ការ​ផលិត​ខ្សែភាព​យន្ត​ខ្មែរ​សំដៅ​តែ​បម្រើ​មនោសញ្ចេតនា


សព្វ​ថ្ងៃនេះ ការ​ផលិត និង​បោះពុម្ពផ្សាយ ស្នាដៃ​និពន្ធ​គ្រប់​ប្រភេទ​ហាក់​មាន​កំណើន ឡើងជា​បន្ដបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នៅ​តាម​បណ្ដា​បណ្ណាគារ និង​បញ្ជរ​លក់​សៀវភៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប្រិ​យ​មិត្ដ​អ្នកអាន​អាច​ ប្រទះ​ឃើញ​នូវ​រាល់​ស្នាដៃ​និពន្ធ​ជា ច្រើន​ប្រភេទ​ដូច​ជា​ផ្នែក​នយោបាយ ច្បាប់ សេដ្ឋកិច្ច ប្រវត្ដិសាស្ដ្រ វប្បធម៌ អរិយធម៌ ទស្សនវិជ្ជា វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា និងរឿង​ប្រលោមលោក​ ។​ល​។ ក្នុង​ចំណោម​ស្នាដៃ​និពន្ធ​ទាំងនោះ ការ​បោះពុម្ពផ្សាយ​ស្នាដៃ និពន្ធ​រឿង​ប្រលោមលោក​ក៏​បាន​រីក​លូតលាស់ គួរ​ជាទី​ចាប់អារម្មណ៍​ផង​ដែរ​នៅ​លើ​ទីផ្សារ ។ ជាង​នេះ​ទៅ​ទៀត ស្នាដៃ​ប្រលោមលោក​មួយចំនួន​ត្រូវ​បាន គេ​យក​ទៅ​ផលិត​ជា​ខ្សែ​ភាពយន្ដ និង​ចាក់​ផ្សាយ​នៅ​តាម​បណ្ដា​ស្ថានីយ ទូរទស្សន៍​ក្នុងស្រុក​នានា​ទៀត​ផង​ដែល​ត្រូវ បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទស្សនា​យ៉ាង​ទូលំទូលាយ ។

អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះគឺថា រាល់ស្នាដៃ​ប្រលោមលោក​ដែល​ត្រូវ​បាន​ចាក់ផ្សាយ​ទាំងនោះ​មាន​ទំនោរ​ ខ្លាំងក្លា​តែ​ទៅ​លើមនោសញ្ចេតនា​រវាង​បុរស​នារី យុវជន យុវតី និង​បាន​បង្ហាញ​តែ​ពី​ប្រណីតភាព​នៃ​គ្រួសារ អ្នកមាន​ស្ដុកស្ដម្ភ​នៅ​តាម​ទីក្រុង​ទំនើប និងភាព​ច្រណែនឈ្នានីស​រវាង​គ្នា និង​គ្នា​តែប៉ុណ្ណោះ ។ ផ្ទុយ​ទៅ​វិញ ផ្ទៃរឿង​ប្រលោម លោក​ដែល​ត្រូវ​បាន​ចេញផ្សាយ​ទាំងនោះ មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ជនបទ​ស្រុក ស្រែ​ចំការ និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល ប្រកប​មុខរបរ​កសិកម្ម​ជា​សំខាន់​នោះ​ឡើយ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​កសិកម្ម​ជា​អាទិភាព​ដើម្បី​កែប្រែ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា នា​ពេល​ពេល​សព្វថ្ងៃ ។
ការ​ផលិត និង​ចាក់​ផ្សាយ​ខ្សែភាពយន្ដ ខ្មែរ​នៅ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​កំពុង​តែ ដើរ​បញ្ច្រាស​ពី​គោលនយោបាយ និង​ទិស​ដៅ នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល ។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន ជំរុញ​ការ​វិនិយោគ​ធំ​ៗ​ទៅ​លើ​វិស័យ​កសិកម្ម ដូច​ជា​កសាង​រោងចក្រ​ផលិត​អង្ករ​ដ៏​ធំ​ឱ្យ​ស្មើ ប្រទេស​ជិតខាង​ផ្ដល់ និង​ប្រមូល​ទុន​ដ៏​ច្រើនសន្ធឹកសន្ធាប់​សំរាប់​ប្រមូលស្រូវ​ស្ដុក​ ក្នុងប្រទេស​ជំរុញ​ការ​ធ្វើ​កសិកម្ម​ពង្រីក​កំពង់​ផែ​សំរាប់​ការ​ដឹក​ជ​ញ្ជូ ​ន​អន្ដរជាតិ​ដោយ​ផ្ទាល់ ជំរុញ​ការ​ធ្វើ​កសិកម្ម​តាម​វិធីសាស្ដ្រ​ប្រពលវប្បកម្ម និង​បណ្ដុះបណ្ដាល​ធនធានមនុស្សជាដើម ។ ក្នុង​ឋានៈ​ជា​បញ្ញវន្ដ ការ​ផលិត ការ​បោះពុម្ពផ្សាយ និង​ការ​ចាក់​ផ្សាយ​គួរតែ មាន​ទំនោរ​ជួយ​ចូលរួម​ចំណែក​ក្នុង​មាគ៌ា របស់​រាជរដ្ឋាភិបាល ។ ការ​ផលិត​ការ​បោះពុម្ពផ្សាយ និង​ការចាក់​ផ្សាយ​ខ្សែភាពយន្ដ​ប្រលោមលោក​បែប មនោសញ្ចេតនា​ច្រើន​ពេក​បាន​ផ្ដល់​ផល​ប៉ះ ពាល់​អវិជ្ជមាន​ដល់​យុវជន យុវតី និង​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់​ជាតិ ។ បន្ថែម​ពីលើ​ខ្សែ​ភាពយន្ដ​ខ្មែរ ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ភាគ ច្រើន​បាន​ចាក់​ផ្សាយ​ខ្សែភាពយន្ដ​បរទេស​ជាច្រើន ដែល​ភាគច្រើន​ជា​ខ្សែភាពយន្ដ​បែប ស្នេហា​យុវវ័យ​ដ៏​រំជើបរំជួល ។ ការ​ស្លៀកពាក់​តុបតែង​កាយ​សំដែង​អាកប្បកិរិយា និងខ្លឹមសារ​នៃ​សាច់​រឿង​ត្រូវ​បាន​យុវជន យុវតីខ្មែរ​ចំលង​យក​អនុវត្ដ​តាម​ស្ទើរតែ​ទាំងស្រុង ដូច​ជា​ទុក​សក់​វែង ស្លៀកពាក់​ខ្លី ធ្វើ​ដំណើរ បែប​ហ៊ី​ពី និង​វាយតប់​គ្នា​ជាដើម ។

ជាង​នេះ ទៅ​ទៀត​ខ្សែភាពយន្ដ​ខ្មែរ​ដែល​ត្រូវ​បាន​ចាក់ ផ្សាយ​នា​ពេល​កន្លង​មក​បាន​លើកតម្កើង​នូវ ប្រណីតភាព ឬ​សំភារ​និយម ដូច​ជា​រថយន្ដ ដ៏​ទំនើប ម៉ូតូ​ដ៏​ថ្មី​សន្លាង ទូរស័ព្ទ​ដៃ​ដ៏​ទាន់សម័យ និង​សំលៀក​បំពាក់​ដ៏​សិច​ស៊ី ។ សំភារទាំង​អស់នេះ​បាន​ជំរុញ​ឱ្យ​យុវជន​ឈប់​គិតគូរ ពី​ការ​សិក្សា​រៀនសូត្រ​ងាយ​រងគ្រោះថ្នាក់ ក្លាយជា​ជនល្មើស និង​បង្កើន​អារម្មណ៍​ផ្លូវភេទ​។ សព្វ​ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ​ភាគច្រើន ទទួលស្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​នៅ ក្នុង​ចំណោម​យុវជន យុវតី​ខ្មែរ​ដែល​កំពុង សិក្សា​នៅ​តាម​វិទ្យាល័យ​នានា​ក្នុង​ប្រទេសកម្ពុជា ដោយ​ពួក​គេ​យកតម្រាប់​តាម​តួអង្គ ក្នុង​រឿង​ភាគ​កូរ៉េ ចិន តៃវ៉ាន់ ដែល​ត្រូវ​បាន ចាក់​ផ្សាយ​ជា​រៀងរាល់ថ្ងៃ ។ យុវតី​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​បាន​ស្លៀកខោ​ដ៏​ខ្លី​ស្ទើរ តែ​គ្មាន​បិទ​បាំង​កេរ្ដិ៍ខ្មាស ហើយ​ធ្វើ​ដំណើរ តាម​ម៉ូតូ​លើ​ដងផ្លូវ​ជា​សាធារណៈ ។ រូបភាព និង​វី​ដេ​អូ​អាសអាភាស​របស់​យុវវ័យ ត្រូវ​បានលេច​ឡើងជា​ច្រើន​នៅ​លើ​ទូរស័ព្ទ​ដៃ​ដែល​នេះ ហើយ​គឺជា​ឥទ្ធិពល​ដ៏​អាក្រក់​ទទួល​បាន​ពី​ខ្សែ ភាពយន្ដ​ប្រលោមលោក​បច្ចុប្បន្ន ៕

