សតវត្ស ទសវត្ស និងសហស្សវត្ស


សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា​នៅ​តែ​មាន​ការ​យល់​ភ័ន្តច្រឡំ អំពី​របៀប​ប្រើ​ប្រាស់​សតវត្ស និង​ទសវត្ស​នៅ​ឡើយ។ ឧទាហរណ៍ គេ​លើក​សំណួរ​មួយ​ឡើង​ថា តើ​សតវត្ស​ទី​មួយ​រាប់​ចាំ​ពី​ឆ្នាំ​ណា​ដល់​ឆ្នាំ​ណា? អ្នក​ខ្លះ​ឆ្លើយ​ថា​ពី​ឆ្នាំ​ដំបូង​ រហូត​ដល់​ឆ្នាំ​ទី ៩៩ ខ្លះ​ឆ្លើយ​ថា ដល់​ឆ្នាំ​ទី​ ១០០។ តើ​ចម្លើយ​មួយ​ណា​ជា​ចម្លើយ​ត្រឹម​ត្រូវ​ពិត​ប្រាកដ? មួយ​វិញ​ទៀត មនុស្ស​ភាគ​ច្រើន​តែង​និយាយ​ត​ៗ​គ្នា​មក​ថា “​នៅ​ទសវត្ស​ទី​ ៦០ ប្រទេស​កម្ពុជា​ជា​គជ់​​មួយ​នៅ​អាស៊ី​អាគ្នេយ៍”។ តើ​ការ​ហៅ​នេះ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ? ហើយ​តើ​មាន​វិធី​ណា​អាច​ចំណាំ​ថា​ឆ្នាំ​នេះ​នៅ​សតវត្ស​ទី​ប៉ុន្មាន ទសវត្ស​ទី​ប៉ុន្មាន​បាន?

ដូច​យើង​ដឹង​ស្រាប់​មក​ហើយ​ថា សតវត្ស គឺ​ជា​កំណត់​កាល​រយៈ​ពេល​ ១០០ ​ឆ្នាំ ចំនែក​ទសវត្ស​ គឺ​កំឡុង​ពេល​ ១០ ​ឆ្នាំ ហើយ​សហស្សវត្ស​កំណត់​ពេល ១០០០ ឆ្នាំ។  បើ​មិន​គ្រប់​ ១០០ ​ឆ្នាំ​គត់ គេ​មិន​ហៅ​ថា​ ១ ​សតវត្ស​បាន​ទេ មិន​គ្រប់ ១០ ឆ្នាំ មិន​អាច​ហៅ​ ១ ទស​វត្ស មិន​គ្រប់ ១០០០ ឆ្នាំ​ ហៅ​ ១ សហស្សវត្ស​ក៏​មិន​បាន។  យ៉ាង​ណា​មិញ ចម្លើយ​ខាង​លើ​ដែល​ត្រឹម​ត្រូវ​គឺ សតវត្ស​ទី​មួយ​គេ​រាប់​ចាប់​ពី​វិនាទី​ដំបូង​នៃ​ឆ្នាំ​សូន្យ រហូត​ដល់​ដំណាច់​ឆ្នាំ​ទី​១០០។ ចុះ​សតវត្ស​ទី​ ១៩ វិញ? គឺ​គេ​រាប់​ចាប់​ពី​ថ្ងៃ​​ទី​ ១ ខែ​ មករា ឆ្នាំ ១៨០១ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ១៩០០ ។ ទស​វត្ស និង​សហស្សវត្ស​​ក៏​គេ​រាប់​ប្រើ​វិធី​ដូច​​គ្នា​ដែរ។ ឧទាហរណ៍ ​​ទស្សវត្ស​ទី ៦ នៃ​សត​វត្ស​ទី ១៩ គឺ​គេ​រាប់​ចាប់​ពី​ដើម​ឆ្នាំ ១៩៥១ រហូត​ដល់​ចុង​ឆ្នាំ ១៩៦០។ រី​ឯ​ពំនោល​ខាង​លើ​គួរ​កែ​ថា “ទស​វត្ស​ទី ៦ នៃ​សត​វត្ស​ទី ២០” ទើប​ត្រឹម​ត្រូវ។

