ប្រលង​ថ្នាក់​ជាតិ​ឆ្នាំ ២០០៩


មាន​ដំណឹង​ផ្សព្វ​ផ្សាយ​ថា​ការ​ប្រលង​ថ្នាក់​ជាតិ​ថ្នាក់​ទី ១២ ឆ្នាំ ២០០៩ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ២៧ កក្កដា នេះ​មាន​ការ​រំជើប​រំជួល​មួយ​ចំនួន។ គ្រូៗ​ភាគ​ច្រើន​និយាយ​ថា ការ​ប្រលង​លើក​នេះ​មាន​ការ​តឹង​តែង​ជាង​ឆ្នាំ​មុនៗ ដោយ​មាន​ការ​ចាប់​វិញ្ញាសា និង​ឆែក​ឆេរ​ខ្លួន​សិស្ស​ដោយ​ម៉ត់​ចត់។ ឮ​ថា​ថ្នាក់​ខ្លះ កូន​សិស្ស​ប្រមូល​លុយ​ឲ្យ​គ្រូ​​ហើយ គ្រូ​នៅ​តែ​ចាប់​ទៀត។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​ធ្វើ​អនុរក្ស​នៅ​តាម​បន្ទប់​នី​មួយៗ​សុទ្ធ​តែ​ជា​អ្នក​ដែល​គ្មាន​ជំនាញ​តាម​មុខ​វិជ្ជា​ខ្លួន​នៅ​ម៉ោង​នី​មួយៗ​នោះ​ឡើយ ហើយ​អ្នក​ត្រួត​ពិនិត្យ​អគារ​សុទ្ធ​តែ​ជា​ប្រធាន​បច្ចេក​ទេស​ទាំង​អស់។ ស្ដាប់​មើល​ទៅ​ដូច​ជា​តឹង​តែង​ខ្លាំង​ណាស់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ទស្សនៈ​ខ្លះ​ថា​អំពើ​ពុករលួយ​នៅ​តែ​មាន​បើក​ចំហ​ដូច​ឆ្នាំ​មុនៗ​ដដែល។ គ្រូ​នៅ​តែ​ព្រម​ទទួល​លុយ​ពី​សិស្ស និង​អនុញ្ញាត​ឲ្យ​លួច​មើល​វិញ្ញាសា​ពេល​ប្រលង ហើយ​សិស្ស​ខ្លះ​លួច​ទូរស័ព្ទ​ទៅ​គ្នា​ដើម្បី​សួរ​រក​ចម្លើយ។ តើ​ការ​ពិត​យ៉ាង​ណា​នោះ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ព្រោះ​អី​មិន​បាន​ចូល​រួម​ប្រលង​នឹង​គេ។ ប្រហែល​​ការ​តឹង​តែង​នេះ​​គ្រាន់​តែ​កើត​ឡើង​នៅ​តាម​ថ្នាក់ រឺ​មណ្ឌល​នី​មួយៗ​ប៉ុណ្ណោះ។

ព័ត៌មានពិស្ដារ៖ The Phnom Penh Post

15 thoughts on “ប្រលង​ថ្នាក់​ជាតិ​ឆ្នាំ ២០០៩

  1. រឿង​ណឹង​បើ​បន្ទោស​សង្គម​ទាំ​ង​ស្រុង​ក៏​មិន​កើត​ដែរ យើង​គួរ​តែ​មើល​មក​ខ្លួន​ឯង​ខ្លះ​ថា​នៅ​ខ្វះ​ចន្លេះ​អ្វី​ដែរ​រឺ​ទេ។ ហេតុ​អ្វី​ក៏​អ្នក​ផ្សេង​គេ​រៀន​ចប់​រក​តែ​ដៃ​ធ្វើ​ការ​ងារ​គ្មាន ក្រុម​ហ៊ុន​មក​ដណ្តើម​គ្នា​យក​គេ​ទៅ​ធ្វើការ​ ហើយ​មេច​ក៏​យើង​អត់។ ហើយ​ខ្ញុំ​ក៏​យល់​ស្រប​ដែរ​ថា​វា​ក៏​មក​ពី​ករណី​សង្គម​របស់​យើង​មួយ​ចំណែក​បើ​មិន​តូច​ក៏​ធំ​ដែរ។

  2. នឹកឃើញកាលប្រលងនឹង ខ្ញុំក៏ត្រៀមព្រុយយ៉ុងដែរ តែប៉ះតែសំនួរចេះខ្លះៗ ក៏ធ្វើតែតាមយថាកម្មទៅ!ហើយអត់បានអោយលុយគេទៀត អ្នកប្រមូលលុយថាបើមិនអោយលុយ ប្រាកដជាធ្លាក់ព្រោះមិនបានបើកចាក់!
    ខ្ញុំភ័យណាស់ ទើបលែងហ៊ានបើកចាក់ ហើយអង្គុយបានមួយសន្ទុះគឺងុយដេកហើយ!
    មានម្នាក់គេថា បើអត់លុយចាំគេចេញអោយ(ស្រីស្អាតទៀត) ខ្ញុំថាម៉ែអោយតែ៥០០០រៀល ញាំបាយជិតអស់ហើយ! តែមិនបាច់ចេញអោយទេ ខ្ញុំធ្លាក់ក៏មិនអីដែរ!មិនដឹងម៉េចចេញលទ្ធផលមក ពិន្ទុក្បែរ១០០ អាអ្នកប្រមូលុយខឹងខ្ញុំមិនទាន់បាត់ទេ ថាមកពីខ្ញុំមិនអោយវាមើលបានជាវាមិនបានពិន្ទុល្អ!
    អាណាហ៊ានអោយមើល ព្រោះអត់បានអោយលុយគេផង តែវាថា មិនអោយលុយគេគឺមិនអោយចំលងគេទេ តែគេអាចចំលងវិញបានអត់ខុសវាទេ!ហាហា

