ប្រលង​ឆមាស​ទី​មួយ


ជយោ! បន្ទាប់​ពី​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​ពីរ​ថ្ងៃ​កន្លះ​មក សង្គ្រាម​ត្រូវ​បាន​បញ្ចប់ហើយ។ ចំពោះ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត ខ្ញុំ​អាច​ធ្វើ​បាន​ទាំង​អស់ ជាពិសេស​គណិតវិទ្យា។ វិញ្ញាសា​គណិតវិទ្យា គេ​ចេញ​លំហាត​រាង​លំបាក​មួយ​ដើម្បី​កុំ​ឲ្យ​បាន​ពិន្ទុ​ពេញ​ច្រើន​ពេក។ លំហាត់​នោះ​មាន​ប្រធាន​ដូច​ខាង​ក្រោម​នេះ៖

y=sinx+cosx\sqrt{3}

ក. រក​តម្លៃ x ដើម្បី​ឲ្យ​ y'=0

ខ. គណនា y+y'' ហើយ​ទាញ​រក​ m ដែល ln(m^{2}-4m+5)=y+y''

លំហាត់​ប្រភេទ​នេះ​ប្រសិន​ជា​ធ្លាប់​ជួប ប្រាកដ​ជា​អាច​ធ្វើ​បាន ប៉ុន្តែ​សម្រាប់​អ្នក​ធម្មតា​ដែល​មិន​ធ្លាប់​ជួប​វិញ ទាល់​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​បន្តិច​ទើប​ធ្វើ​ចេញ។ សាក​ល្បង​ធ្វើ​ទាំង​អស់​គ្នា​ ទុក​ជា​អំណោយ​បុណ្យ​ចូល​ឆ្នាំ​ទៅ​ចុះ!:mrgreen:

7 thoughts on “ប្រលង​ឆមាស​ទី​មួយ

  1. ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

  2. ខ្ញុំឡើងចង់វិលមុខពេលឃើញសំនួរ(ក) មិនដឹងធ្វើម៉េចទេ តែសនួរខធ្វើបានយ៉ាងងាយ!! ខ្ញុំមិនសូវពូកែខាងដោះស្រាយលំហាត់ត្រីកោណមាត្រទេ ដល់ចឹង​ធ្វើមក​មិនដឹង​ត្រូវរឺខុសសោះ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s