ដំណេក​មិន​បាន​គ្រប់​គ្រាន់​បណ្ដាល​ឲ្យ​ស្លាប់​មុន​អាយុ


ក្រុម​អ្នក​ស្រាវ​ជ្រាវ​កាល​ពី​ថ្ងៃ​ពុធ ទី៥ ឧសភា​បាន​និយាយ​ថា អ្នក​ទទួល​ទាន​ដំណេក​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់ ប្រឈម​មុខ​នឹង​ការ​ស្លាប់​មុន​អាយុ​កាន់​តែ​ខ្លាំង។

អ្នក​ទាំង​ឡាយ​ណា ដែល​ដេក​តិច​ជាង​រយៈ​ពេល​នេះ ១២% នឹង​ស្លាប់​មុន​អាយុ​ថ្វី​បើ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទំនាក់​ទំនង​រវាង​ការ​ទទួល​ទាន​ដំណេក​ច្រើន​ជាង​៩​ម៉ោង និង​ការ​ស្លាប់​មុន​អាយុ​ក៏​ដោយ។

លោក Francesco Cappuccio ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លើ​ប្រធាន​បទ​នេះ​នៅ​សាកល​វិទ្យាល័យ Warwick របស់​អង់គ្លេស​បាន​ប្រាប់ AFP ថា៖ “ប្រសិន​បើ​អ្នក​ដេក​បាន​តិច អ្នក​អាច​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​ ជម្ងឺ​ធាត់​ពេក មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​មាន​កូឡេស្តេរ៉ូល​ខ្ពស់”។

ការ​សិក្សា​នេះ ដែល​សហការ​ជា​មួយ​សាកលវិទ្យាល័យ Federico II ក្នុង​ក្រុង Naples ប្រទេស​អ៊ីតាលី បាន​ប្រមូល​ចង​ក្រង​ការ​សិក្សា ដែល​មាន​រយៈ​ពេល​១​ទសវត្សរ៍​ពី​ជុំវិញ​ពិភព​លោក ដែល​មាន​មនុស្ស​ជាង១,៣​លាន​នាក់​បាន​ចូល​រួម និង​បាន​រក​ឃើញ “ភស្តុតាង​ច្បាស់​លាស់ នៃ​ទំនាក់​ទំនង​ផ្ទាល់” រវាង​ការ​ដេក​មិន​បាន​គ្រប់ និង​ការ​ស្លាប់​មុន​អាយុ។

លោក Cappuccio បាន​បន្ត​ទៀត​ថា៖ “យើង​គិត​ថា ទំនាក់​ទំនង​រវាង​ការ​ដេក​តិច​តួច និង​ជម្ងឺ គឺ​ដោយ​សារ​តែ​យន្តការ​ខាង​អ័រម៉ូន និង​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ”។

ការ​រក​ឃើញ​តាម​ការ​សិក្សា​នេះ ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ការ​ទទួល​ទាន​ដំណេក​មួយ។

លោក Cappuccio ជឿ​ថា ថេរវេលា​នៃ​ការ​ដេក គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​មួយ ហើយ​គេ​គួរ​តែ​ចាត់​ទុក​ថា​ជា​កត្តា​ប្រឈម​ខាង​អាកប្បកិរិយា​របស់​វេជ្ជបណ្ឌិត។

លោក Cappucio បាន​បន្ត​ទៀត​ថា៖ “សង្គម​បាន​ជម្រុញ​ឲ្យ​យើង​ទទួល​ទាន​ដំណេក​កាន់​តែ​តិច​ទៅៗ។ មាន​ប្រជាជន​ប្រមាណ​២០%​នៅ​អាមេរិក និង​អង់គ្លេស​ដេក​មិន​ដល់​៥​ម៉ោង​ទេ”។

ការ​ដេក​តិច​ជាង​៦​ម៉ោង កាន់​តែ​ទូទៅ​ក្នុង​ចំណោម​បុគ្គលិក​ធ្វើ​ការ​ពេញ​ម៉ោង ដោយ​លើក​ឡើង​ថា វា​អាច​បណ្ដាល​មក​ពី​សម្ពាធ​សង្គម​ដែល​មាន​ម៉ោង​ធ្វើ​ការ​យូរ​ជាង​ធម្មតា និង​ការងារ​ប្ដូរ​វេន​កាន់​តែ​ច្រើន”៕

ដក​ស្រង់​ចេញ​ពី៖ The Phnom Penh Post

11 thoughts on “ដំណេក​មិន​បាន​គ្រប់​គ្រាន់​បណ្ដាល​ឲ្យ​ស្លាប់​មុន​អាយុ

  1. រៀនដល់ទៅម៉ោង១ ម៉ោង២យប់ទៀត កូនគេហេតុតែងអ្នកចេះ!!!