យើង​ក៏​មាន​វិធី​ម្យ៉ាង​ទៀត​ងាយ​ស្រួល​ក្នុង​ការ​សំគាល់​ថា​ ឆ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​សត​វត្ស​ទី​ប៉ុន្មាន ទស​វត្ស​ទី​ប៉ុន្មាន​ រឺ​សហស្សវត្ស​ទី​ប៉ុន្មាន​ដែរ ពោល​គឺ​យើង​យក​ឆ្នាំ​ដែល​យើង​ចង់​ដឹង ចែក​នឹង ១០ (ចង់​ដឹង​ទស​វត្ស) រឺ ១០០ (សត​វត្ស) រឺ​ ១០០០ (សហស្សវត្ស)។ បើ​សិន​នៅ​ក្រោយ​ក្បៀស​គ្មាន​​លេខ​ (រឺ​លេខ​ ០) នោះ​លេខ​នៅ​ខាង​មុខ​ក្បៀស​គឺ​ជា​ចំនួន​ទសវត្ស​ រឺ​សត​វត្ស រឺ​សហស្ស​​វត្ស​​ហើយ។ ប៉ុន្តែ​បើ​នៅ​ក្រោយ​ក្បៀស​មាន​លេខ យើង​ត្រូវ​បង្គត់​លេខ​នៅ​ខាង​មុខ​ក្បៀស​ឡើង​មួយ​ខ្ទង់ រួច​យើង​នឹង​បាន​លទ្ធផល។

ឧទា. ឆ្នាំ ២០១០ ចែក​​នឹង​ ១០ បាន ២០១.០ ស្ថិត​នៅ​ក្នុង​ទស​វត្ស​ទី ២០១

ចែក​នឹង​ ១០០ បាន ២០.១០ ស្ថិត​នៅ​ក្នុង​សត​វត្ស​ទី ២១

ចែក​នឹង ១០០០ បាន ២.០១០ ស្ថិត​នៅ​ក្នុង​សហស្ស​វត្ស​ទី ៣

សង្ឃឹម​ថា​ចំណេះ​ដឹង​បន្តិច​បន្តួច​នេះ​នឹង​អាច​ជា​ប្រយោជន៍​សម្រាប់​មិត្ត​អ្នក​អាន! សូម​អរគុណ!😐🙂😀:mrgreen:😎

10 thoughts on “សតវត្ស ទសវត្ស និងសហស្សវត្ស

  1. គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?
    សូម​ចូល​ទៅ​
    http://svichet.wordpress.com/2010/06/17/translation-project/

    ដើម្បី​បញ្ចេញ​សំលេង

  2. ទសវត្សរ៍​ទី​៦០ហ្នឹង បើតាម​ខ្ញុំ​ដឹង​គេ​និយាយ​សំដៅ ថា​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ន័យថា រវាងឆ្នាំ1960, 1961, …, 1969។

    ដូចជា​ពេល​ខ្លះ​គេ​និយាយ​ថា​ឆ្នាំ​៨០ គឺ​មាន​ន័យ​ថាឆ្នាំ​១៩៨០។

    ការ​ប្រើ​ប្រាស់​បែប​នេះវា​មានន័យ​មិន​សូវ​ច្បាស់លាស់​ទេ តែ​គេ​អាច​ប្រើ​វាបាន​ក្នុង​អត្ថបទ​អក្សរ​សិល្ប​ ជា​ដើម​បាន។

    1. បើតាមខ្ញុំដឹងវិញ គេ​មិន​និយាយ​​ថា​ទសវត្សរ៍ទី៦០ទេ តែ​គេ​និយាយ​ថា​ទសវត្សរ៍​ឆ្នាំ៦០ នៃសតវត្សទី… មានន័យថាក្នុងអំឡុងឆ្នាំ…៦០, …៦១,……..,៦៩ នៃសតវត្សរ៍ទី…។ បើ​ចង់​និយាយថា ទស្សវត្សទី… គឺ​ត្រូវ​យក​ឆ្នាំ​ចែក​នឹង​១០ តែ​គេ​មិន​ទម្លាប់។

      ប៉ុន្តែ​បើ​និយាយ​ថា ទសវត្សរ៍​ទី​៦០ ​សំដៅ​ឆ្នាំ​១៩៦០ គឺ​ខុស​ទាំង​ស្រុង។ អ្នកអាន​អត់​យល់​ទើប​យល់​ អ្នក​អាន​យល់​នឹង​ច្រលំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s