  3. ប្អូន​ខ្ញុំ​ទៅ​ប្រ​លង​ដែរ​ តែ​វា​ថា​អោយ​តែ​ពូកែចំលង​មិនដឹង​សប្បាយ​យ៉ាង​ណា​ទេ​

    តែ​វិញ្ញាសារ​រាង​តឹង​បន្តិច​។
    សង្ឃឹមជាប់​ច្រើន​ណាស់​ព្រោះ​ មហា​វិទ្យា​ល័យ​មាន​ច្រើន​កំពុងរង់​ចាំ​សិស្ស​

  4. ចម្លងអស់ស្ទះ copy like crazy!
    គេបានបន្ទាប​ពិន្ទុ​មធ្យមភាគ ដើម្បី​ឲ្យ​សិស្ស​ជាប់តាម​ផែនការ ចឹង​មិនបាច់ទៅ​ភ័យ​ធ្វើ​អី បើសិស្ស​ជាប់​តិច តើមាន​សិស្ស​មក​ពីណា ចូល​មហាវិទ្យាល័យ​?
    គេគិតតែ​បរិមាណទេ គុណភាព គឺជាព្រេង​វាសនា​របស់សិស្សទាំងអស់ បើមិនចេះ​គិត អេងតាមសំរួលទៅ!

    1. តែ​មាន​ហេតុ​ផល​មួយ​ទៀត គឺថា ប្រសិន​បើ​គេ​មិន​បន្ទាប​ពិន្ទុ​ទេ នោះ​សិស្ស​ដែល​ធ្លាក់​នឹង​កាន់​តែ​ច្រើន ហើយ​សួរ​ថា​តើ​សិស្ស​ទាំង​អស់​ដែល​ធ្លាក់​នោះ​សុទ្ធ​តែ​នឹង​ស្ម័គ្រ​ចិត្ត​ប្រលង​ម្ដង​ទៀត​ទេ? ដូច្នេះ​ពួក​នោះ​នឹង​ដើរ​ទាត់​ខ្យល់ ភាព​អត់​ការងារ​ធ្វើ​នឹង​កាន់​តែ​កើន​ច្រើន​ឡើង។ បញ្ហា​នេះ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​បន្ទាប​ពិន្ទុ​ដែរ។🙂

    2. អ្នកដែលជាប់មកហើយ អត់ចេះ ទោះចប់​មហាវិទ្យាល័យកីនៅតែ ទាត់ខ្យល់ដែរ!
      មានអ្នក​រៀន​មហាវិទ្យាល័យ ម៉ាគគោក ដែល​ចប់​ ៣​ ឆ្នាំហើយ រកការងារ​ធ្វើជាក់​លាក់មិនបាន។ ចុង​ក្រោយ​ត្រលប់ទៅចិញ្ចឹម​ជ្រូក​នៅ​ស្រុក​ដដែល។ ខាត​ពេល​ ៦ ឬ ៧ ឆ្នាំ ខាតទាំងលុយកាក់​ម៉ាគោគ!
      ខំរៀនទៅគឺចេះហើយ កុំតែខ្ជិល ដើរតែលេង ស្រីញី ញ៉ែញ៉ង ស្រាល្បែង។
      មិនដែលប្រទេសណា​រីកចំរើន ហើយប្រជាជន​សុទ្ធតែល្ង់នោះទេ។
      ​ខ្លះមក​រៀន​មហាវិទ្យាល័យ សរសេរ​តែអក្សរខ្មែរ​មិនត្រូវ​ផង។

      1. នេះ​គឺ​ត្រូវ​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​ខ្មែរ មិន​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់​រំ​អោយ​បាន​ល្អ ធ្វើ​ឲ្យ​សាលា​មិន​ចំ​ជា​សាលា​រៀន។ យើង​មិន​អាច​បន្ទោស​បុគ្គល​ម្នាក់ៗ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ថា​កត្តា​សង្គម​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ជះ​ឥទ្ធិពល​មក​លើ​យុវជន​ខ្មែរ។ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ ប្រព័ន្ធ​អប់​រំ​ត្រឹម​ត្រូវ ទោះ​បី​ជា​មាន​សិស្ស​ខិល​ខូច​ច្រើន ក៏​គុណ​ភាព និង​បរិមាណ​សិស្ស​ដែល​ប្រលង​ជាប់​មាន​តុល្យភាព​ដែរ។

  5. មែន​ហើយ​,​ ខ្ញុំ​ស្គាល់​បង​ស្រី​ម្នាក់​ គាត់​ប្រលង​ឆ្នាំ​ហ្នឹង​ដែរ​! គាត់​ប្រាប់់​ថា​បែក​វិញ្ញាសា​គណិត​, ហើយ​ចម្លង​អស់​ស្ទះ​…
    ម្នាក់​ៗ​ខ្លាច​តា​ចម្លង​អត់​ទាន់​ទេ​…

  6. ថ្ងៃ​នោះ​ឪពុក​ខ្ញុំ​ក៏​ទៅ​ប្រលង​បាក់ឌុប​ដែរ។😀
    គាត់​ថា​បន្ទប់​គាត់​គេ​ចាប់​ព្រីយ៉ុង​ខ្ទេច តែ​គាត់​ប្រាប់​ខ្ញុំ​ថា បើ​មាន​នរណា​នៅ​ក្នុង​ថ្នាក់​ចេះ ចំលង​គ្នា​បែក​ព្រាយ។

    តែ​លឺ​ថា​នៅ​​ភ្នំ​ពេញ​​បែក​វិញ្ញាសា​គណិត​នៅ​ថ្ងៃ​ទី​បី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s