ប្រវត្តិ​បុណ្យ​ភ្ជុំ​បិណ្ឌ


បុណ្យ​ភ្ជុំ​បិណ្ឌ​ឥឡូវ​ក្លាយ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ដែល​ប្រជា​ជន​ខ្មែរ​និយម​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ទៅ​ហើយ។ ប៉ុន្តែ​តើ​បុណ្យ​នេះ​មាន​ប្រវត្តិ​មក​ពី​ណា​ឲ្យ​ពិត​ប្រាកដ? តាម​សម្ដី​របស់​ចាស់ៗ​ខ្លះ​ថា​ កាល​ពី​ជំនាន់​គាត់​ មិន​ដែល​ធ្លាប់​ឮ​ថា​មាន​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ទេ។
food at wat
តាម​ឯក​សារ​ស្រាវជ្រាវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រហែល​ជា​មាន​ដើម​កំណើត​មក​តាំង​ពី​ពេល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ។ តំនាល​ថ្ងៃ​មួយ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ ខែ​ទី​ប្រាំ​ពីរ (តាម​ចន្ទ​គតិ) ព្រះ​ពុទ្ធ​ទ្រង់​បាន​ណែ​នាំ​ឲ្យ​សិស្សរ​បស់​ទ្រង់​ព្រះ​នាម មហាមោគ្គល្លាន ពី​របៀប​រំដោះ​ទុក្ខ​ម្ដាយ​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​កើត​ជា​ប្រែត​នៅ​ឋាន​ក្រោម។ កាល​ពី​នៅ​រស់​ ម្ដាយ​របស់​ មហាមោគ្គល្លាន តែង​តែ​ងប់​ងល់​នឹង​ប្រាក់​ មិន​ព្រម​​ដាក់​ទាន​កុសល​ដល់​ព្រះ​សង្ឃ​ឡើង លុះ​ដល់​ពេល​ស្លាប់​ទៅ​ក៏​ត្រូវ​រង​ទុក្ខ​កើត​ជា​ប្រែត ដែល​មាន​រាង​ស្គម​ស្គាំង បំពង់​ក​តូច​មិន​អាច​ញ៉ាំ​ចំណី​អាហារ​បាន និង​ក្បាល​ពោះ​ធំ ត្រូវ​អត់​ឃ្លាន​រហូត។ ព្រះ​ពុទ្ធ​ទ្រង់​បាន​ឲ្យ​ មហាមោគ្គល្លាន​ធ្វើ​សំណែន​ជា​ម្ហូប​ដាក់​នៅ​លើ​ថាស​ស្អាត​មួយ ហើយ​សូត្រ​ធម៌​ប្រាំពីរ​ចប់ រួច​រោយ​ម្ហូប​ទាំង​នោះ​ទៅ​លើ​ដី។ ដោយ​សារ​តែ​ការ​ដាក់​ទាន​នេះ ធ្វើ​ឲ្យ​ម្ដាយ​របស់​ មហាមោគ្គល្លាន​ រួច​ពី​ទុក្ខ​ជា​ប្រែត មាន​ឱកាស​បាន​ទៅ​ចាប់​ជាតិ​ជា​សុនក​​រស់​នៅ​ក្នុង​គ្រួសារ​ស្ដុក​ស្ដម្ភ​មួយ។ ក្រោម​ការ​ធ្វើ​បុណ្យ​ជា​បន្ត​បន្ទាប់​មក​ទៀតរបស់ មហា​មោគ្គល្លាន ម្ដាយ​របស់​មោគ្គល្លាន​​ក៏​បាន​ចាប់​ជាតិ​ទៅ​ជា​មនុស្ស​ធម្មតា​វិញ។

យ៉ាង​ណា​មិញ​ក្នុង​សៀវភៅ English for Cambodia: Book Five ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា ក្នុង​ជំពូក​ទី​ ១២ ទំព័រ​ទី​ ៧០ បាន​និយាយ​ថា គោល​បំណង​ដើម​បង្អស់​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​មិន​មែន​សម្រាប់​ឧទ្ទិស​ដល់​ជីដូន​ជីតា​ដែល​ស្លាប់​ទៅ​នោះ​ទេ តែ​គឺ​ដើម្បី​សែន​បិណ្ឌ​ដល់​ពួក​ទាហាន​ដែល​បាត់​បង់​ជីវិត​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​ខ្លួន។

តើ​ប្រវត្តិ​ណា​មួយ​ជា​ការ​ពិត? ខ្ញុំ​គិត​ថា​ប្រហែល​ជា​ប្រវត្តិ​ទី​មួយ​មាន​ភាព​ជាក់​លាក់ និង​ទាក់​ទង​ដល់​ទំនៀម​ទម្លាប់​សព្វ​ថ្ងៃ​ជាង។ ប្រសិន​បើ​អ្នក​ណា​មាន​ប្រវត្តិ​ រឺ​អំណះ​អំណាង​អ្វី​ផ្សេង​សូម​ជួយ​ផ្ដល់​យោបល់។ និយាយ​អញ្ចឹង​ តើ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​សប្បាយ​ទេ?

3 thoughts on “ប្រវត្តិ​បុណ្យ​ភ្ជុំ​បិណ្ឌ

  1. ខ្ញុំ​គិត​ថា​ ប្រវត្ដិ​ទីមួយគឺ​ពិតតាម​ព្រះពុទ្ធសាសនា​​ ប៉ុន្កែ​ខ្មែរ​យើង​ប្រហែល​ជា​ទើប​នឹង​ចាប់​ផ្ដើម​ធ្វើ​បុណ្យនេះ​ឡើង​ នៅពេលដែល​យើងចាប់​ផ្ដើម​សែន​ដល់​ទាហាន​ដែល​ស្លាប់​រួច​ មក​ក៏បន្ដ​ធ្វើ​ជា​រឿង​រាល់​ឆ្នាំ​មក។ ឆ្ងល់​ដែរ​ ខ្ញុំ​មិនធ្លាប់បាន​រៀន​​ពី​ប្រវត្ថិ​នៃ​បុណ្យ​នេះ​ក្នុង​កម្មវីធីសិក្សាសោះ ហើយ​ក៏​មិន​ធ្លាប់អានសៀវ​ភៅ​ប៉ះចំ​ពី​ប្រវត្ដិ​បុណ្យ​នេះ​ដែរ។ សង្ឃឹមថាមាន​អ្នក​ភូមិ wordpress ណា​មក​ជួយ​បញ្ចាក់​ឱ្យច្បាស់។

  2. ប្រសិនបើ​ប្រវត្ដិ​ទីមួយ​ជា​ប្រវត្ដិ​ពិត​ ហេតុ​អ្វីបាន​ជា​ ប្រទេស​ថៃ​​គ្មាន​បុណ្យ​នេះ? ហេតុអ្វីបានជា​ ចាស់ៗ​ថា​កាលពី​ដើម​គ្មាន​បុណ្យ​នេះ? ខ្ញុំក៏មិន​ដឹង​ច្បាស់ដែរ​តែគិត​ថា​ ប្រវត្ដិទី២ដូច​ជាសមហេតុផលជាង​​។

    1. ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ​ចំពោះ​រឿង​នេះ ប៉ុន្តែ​ប្រវត្តិ​ទី​​​​​​​​​មួយ​ខ្ញុំ​រក​ឃើញ​នៅ​ Wikipedia ។ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​សួរ​បញ្ជាក់​ហ្នឹង​ណា៎?🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s