មរណភាព​របស់​ ម៉ៃឃើល ជេកសាន់


ម៉ៃ ឃើល ជេកសាន់ (Michael Jackson) ដែល​ត្រូវ​ជា​តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ម្នាក់mike7resize បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​មិថុនា កន្លង​ទៅ​នេះ ក្នុង​វ័យ ៥០ ឆ្នាំ។ តាម​ពត៌មាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ជេកសាន់ បាន​ដួល​សន្លប់​នៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ គាត់​ដាច់​ខ្យល់​តាំង​ពី​នៅ​ក្នុង​ផ្ទះ​គាត់​ម្ល៉េះ។ បន្ទាប់​មក លោក​ជេក​សាន់​ក៏​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​តាម​ឧត្ថម្ភាគចក្រ​ ទៅ​កាន់​បន្ទប់​ពិនិត្យ​សាក​សព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ការ​សង្ស័យ​ជា​ច្រើន​ជុំវិញ​ការ​ស្លាប់​របស់​លោក ដោយ​ហេតុ​ថា​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី។ មតិ​ខ្លះ​យល់​ថា​លោក​ស្លាប់​ដោយ​ការ​ប្រើ​គ្រឿង​ញៀន ឃាត​កម្ម ការ​ផឹក​ស្រា រឺ​ក៏​ការ​ប្រើ​ប្រាស់​ថ្នាំ​ខុស​វេជ្ជបញ្ជា។

មាន​មនុស្ស ថែម​ទាំង​តារា​ល្បីៗ​ជា​ច្រើន​ដែល​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​លោក។ រូប​លោក​ប្រហែល​ជា​ស្លាប់​ទៅ​ក៏​ពិត​មែន ប៉ុន្តែ​ចម្រៀង និង​កិត្តិនាម​របស់​លោក​នឹង​រស់​នៅ​ជា​រៀង​ដរាប។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s