ពុទ្ធពរ​ទាំង​ប្រាំប្រការ?


Buddha5

តើ​មាន​នរណា​ដឹង​ទេ​ថា តើ​ហេតុ​អ្វី​បាន​ជា​គេ​សម្រេច​បង្រួម​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ ឲ្យ​មក​ត្រឹម​បួន​ប្រការ​វិញ គឺពី “អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ” មក​ត្រឹម​ជា “អាយុ វណ្ណ សុខៈ និង​ពលៈ”។ ប្រសិន​បើ​មាន​អ្នក​ដឹង​សូម​ជួយ​ប្រាប់​ផង!

Advertisements

12 thoughts on “ពុទ្ធពរ​ទាំង​ប្រាំប្រការ?

  1. “វណ្ណៈ” ប្រែ​មក​ថា ពណ៌​សម្បុរ បាន​ន័យ​ថា​ គឺ​ជា​ពទ្ធិពរ​ដែល​ជា​បំណង​ប្រាថ្នា​ចង់​ឲ្យ​មាន​មាន​សម្រស់ល្អ​​ស្អាត​ឬ​រូប​រាង​សង្ហារ និង​សុខភាព​មាំមួន។ សរុប​មក​ គឺ​ជា​ពុទ្ធពរ​ដែល​ទាក់់ទង​នឹង​រូប​រាង​កាយ​។

  2. សូម​សួរ​បន្តិច ក្នុង​ទាំង​បួន​ប្រការនេះ​ តើ​​ពាក្យ “វណ្ណៈ” និង​ “សុខៈ”​ មាន​ន័យ​ដូច​ម្តេច​ដែរ? ពាក្យ​ទាំង​នេះ​អាច​មាន​ន័យ​ច្រើន​យ៉ាង ដូច​ជា​ពាក្យ​ “សុខៈ” អាច​មាន​ន័យ​ថា “សុខភាព ” ឬ​ “​សេចក្តី​​សប្បាយ”។ ពេល​ជូន​ពរ​ឱ្យ​គេ​ប្រកប​ដោយ”​សុខៈ” តើ​យើង​ជូន​ពរ​​​ឱ្យ​គេ​មាន​សុខភាព​ល្អ ឬ​ជូន​ពរ​ឱ្យ​គេ​សប្បាយ? ពាក្យ​​ “វណ្ណៈ” ក៏​អាច​មាន​ន័យ​ច្រើន​យ៉ាង​ដូច​គ្នា ជួយ​បំភ្លឺ​ឱ្យ​ខ្ញុំ​ផង។

    1. “វណ្ណៈ” មាន​ន័យ​ថាឲ្យ​មានបុណ្យ​សក្តិ​ខ្ពង់​ខ្ពស់ ធ្វើ​ការ​បាន​ជោគ​ជ័យ ព្រម​ទាំង​កាយ​សម្បទា​មាំ​មួយ​ល្អ។ ឯ “សុខៈ” មាន​ន័យ​ថា​មាន​សេចក្ដី​សុខ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ ពោល​គឺ​គ្មាន​ជម្ងឺ​ឈឺ​ថ្កាត់ ចំនែក​ឯ​ស្មារតី​ក៏​ល្អ​ប្រសើរ​ថ្លៃ​ថ្លា​ផង​ដែរ។

  3. បើ​សិន​ជា​អស់​លោក​អ្នក​មាន​បំណង​ចង់​លក់​​សៀវភៅរឿង សៀវភៅ​មេរៀន និងឬ​ អត្ថបទ​ផ្សេង​ៗ សូម​ទាក់​ទង​គេហទំព័រ CEN ឬ​អាន​សេចក្តី​ប្រកាស​ខាង​ក្រោម​នេះ​៖

    http://www.cen.com.kh/images/announcement/news

  4. រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  5. ខ្ញុំយកប្រាំប្រការវិញ ទើបត្រូវតាមក្បួនខ្ញុំ ទី១ មានយសក្តិធំ ទី២ មានទ្រព្យសម្បត្តិ ស្តុកស្តម្ត ទី៣ មានតម្រិះវិជ្ជាខ្ពង់ខ្ពស់ ទី៤ មានសុខភាពល្អ ទី៥ មានសេចក្តីសុខគ្រប់យ៉ាង នេះបើបកប្រែតាម នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ។

  6. ដូច​សុភ័ក្ត្រ​ប្រាប់​អញ្ចឹង​ពុទ្ធពរ​ដើម​មាន​តែ​បួន​ប្រការ​ទេ

    សូម​អាន
    http://www.dhamma4khmers.org/bsavong/por4brakas.pdf

    តែ​មិន​ដឹងជា​គេ​ថែម​​ប្រការ​ទី​ប្រាំ​ហ្នឹង​ពី​សម័យ​ណា​មក​ទេ។
    ក្រោយ​មក​ទៀត បួន​ដប់​ឆ្នាំ​មុន សម្តេច​តេជោ​ថែម​ម៉ាប្រការ​ទៀត ហៅ​ពរ​របស់​សម្តេច គឺ​អភិវឌ្ឃនៈ ។

    តែ​បំផុត​លុប​ចោលអស់​វិញ​ដដែល។

    1. តាមខ្ញុំចាំ គឺមានពរ២ទៀតរបស់សម្តេចគឺ អភិវឌ្ឃនៈ និងរិរន្តរភាព ! តែឥលូវដូចជាគ្មានអ្នកណាគេប្រើសោះ! ហេហេ​ បែបអត់អាប់ដែត ឬ ហួសដឹលេហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s