សូរ្យ​គ្រាសថ្ងៃ​ទី​២២


តាម​ព័ត៌មាន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ​ ថ្ងៃ​ទី​២២ នឹង​មាន​សូរ្យ​គ្រាស​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា ដូច្នេះ​អ្នក​ដែល​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងៗ​ទៀត​ នឹង​អាច​មាន​ឱកាស​មើល​ឃើញ​សូរ្យ​គ្រាស​នេះ​ នា​ពេល​ព្រឹក​ថ្ងៃ​ពុធ​នេះ​ឯង។ ឃើញ​ថា​មាន​មនុស្ស​ម្នា​ជា​ច្រើន​បាន​នាំ​គ្នា​មក​បោះ​តង់​នៅ​ទី​វាល​រង់​ចាំ​មើល​សូរ្យ​គ្រាស ហើយ​ព្រម​ទាំង​មាន​អ្នក​បង់​ថ្លៃ​យន្ត​ហោះ​ដល់​ទៅ ១៦០០០ ដុល្លារ ដើម្បី​tse2001-2nd-contact.cបាន​អង្គុយ​ជិត​ព្រះ​អាទិត្យ​ទៀត​ផង។

នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​យ៉ាង​ខ្លាំង​ទៅ​លើ​សំណាក់​ប្រជា​ជន​ឥណ្ឌា​ ដែល​ភាគ​ច្រើន​ជា​អ្នក​ជឿ​លើ​អបិយ​ជំនឿ។ នៅ​តាម​មន្ទីរ​ពេទ្យ​បាន​ដំណឹង​ថា មាន​ស្ត្រី​ជា​ច្រើន​នាក់​បាន​ដក​ពាក្យ​ដែល​ត្រូវ​កើត​កូន​នៅ​ថ្ងៃ​ទី ២២​ នេះ ដោយ​លើក​ទៅ​ថ្ងៃ​ផ្សេង​វិញ ចំនែក​ឯ​ឪពុក​ម្ដាយ​​របស់​កូន​ក្នុង​ផ្ទៃ​ក៏​បាន​សំណូម​ពរ​ដល់​គ្រូពេទ្យ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កូន​របស់​ខ្លួន​កើត​នៅ​ថ្ងៃ​សូរ្យ​គ្រាស​នេះ​ដែរ។

សូរ្យ​គ្រាស​គឺ​ជា​បាតុ​ភូត​មួយ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​ចន្ទ នៅ​ចន្លោះ​ផែន​ដី និង​ព្រះ​អាទិត្យ ដែល​ធ្វើ​ឲ្យ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ចាំង​មក​លើ​ផែន​ដី​ត្រូវ​បាំង​ដោយ​ស្រមោល​ព្រះចន្ទ​អស់​មួយ​រយៈ​កាល។

តើ​អ្នក​នៅ​ប្រទេស​ខ្មែរ​អាច​បាន​មើល​ឃើញ​អត់?😕

2 thoughts on “សូរ្យ​គ្រាសថ្ងៃ​ទី​២២

    1. ចំពោះ​រឿង​នេះ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ ដឹង​តែ​ថា​សូរ្យ​គ្រាស​នេះ​នឹង​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ មាន​រយៈ​ពេល ៦ នាទិ ៣៩ វិនាទី។ ចាំ​ឈរ​នៅ​ខាង​ក្រៅ​មើល​ទៅ ប្រហែល​ជា​អាច​ឃើញ។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s