ដក​ស្រង់​ចេញ​ពី៖ កាសែត​កោះ​សន្តិភាព

15 thoughts on “ការ​ផលិត​ខ្សែភាព​យន្ត​ខ្មែរ​សំដៅ​តែ​បម្រើ​មនោសញ្ចេតនា

  1. ហី​ហី​ប្រធាន​បទ​នេះ​ទើប​តែ​និយាយ​ជាមួយ​សិស្ស​មួយ​ចំនួន​ដែល​ត្រូវ​ប្រលង​ថ្ងៃ​ខាង​មុខ​នេះ​កាល​ពី​សប្តាហ៍​មុន​ ឥឡូវ​នៅ​ក្នុង​នេះ​មាន​និយាយ​ដែរ​ ហា​ហា​ទោះ​និយាយ​ច្រើន​យ៉ាង​ណា​អ្នក​មើល​ និង​អ្នក​និពន្ធ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ​ចូល​ចិត្ត​តែ​ភាព​សប្បាយ​បែប​ស្នេហា​មួយ​គ្រា ដែល​ជា​លក្ខណៈមួយ​ឆ្លុះ​បញ្ចាំង​ពីការដើរ​រំលង​ប្រពៃ​ណី​ខ្មែរយើង​របស់​ប្អូនៗ​ជំនាន់​ក្រោយ

    ប៉ុន្តែសូម​បី​តែ​រូប​ខ្ញុំ​នៅ​ពេល​ខ្លះ……… ឆ្គួត​ម្តង​ៗ​ដែរ​នឹង​ណា

    មិន​ថា​នៅ​ក្នុង​ខ្សែភាពយន្តនោះ​ទេ​សូមបី​តែ​រឿង​របស់សៀវភៅ​អផ្សុក និងយុវវ័យ​នោះ​មាន​ច្រើន​ណាស់​និយាយ​ពី​ស្នេហា​ស្នេហឺត ហើយ​គ្មាន​អ្នក​ណា​ទៅ​មើល​សៀវ​ភៅ​ទាំង​អស់​នោះ​ក្រៅ​ពី​សិស្ស​ថ្នាក់​ទី​១២​ចុះ​ទៅ​ទេ បើ​ថ្នាក់​ឧត្តមវិញ​មិន​សូវ​ជា​មើល​ទេ​ លើក​លែង​តែ​ក្រុម​អ្នក​ដើរ​លេង​ ឬ​ទើប​តែ​ចូល​ឆ្នាំ​ទី​១​តែ​ប៉ុណ្ណោះ។

    ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ស្រង់​ចំនួន​អ្នក​យល់​ស្រប​ក្នុង​វិទ្យាល័យ​មួយ​បាន​ឲ្យ​ដឹងថា​ចំនួន​ដែល​ចូល​ចិត្ត​នោះ​ច្រើនគ្រប់​ថ្នាក់ចំពោះនិយាយ​ខាង​ក្រោយ បើ​ហៅ​មក​សួរ​ឲ្យចំៗ មួយៗ​ថា​ស្អប់ទាំង​អស់​។​ បែប​នេះ​ធ្វើ​ឲ្យ​មនុស្ស​ចេះ​និយាយ​កុហក់​បន្ថែម​មួយ​កម្រឹត​ទៀត