    ធម្មជាតិដូចខ្ញុំហ្នឹងហើយ បានគេនាំចូលបន្ទប់អស់អីអាលីង នៅក្មេងល្ហក់ គេនាំទៅឋានសួគ៌ ( រឿងខ្ញុំដាក់ឲ្យមើលហើយ បើឆ្ងល់ សូមចូលទៅមើលទៅ!!)

  2. យប់​ឡើង​នៅ​ដល់​ម៉ោង​មួយ​ម៉ោង​ពីរ? ធ្វើអ្វីទៅ ដល់ថ្នាក់នេះ!!! ជាប់មើលរឿងផ្តេសផ្តាសទេដឹង? 🙂

    មនុស្សយើ់ង ពេលដែលគេងក្រោយម៉ោង១២ ពេលភ្ញាក់មកវិញ គឹមិនសូវមានកំលាំងទេ!!!!

    1. មើល​រឿង​ផ្ដេស​ផ្ដាស​អី​ទៅ? រវល់​ច្រើន​គឺ​មើល Manga ហ្នឹង​ណា៎ ព្រោះ​ឥឡូវ​ជក់​ដល់​ហើយ​តាំង​ពី​ចាប់​អាន​រឿង Naruto មក។ ខ្ញុំ​ក៏​ដឹង​ថា​ដេក​ក្រោយ​ម៉ោង​១២​មិន​សូវ​មាន​កម្លាំង​ដែរ ឥឡូវ​កំពុង​តែ​ព្យាយាម​កាត់​បន្ថយ​ហើយ។😉

      1. អូហ៍ ស្មានតែខ្មោចលងពិត ដូចនៅប្លកខ្ញុំតើ បានខំសួរ!!!!
        មើលសៀវភៅជក់ពេកប្រយ័ត្នខ្មោចលងពិត ខ្ញុំមិនដឹងថាជួយយ៉ាងម៉េចទេ។ មានតែហ្វីដែលឯងជួយខ្លួនឯងទៅ!!🙂

        1. មិន​ខ្លាច​ទេ​ខ្មោច​នោះ ខ្លាច​តែ​មនុស្ស​។😀 ម្យ៉ាង​ទៀត​មាន​តែ​ពេល​យប់​ហ្នឹង​ហើយ ដែល​គេ​ដេក​លក់​អស់ ស្ងាត់​ស្រួល​ធ្វើ​ការងារ។:mrgreen:

          1. ពេល​យប់​ហ្នឹង​ហើយ ដែល​គេ​ដេក​លក់​អស់ ស្ងាត់​ស្រួល​ធ្វើ​ការងារ????? អត់យល់ទេ សង្ស័យតែធ្វើរឿងផ្តេសផ្តាសតែម្តងនៀក!!!!
            យ៉ាងណាៗ ប្រុសៗតែចឹងគ្រប់តែគ្នាហ្នឹង មិនថាក្មេងមិនថាចាស់ ឲ្យតែនឹកឃើញគិតមិនបានតែម្តង!!!

            ចុះហ្វីដែលឯងដែលមានអីៗអត់ ខ្ញុំសួរតាមត្រង់!!!!
            ខ្ញុំវិញរាប់ភ្លេច!!!!

  3. នៅតាមជនបទ ខ្ញុំឃើញគេគេងតាំងពីម៉ោង ៧ ម៉ោង ៨ ដល់តែពេលភ្ញាក់ គឺ ម៉ោង ៤ ម៉ោង ៥ ព្រឹក!! ឯខ្ញុំឯណេះ ម៉ោង១១មិនទាន់ចូលគេងផង!!! ដល់តែពេលភ្ញាក់ ម៉ោង ដល់តែ 8 9 ព្រឹក!!! ហ្នឹងយ៉ាងម៉េចទៅវិញ 😉

    1. មិន​សូវ​ល្អ​ទេ។ គេង​ពី​ព្រលប់ ភ្ញាក់​ពី​ព្រលឹម​ទើប​ល្អ។ និយាយ​ទៅ​ខ្ញុំ​ក៏​គេង​មិន​សូវ​គ្រប់​ដែរ យប់​ឡើង​នៅ​ដល់​ម៉ោង​មួយ​ម៉ោង​ពីរ ហើយ​ត្រូវ​ភ្ញាក់​ម៉ោង​ប្រាំ​មួយ​ទៀត។😀

  4. អូ៎៖ ខ្ញុំ​ប្រហែល​កំពុង​តែ​ប្រឈម​មុខ​នឹង​អាយុ​ខ្លី​ហើយ​មើល​ទៅ…
    ត្រូវ​តែ​ឆាប់​កែ​ទំលាប់​ដេក​ហើយ… អត់​ចង់អាយុ​ខ្លី​ទេ :-(

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s