ការ​សម្រេច​ចិត្ត​ដ៏​លំបាក (A Tough Decision)


ឧបមា​ថា​មាន​ក្មេង​មួយ​រយ​នាក់​ត្រូវ​ជាប់​នៅ​ក្នុង​ប្រាសាទ​អង្គរ​វត្ត​ ហើយ​មិន​អាច​ចេញ​មក​វិញ​បាន​នោះ​ទេ។ វិធី​តែ​មួយ​គត់​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ទាំង​នោះ​បាន​គឺ​ត្រូវ បំផ្លាញ​ប្រាសាទ​អង្គរ​វត្ត​ចោល។ អ្នក​រាល់​គ្នា​កំពុង​រង់​ចាំ​ការ​សម្រេច​ចិត្ត​រ​បស់​អ្នក​ដើម្បី​ធ្វើ​សកម្ម​ភាព។ មាន​ជម្រើស​ពីរ (តែ​ពីរ​គត់) សម្រាប់​អ្នក៖ ទី​មួយ​ សុខ​ចិត្ត​ថែ​រក្សា​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​បេតិកភណ្ឌ​ជាតិ ហើយ​លះ​បង់​ជីវិត​ក្មេង​ទាំង​អស់។ ទី​ពីរ យោគ​យល់​ដល់​ជិវិត​មនុស្ស​សំខាន់​ជាង សុខ​ចិត្ត​បំផ្លាញ​ប្រាសាទ​អង្គរ​វត្ត​ចោល។ តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា?

បញ្ជាក់៖ នេះ​គ្រាន់​តែ​ជា​សំណួរ​សាក​ល្បង​តែ​ប៉ុណ្ណោះ ប្រហែល​ជា នឹង​អាច​ទាយ​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​បាន។

Imagine that there are 100 children stuck in Angkor Wat with no way out. The only way in order to save those children’s lives is to destroy Angkor Wat. Everyone is waiting for your decision, so what will you choose? Here there are two choices (only). You can choose to keep Angkor Wat which can be said as the wonder of Cambodia and the whole world and sacrifice all those children. On the other hand, you can save lives but destroy the most precious temple of our country.

Note: This is just a test which MAY decide your characteristic.

7 thoughts on “ការ​សម្រេច​ចិត្ត​ដ៏​លំបាក (A Tough Decision)

  1. សំណួរ​នេះ​ដូច​ជា​មិនចាំបាច់ឆ្លើយ​ទេ ព្រោះ​វា​មិន​សូវ​ឡូសិក,logic។ ចង់សង្រ្គោះក្មេង​ត្រូវ​បំផ្លាញអង្គរវត្ត។ តើត្រូវប្រើគ្រឿងផ្ទុះប្រភេទណាដើម្បី បំបែកសិលាទាំងនោះ ​ហើយ​ធានាថា​មិនប៉ះពាល់ដល់ក្មេងទាំងនោះ?

    តែបើឲ្យរើស តាម៉ាប់៨០ ប្រាកដ​ជា​រើស​យក​ជួយ​ក្មេង​មិនខាន។ បើគ្មាន​ក្មេងជំនាន់ក្រោយទាំងនោះទេ តើនរណា​នឹងថែរក្សាអង្គរនោះ?

  2. បើ​ខ្ញុំ​ ខ្ញុំ​នឹង​ជ្រើស​រើស​យក​ជីវិត​កុមារ​អស់​នោះ។ ប្រាសាទ​​អង្គរ​វត្ត​អាច​សង់​វិញ​បាន តែ​ជិវិត​ក្មេង​អស់​នោះ​មិន​អាច​រក​អ្វី​មក​ជំនួស​បាន​ឡើយ។
    ជីវិត​មនុស្ស​ម្នាក់ មាន​តែ​មួយ នា​គ្រប់​កាល​វេលា​ទាំង​អស់។

    1. ប្រាសាទ​អង្គរ​វត្ត​ទោះ​បី​ជា​សង់​ឡើង​វិញ ក៏​មិន​បាន​អស្ចារ្យ​ដូច​បច្ចុប្បន្ន​ដែរ តែ​ខ្ញុំ​យល់​ស្រប​តាម​យោបល់​លោក​គ្រូ៖ ជីវិត​មនុស្ស​សំខាន់​ជាង​ថ្ម!🙂

  3. This kind of situation is called “dilemma”. Well, I am not going to answer your question, but I think that life is a choice and everyone can make a decision for his/her own sake or the sake of all. To be human, we need to distinguish between personal interest and communal/ national/ public interest.

    Doing something without concerning about your personal interest is a direct self-destruction; while doing something without thinking of the communal/public/national interest is an indirect self-destruction. And we sometimes need to sacrifice ourselves or small thing for the sake of all and goodness.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s