    រឿង​មួយ​ទៀត​ដែល​ត្រូវ​ប្រាប់​ថា​ចំនួន​លក់​នៅ​បណ្ណាគារ​ បើនិយាយពីការលក់​សៀវភៅ​ដាច់​ជាង​គេ​នោះ​គឺ​ស្នេហា​នេះ​ឯង ចំពោះសៀវភៅ​អប់​រំ​វិញ​សល់​គរ​ដូច​ភ្នំ

  2. ខ្ញុំសូមធ្វើការគាំទ្រគំនិតខាងលើ…

    ក៏ប៉ុន្តែរយើងមិនអាចបន្ទោសអ្នកនិពន្ធទាំងស្រុងបានទេ​ព្រោះគាត់ក៏ធ្វើការអោយគេ
    ដែរ​បុគ្គលដែលអាចមានលទ្ធភាពធ្វើរឿងនេះគឺមានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

  3. ម្យ៉ាងដែរ តែថាអ្នកនិពន្ធ ចូលចិត្ត និំពន្ធរឿងតាមរបត់នៃសង្គម សព្វ ថ្ងៃប្រទេសយើង បានបាក់ទំនប់មួយយ៉ាងធំ គឺ ទំនប់វប្បធ៌ម ធ្វើអោយ វប្បធ៌មបស្ចឹមប្រទេស និង ពិសេស បូព៌ាអាស៊ី គឺសំដៅកូរ៉េតែម្តង។ អ្នកដែល ទទួលឆាប់ជាងគេគឺយុវវ័យ ដូចនេះអ្នកនិពន្ធ ក៏រៀបរៀងតាក់តែង
    រឿងដែលស្របទៅតាម ចំនូលចិត្តត្រីធំ និងកាលះទេសះនៃសង្គម ប្រៀបបី
    ដូចជាការរកទីផ្សារ អាជីវកម្មអញ្ចឹងដែរ។

  4. ខ្ញុំ​ក៏​ចូល​រួម​គាំ​ទ្រ​ដែរ! រឿង​ភាគ​ទូរទស្សន៍​ខ្មែរ​អាឡូវ សំបូរ​តែ​រឿង​ស្នេហា និង​អ្នក​មាន​ស្ដុក​ស្ដម្ភ​ក្នុង​ទី​ក្រុង​មែន អត់​និយាយ​អី​នៅ​ស្រុក​ស្រែ​ទេ! ចង់​ឃើញ​មាន​រឿង​ស៊ើប​អង្គេត មាន​រឿង​ កំប្លែង​បែប​ស្រុក​ស្រែ ជនបទ និង​អ្វី​ផ្សេង​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​បច្ចុប្បន្ន​កាល​នៅ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​សង្គម។

  5. ខ្ញុំគាំទ្រទាំងស្រុងលើគំនិតនេះពីព្រោះសព្វថ្ងៃនៅលើវិស័យខ្សែភាពយន្តនៅកម្ពុជាភាគច្រើនឆ្លុះបញ្ចាំងពីប្រណិតភាព និងការឈ្នានីសគ្នាប៉ុន្នោះជាក់ស្តែងភាពយន្តនៅក្នុងស្ថានីយទូរទស្សន៏CTN។ តាមយោបល់របស់ខ្ញុំយើងគួរតែផលិតខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីសង្គមនិងជីវិភាពវិញ។

  6. ពិតជារឿងមួយដែលរដ្ឋាភិបាលមិនគួរមើលរំលង និងបណ្តោយតទៅទៀតបានទេ
    ខ្ញុំសូមរិះគន់ ទូរទស្សន៍ក្នុងស្រុកមួយចំនួន ដែលតែងតែចាក់ផ្សាយនូវរឿងមនោ​សញ្ចេតនាជ្រុលនិយម ដែលធ្វើអោយយុវវ័យមួយចំនួនយក​តម្រាបតាម។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s