ការប្រកួតប្រជែងអត្ថបទតែងសេចក្ដី CSAJ ប្រចាំឆ្នាំ ២០១០


មួយ​​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ឥឡូវ​ការ​ប្រកួត​ប្រជែង​អត្ថបទ​តែង​សេចក្ដី​ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ CSAJ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ម្ដង​ទៀត​ហើយ។ លើក​នេះ បេក្ខជន​ត្រូវ​ជ្រើស​រើស​ប្រធាន​បទ​មួយ​ក្នុង​ចំនោម​ប្រធាន​បទ​ទាំង​បី​ដូច​ខាង​ក្រោម៖

  1. តើ​គោល​ដៅ​ជា​ចំបង​ក្នុង​ថ្ងៃ​អនាគត​របស់​អ្នក​គឺ​អ្វី? តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ឲ្យ​បាន​សម្រេច​គោល​ដៅ​នោះ?
  2. តើ​មាន​បញ្ហា​សំខាន់ៗ​អ្វី​ខ្លះ​ក្នុង​ប្រព័ន្ធ​អប់​រំ​របស់​ប្រទេស​កម្ពុជា? តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ?
  3. ក្នុង​នាម​ជា​យុវវ័យ​ម្នាក់​ក្នុង​ជំនាន់​នេះ និង​ជា​មេដឹក​នាំ​ម្នាក់​នៅ​ជំនាន់​ក្រោយ តើ​អ្នក​អាច​ចូល​រួច​ចំណែក​ផ្ដល់​អ្វី​ខ្លះ​ដល់​ប្រទេស​កម្ពុជា?

លក្ខន្តិកៈ​ក៏​ដូច​ជា​កាល​ពី​ការ​ប្រលង​មុនៗ​ដែរ ពោល​គឺ​បេក្ខជន​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រូវ​មាន​អាយុ​លើស​ពី ២៣ ឆ្នាំ ហើយ​អត្ថបទ​ត្រូវ​តែង​និពន្ធ​ឡើង​ដោយ​ស្នាដៃ​សាមី​ខ្លួន​ជា​ដាច់​ខាត ហើយ​សរសេរ​បាន​ប្រធាន​បទ​តែ​មួយ​គត់​ក្នុង​ចំនោម​ប្រធាន​បទ​ទាំង​បី។ បេក្ខជន​អាច​សរសេរ​អត្ថបទ​របស់​ខ្លួន​ជា​ភាសាខ្មែរ​ក៏​បាន អង់គ្លេស​ក៏​បាន។ គណៈ​កម្មការ​នឹង​ឈប់​ទទួល​អត្ថបទ​ត្រឹម​ថ្ងៃ ព្រហស្បតិ៍ ទី១ ខែ​កក្កដា ឆ្នាំ​២០១០។ ក្នុង​ការ​ដាក់​ពាក្យ​សូម​ផ្ញើ​មក​កាន់​អ៊ីមែល៖ contest@csaj-khmer.org រឺ​​ក៏​ផ្ញើ​មក​កាន់ សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​ តាម​រយៈ​អាសយដ្ឋាន ៥៦D ផ្លូវ​លេខ ២៣០ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ។ បើ​ជាប់​នឹង​បាន​រង្វាន់​ អ្នក​ជ័យ​លាភី​លេខ​ ១ ទទួល​បាន​ ២០០ដុល្លារ លេខ​ ២ ទទួល​បាន ១៥០ដុល្លារ លេខ​ ៣ ទទួល​បាន ១០០ ដុល្លារ។

ហេ ហេ! កាល​ពី​ឆ្នាំ​ទៅ សរសេរ​ដែរ​តែ​ប្រហែល​ជា​ផ្ញើ​ទៅ​អ៊ីមែល​ខុស​ហើយ ទើប​មិន​បាន​ចូល​រួម​ប្រកួត​នឹង​គេ ព្រោះ​អ្នក​ដែល​បាន​ផ្ញើ​អត្ថបទ​ខ្លួន​ទៅ​តាម​អ៊ីមែល​តែង​ទទួល​បាន​សារ​តប​មក​វិញ​របស់​អង្គការ CSAJ ទាំង​អស់។ តើ​អ្នក​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​ដែរ​រឺ​ទេ? សាក​ចូល​ប្រកួត​នឹង​គេ​ទៅ យ៉ាង​ហោច​ណាស់​ក៏​យើង​បាន​បញ្ចេញ​គំនិត​មាន​ប្រយោជន៍​ដែរ មាន​ខាត​បង់​អី​ឯ​ណា!

សំរាប់​ព័ត៌មាន​បន្ថែម៖ http://essaycontest.csaj-khmer.org/

12 thoughts on “ការប្រកួតប្រជែងអត្ថបទតែងសេចក្ដី CSAJ ប្រចាំឆ្នាំ ២០១០

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s