មើល​រឿង​ឈីងចាំង


អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​ធ្លាប់​មើល​រឿង​ឈីង ចាំង​តាម​ទូរទស្សន៍ រឺ​តាម​វីដេអូ​ផ្សេងៗ​ហើយ មែនទេ? តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា​រឿង​វីដេអូ​ទាំង​នេះ​មាន​ប្រភព​កំណើត​ចេញ​មក​ពី​ណា​? តាម​ពិត​រឿង​ឈីង ចាំង​គឺ​ជា​រឿង​តុក្កតា​របស់​ជប៉ុន​ដែល​គេ​និយម​ហៅ​ថា​ជា “មែងហ្កា” (Manga) ដែល​តាក់​តែង​ឡើង​ដោយ​លោក​ យ៉ូស៊ីតុ អ៊ូស៊ូអ៊ី (Yoshito Usui) តាំង​តែ​ពី​ឆ្នាំ។ តាំង​ពី​ខ្ញុំ​ស្គាល់​ពី​មែងហ្កា​មក ខ្ញុំ​តាម​រក​រឿង​នេះ​រហូត​ តែ​ចេះ​តែ​រក​មិន​ឃើញ ដល់​ទី​បំផុត​ទើប​ស្វែង​រក​ឃើញ​នៅ​វ៉ិបសាយ Mangatraders.com ។ ប្រសិន​ជា​អ្នក​រាល់​គ្នា​មាន​ចំណាប់​អារម្មណ៍​សូម​អញ្ចើញ​ចូល​ដោនឡូដ​ចុះ ដោយ​មិន​បាច់​បង់​លុយ​អ្វី​ទេ តែ​ត្រូវ​ចុះ​ឈ្មោះ​ជា​សមាជិក​សិន។ ដោយ​ឡែក​ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ឈីងចាំង​ បក​ប្រែ​ជា​ភាសា​ខ្មែរ​ដែល​ខ្ញុំ​បាន​សំរិត​សំរាំង​មក សូម​អញ្ចើញ​ទស្សនា​ដោយ​រីក​រាយ៖​ (អាន​ពី​ស្ដាំ​មក​ឆ្វែង)



ជា​អកុសល​ អ្នក​និពន្ធ​រឿង​ឈីង​ ចាំង​នេះ គឺ​លោក យ៉ូស៊ីតុ អ៊ូស៊ូអ៊ី​ បាន​ចែក​ឋាន​ទៅ​ថ្មីៗ​នេះ​នៅ​អាយុ ៥១ ឆ្នាំ នា​ថ្ងៃ​ទី​ ១១ កញ្ញា ឆ្នាំ ២០០៩ ខណៈ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​កំសាន្ត​ឡើង​ភ្នំ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​គាត់​បាន​បាត់​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ លុះ​ដល់​ក្រោយ​មក ទើប​គេ​រក​ឃើញ​សាក​សព​គាត់​នៅ​ឯ​ជើង​ភ្នំ។ ប៉ូលិស​បាន​អះ​អាង​ថា​គាត់​បាន​ធ្លាក់​មក​ពី​លើ​ភ្នំ កំពស់​ប្រមាណ​​ពី ២៥០ ទៅ ៣០០ ម៉ែត​ពី​ដី។ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ នឹង​លែង​មាន​រឿង​ឈីង ចាំង (មែងហ្កា) ចេញ​ផ្សាយ​ទៀត​ហើយ។​ គួរ​ឲ្យ​សោក​ស្ដាយ​មែន! តើ​លើ​លោក​នេះ​មាន​អ្នក​និពន្ធ​វៃ​ឆ្នើម​ពូកែ​និទាន​រឿង​កំប្លែង​ប៉ុន្មាន​នាក់​ទៀត​?

19 thoughts on “មើល​រឿង​ឈីងចាំង

  1. បងចាំបានថា នេះគឺជារឿងដែលបងចូលចិត្តមើលបំផុត ហើយ​ពេល​មើល​ម្ដងៗ​គឺ​អង្គុយ​សើច​ម្នាក់ឯង ទោះជាអ្នក​ផ្សេងទៀត​ថាបងឆ្កួត​ដូចក្មេងក៏​ដោយ ។

    ពាក្យ “ឈីង” ក្នុងភាសាជប៉ុនគឺ “ប្រដាប់ភេទ​មនុស្សប្រុស” ។ ឈ្មោះ​រឿង​នេះគឺ “ស៊ីងចាំង” មិនមែន “ឈីងចាំង” នោះទេ ។

  2. ចុះហ្វីដែល គូរនិងសរសេរដោយខ្លួនឯងមែនទេ?

    គំនូររូបដំរីអីក៏នៅកន្លែងហ្នឹងវិញ ហាហាហាហាហាហាហា….

    មានពេលខ្ញុំនឹងគូររូបលក់ដែរ …..សៀវភៅឈ្មោះថា ចាំងចាំង ប្អូនឈីងចាំង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s