ហេរី ផោតធ័រ​វគ្គ​ពីរ​ ចេញ​ផ្សាយ​ហើយ!


Harry Potter P2 Cover

សួស្ដី​ អ្នក​ទាំង​អស់​គ្នា! ថ្ងៃ​នេះ​ខ្ញុំ​សូម​ប្រកាស​ជា​ផ្លូវ​ការ​ថា​ ហេរី ផោតធ័រ និង​បន្ទប់​សម្ងាត់ ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់​ហើយ។ ប្រសិន​ជា​លោក​អ្នក ត្រូវ​ការ​ចង់​អាន​សូម​អញ្ជើញ​ ទាញ​យក​ ចុះ​ដោយ​មិន​គិត​ថ្លៃ​អ្វី​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ បំណក​ប្រែ​នេះ​មាន​ត្រឹម​តែ ​អ៊ីប៊ុក (E-Book) ប៉ុណ្ណោះ ចំនែក​ឯ​ការ​បោះ​ពុម្ព​ផ្សាយ​ជា​សៀវភៅ​នៅ​មិន​ទាន់​ពិភាក្សា​ឲ្យ​ដាច់​ស្រេច​នៅ​ឡើយ​នោះ​ទេ។ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​អាន យើង​ក៏​បាន​បង្កើត​សទានុក្រម​ភ្ជាប់​មក​ជា​មួយ​នឹង​សៀវភៅ​នេះ​ដែរ។

យ៉ាង​ណា​មិញ ទោះ​បី​ជា​ពិនិត្យ​មើល​កែ​លំអ យ៉ាង​ណា ខ្ញុំ​ជឿ​ថា​កំហុស​ឆ្គង​នៅ​តែ​អាច​កើត​មាន​ទោះ​តិច​ក្ដី​ច្រើន​ក្ដី។ ដូច្នេះ​ប្រសិន​ជា​ប្រិយ​មិត្ត​អ្នក​អាន​មិន​យល់​ត្រង់​វគ្គ រឺ​ឃ្លា​ណា​មួយ​ រឺ​មាន​កំហុស​អក្ខរា​វិរុទ្ធ សូម​ជួយ​មេត្តា​ប្រាប់​ ដើម្បី​អាច​ឲ្យ​យើង​កែ​សម្រួល និង​សំរិត​សំរាំង​សៀវភៅ​នេះ​ឲ្យ​កាន់​តែ​មាន​សុក្រឹត​ភាព​ថែម​ទៀត។ សូម​អរគុណ!

ទាញ​យក​រឿង​ទាំង​មូល​នៅ​ទី​នេះ៖ ហេរី ផោតធ័រ និង​បន្ទប់​សម្ងាត់

23 thoughts on “ហេរី ផោតធ័រ​វគ្គ​ពីរ​ ចេញ​ផ្សាយ​ហើយ!

  1. អញ្ចឹងសុំសួរមួយទៀតព្រោះឆ្ងល់យូរហើយសួរអ្នកណាក៏មិនដឹង
    នោលើក្របរបស់សៀវភៅភាគមួយមានផ្លាកសញ្ញាថា”សាកលវិទ្យាល័យ
    កម្ពុជា”តើមានន័យថាម៉េច?លោកអ៊ុនទឹមបង្រៀននៅទីនោះរឺយ៉ាងម៉េច?
    កាលនុងដោយសារចង់អានហើយរកនៅបណ្ណាគារអត់មានខ្ញុំក៏ទៅសួររក
    នៅសាកលវិទ្យាល័យកម្ពុជាតែគេបែរទៅជាឆ្ងល់ដែរថាម៉េចក៏មានសញ្ញា
    សាលាគេនៅលើសៀវភៅនេះវិញ?

    1. រឿង​ហ្នឹង​ខ្ញុំ​ក៏​មិន​សូវ​ដឹង​ច្បាស់​ដែរ។ ប្រហែល​ជា​លោក​អ៊ុន ទឹម​ធ្លាប់​ធ្លាប់​ជា​និស្សិត​ រឹ​មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​សាលា​នោះ​ហើយ។ គាត់​មិន​បាន​ប្រាប់​វិធី​ទាក់​ទង​គាត់ ដូច្នេះ​មិន​ដឹង​ជា​ត្រូវ​សួរ​គាត់​តាម​ណា​នោះ​ទេ។😀

  2. តើហ្វីដែលឯងបកប្រែមែនទេ? ខ្ញុំក៏ចង់បកប្រែដែរ តែមិនសូវចេះភាសាអង់គ្លេស

    ច្រើនទេ ព្រោះអានទាក់តែមួយបន្ទាត់ ក៏លែងចង់អានទៀត។ អានជាភាសាខ្មែរ

    មានមនោសញ្ចេតនាជាង។ រីករាយដែលបានស្គាល់។

  3. សូម​សរសើរ​ដោយ​ស្មោះ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ប្អូន។ និយាយ​អញ្ចឹង​ក្នុង​ការ​បកប្រែ​នេះ តើ​ប្អូន​មាន​ត្រូវ​សុំ​សិទ្ធ​អ្នក​និពន្ធ​ដែរ​ឬ​ទេ?

