គេ​នឹង​ធ្វើ​ភ្លាម។ ជា​រៀង​រាល់​យប់​​ពេល​អធ្រាត្រ តែង​តែ​មាន​ទូក​មួយ​មក​សំចត​នៅ​កោះ​នោះ។ អ្នក​កោះ​ណា​ដែល​អាច​ដឹង​ថា​ខ្លួន​ឯង​មាន​ភ្នែក​ពណ៌​អ្វី​បាន នឹង​មាន​សិទ្ធិ​ចាក​ចេញ​ពី​កោះ​នោះ ហើយ​អ្នក​ដទៃ​នឹង​នៅ​ទី​នេះ​រហូត។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មើល​ឃើញ​មនុស្ស​ដទៃ​ទៀត​ទាំង​អស់ ហើយ​ដឹង​ចំនួន​មនុស្ស​ដែល​មាន​ពណ៌​ភ្នែក​នីមួយៗ​ទៀត​ផង (ដក​ខ្លួន​ឯង​ចេញ) ប៉ុន្តែ​ពួក​គេ​មិន​អាច​ទាក់​ទង​គ្នា​បាន​ទេ។ អ្នក​រាល់​គ្នា​សុទ្ធ​បាន​ដឹង​ពី​ច្បាប់​អស់​នេះ។

នៅ​លើ​កោះ​នេះ​មាន​មនុស្ស​ភ្នែក​ខៀវ​ចំនួន ១០០ មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ ហើយ​និង​ឥសី​ម្នាក់​ដែល​មាន​ភ្នែក​ពណ៌​បៃតង។ ដូច្នេះ​អ្នក​ដែល​មាន​ភ្នែក​ពណ៌​ខៀវ​នីមួយៗ​អាច​មើល​ឃើញ​មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ នាក់ មនុស្ស​ភ្នែក​ពណ៌​ខៀវ​ចំនួន ៩៩ នាក់ និង​មនុស្ស​ភ្នែក​ពណ៌​បៃតង​ម្នាក់ ប៉ុន្តែ​គេ​មិន​អាច​ដឹង​ពី​ពណ៌​ភ្នែក​ខ្លួន​ឯង​បាន​ឡើយ ពី​ព្រោះ​ថា​ចំនួន​មនុស្ស​សរុប​អាច​មាន មនុស្ស​ភ្នែក​ពណ៌​ត្នោត​ ១០១ នាក់ និង​ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ រឺ​ក៏ ភ្នែក​ពណ៌​ត្នោត​ ១០០ នាក់ ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ ហើយ​គេ​អាច​មាន​ពណ៌​ភ្នែក​ផ្សេង (ដូច​ជា​ក្រហម​ជា​ដើម)។

នា​ថ្ងៃ​មួយ​ឥសី​ម្នាក់​នោះ​ក៏​ឡើង​មក​និយាយ​ប្រកាស​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ គាត់​និយាយ​ថា៖

“ខ្ញុំ​អាច​មើល​ឃើញ​នរណា​ម្នាក់​មាន​ភ្នែក​ពណ៌​ខៀវ។”

តើ​នរណា​អាច​ចេញ​ពី​កោះ​បាន ហើយ​នៅ​យប់​ណា?

សំគាល់៖ សំណួរ​នេះ​គឺ​ជា​សំណួរ​វិភាគ​ មិន​មែន​ប្រើ​ល្បិច​អ្វី​នោះ​ទេ។ នៅ​លើ​កោះ​នោះ​គ្មាន​កញ្ចក់ រឺ​អ្វី​សម្រាប់​ឆ្លុះ​មុខ​ឡើយ។

8 thoughts on “ល្បងប្រាជ្ញា Logic ដ៏លំបាកបំផុតនៅក្នុងលោក

  1. តាម​សម្មតិកម្ម​ជា​ភាសា​អង់គ្លេស តា​ឥសីនោះ​គាត់​ឡើង​និយាយ​ជា​រៀងរាល់​ថ្ងៃ ហើយ​មួយ​ថ្ងៃ​គាត់​និយាយ​តែ​ម្តង​គត់។ តែ​មិន​ដឹង​របៀប​គាត់​និយាយ​យ៉ាង​ម៉េច។ មិន​ដឹង​ថា​គាត់​និយាយ​ក្រោយ​​ឃើញមនុស្ស​ប្លែក​មុខ​ មាន​ភ្នែក​ពណ៌​…?

  2. ឆ្លើយ​លេង

    មនុស្ស​សរុប​ទាំង​អស់ ២០១​នាក់។ ថ្ងៃ​ដែល​ឥសី​និយាយ​នោះ​គឺ​សល់​មនុស្ស​ពីរ​នាក់ទេ ដូច្នេះ​គឺ​នៅ​យប់ទី ១៩៩។ ហើយ​អ្នក​ដែល​បាន​ចេញ​គឺ​ម្នាក់​ទៀត​ដែល​មាន​ភ្នែកពណ៌​ខៀវ​នោះ​ឯង។

    1. មនុស្ស​ទាំង​អស់​នៅ​លើ​កោះ​នោះ​មិន​អាច​និយាយ​រក​គ្នា រឺ​ទាក់​ទង​ដោយ​ប្រើ​វិធី​ណា​មួយ​ជា​ដាច់​ខាត។ សូម​មើល​សំណួរ​ជា​ភាសា​អង់គ្លេស៖ http://xkcd.com/blue_eyes.html ក្រែង​លោ​ខ្ញុំ​ពន្យល់​មិន​សូវ​ច្បាស់ សូម​អធ្យាស្រ័យ។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s