    1. អត់​បាន​សុំ​ទេ។ តាម​ពិត​ទៅ មក​ពី J.K. Rowling គាត់​គ្មាន​រឺ​មិន​ព្រម​ប្រាប់​អ៊ីម៉ែល​ឲ្យ​នរណា​ដឹង ដូច្នេះ​ខ្ញុំ​ក៏​គ្មាន​វិធី​ទាក់​ទង​គាត់​ដែរ។ ខ្ញុំ​សាក​សុំ​ឲ្យ​លោក​ Bernard Krisher ឲ្យ​ជួយ​ទាក់​ទង​ឲ្យ ព្រោះ​គាត់​ធ្លាប់​ទាក់​ទង​នឹង​អ្នក​ស្រី​ក្នុង​ការ​បក​ប្រែ​សៀវភៅ​ទី​មួយ ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​ថា​ចាំ​គាត់​សុំ​សិទ្ធ និង​ធ្វើ​ការ​បក​ប្រែ​តែ​ខ្លួន​ឯង​តែ​ម្ដង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សុំ​មិន​បាន។😀

      1. កាលពីអំលុងប៉ុន្មានខែមុនកូនទន្សាយតូចធ្លាប់បានស្រាវជ្រាវ
        តាមInternetហើយក៏ឃើញថាJ.K. Rowlingបានផ្តល់សិទ្ធ
        អោយបកប្រែភាគទី២ហើយ តើFideleមានបានដឹងពីររឿងនេះទេ?
        កូនទន្សាយសុំសួរមួយ: តើអ្នកណាជាអ្នកបកប្រែភាគទី១អ៊ុនទឹមរឺក៏
        Bernard Krisher?

        1. ខ្ញុំ​ក៏​បាន​ឮ​ពី​ដំណឹង​នេះ​ដែរ។ អ្នក​ដែល​បក​វគ្គ​ទី​មួ​យ​គឺលោក អ៊ុន ទឹម ឯ​លោក Bernard Krisher គាត់​ជា​អ្នក​ទៅ​សុំ​សិទ្ធិ​ពី​អ្នក​ស្រី J.K. Rowling មក​ឲ្យ​លោក​អ៊ុន ទឹម​បក។

      1. ពិតជាអានបានលឿនមែនPhuylaiលើកមុនទើបតែប្រាប់ថា
        ចាប់ផ្តើមអានសោះ
        សង្ឃឹមថាFideleនឹងធ្វើវាបាននៅពេលឆាប់ៗខាងមុខនេះ
        អូភ្លេចអរគុណដោនឡូតបានតាំងពីដាក់ភ្លាមៗម្ល៉េះតែមិនបានប្រាប់😀

  4. ខ្ញុំ​បាន​អាន​សៀវ​ភៅ​បក​ប្រែនេះដែរ តែ​គិត​ថា​មើសិន​ជាមាន​រូប​ភាពកាន់តែ​ច្រ់ន​រឹត​តែ​ល្អមើល! អគុណ​ចំពោះការ​ដ៏​ប្រពៃ​នេះ

  5. បងសុំចូលរួមឧបត្ថម្ភក្រុមការងាររបស់ប្អូន100ដុល្លា។ តើគ្នាប្អូនមានប៉ុន្មាននាក់?

    សុំអោយប្អូនទាំងអស់គ្នាសំណាងល្អ និងបន្តការងារល្អៗតទៅទៀតណា។

    ពីបងស្រីម្នាក់នេះ ដែលសប្បាយចិត្តណាស់ នឹងឃើញក្មេងៗជំនាន់ក្រោយប្រឹងប្រែងតស៊ូយ៉ាងនេះ។

      1. ប្រហែលជាតិចមែនទេដឹង? ប្រសិនបើគ្នាប្អូនច្រើននាក់ ចែកគ្នាទៅ បានត្រឹមតែ5 រឺ10ដុល្លាម្នាក់។ ហ៊ឹម គិតថា តិចដែរ។ អីចេះចុះ ចាំពេលបងទៅស្រុកខ្មែរ លើកទឹកចិត្តប្អូនៗដោយការប៉ាវសាច់គោអាំង និងផឹកទឹកអំពៅវិញចុះ ព្រោះសុទ្ធតែក្មេងក្រោមអាយុ ប៉ាវផឹកស៊ីស្រាបៀរអីដូចមនុស្សធំមិនបានទេ។ ហេហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s