មនុស្ស​ចាស់​បំផុត​ក្នុង​លោក៖ ១៣០​ឆ្នាំ?


អាជ្ញាធរ​ប្រចាំ​សាធារណរដ្ឋ​ Georgia បាន​ប្រកាស​ស្ត្រី​ចំណាស់​ម្នាក់​ដែល​នឹង​គម្រប់​ខួប​ទី ១៣០ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៨ ខែកក្កដា​ ឆ្នាំ នេះ។

លោកយាយ Antisa Khvichava

បើ​តាម​សម្ដីរបស់​លោក Georgiy Meurnishvili ​អ្នក​នាំំពាក្យ​ឲ្យ​ក្រសួង​យុត្តិធម៌​ផ្នែក​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី Antisa Khvichava

មក​ពី​តំបន់​ Georgia ភាគ​ខាង​លិច ចាប់​កំណើត​នៅ​ខែ​កក្កដា ថ្ងៃ​ទី៨ ឆ្នាំ ១៨៨០។ ទោះ​ជា​យ៉ាង​ណា ការ​អះ​អាង​នេះ​មិន​ទាន់​យក​ជា​ការណ៍​នៅ​ឡើយ​ទេដោយ​សារ​តែ​សំបុត្រ​បញ្ជាក់​កំណើត​របស់​លោក​យាយ​​បាន​បាត់​បង់​នៅ​ក្នុង​សម័យ​បដិវត្តន៍ និង​សង្គ្រាម​ស៊ីវិល​ ដែល​កើត​ឡើង​ក្រោយ​ពី​ការ​ដួល​រលំ​ចក្រភព​រុស្សី។ ប៉ុន្តែលោក Meurnishvili បាន​បង្ហាញ​ឯកសារ​សម័យ​សូវៀត​ពីរ​ច្បាប់ ដែល​គាត់​អះអាង​ថា​ជា​តឹក​តាង​បញ្ជាក់​ពី​អាយុ​របស់​លោក​យាយ​ ហើយ​ក៏​មាន​ការ​ឯក​ភាព​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន អ្នក​ជិត​ខាង មិត្ត​​ភក្តិ និង​កូន​ចៅ​របស់​អ្នក​ស្រី​ដែរ។

សព្វ​ថ្ងៃ លោក​យាយ Eugenie Blanchard អាយុ ១១៤ ឆ្នាំ ស្នាក់​នៅ​ Saint Barthelemy ប្រទេស​បារាំង ត្រូវ​បាន​សំគាល់​ថា​ជា​មនុស្ស​ចាស់​បំផុត​ក្នុង​លោក។ គេ​មិន​ទាន់​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ដិត​ដល់​ក្នុង​ករណី​អ្នក​ស្រី Khvichava នៅ​ឡើយ​ទេ។

បើ​តាម​សម្ដី​របស់​កូន​ចៅ​លោក​យាយ ទោះ​ជា​ដៃ​លោក​យាយ​មិន​អាច​ធ្វើ​ការ​អ្វី​បាន ប៉ុន្តែ​លោក​យាយ​នៅ​តែ​អាច​ដើរទៅ​មក​​បានជុំវិញ​បរិវេណ​ផ្ទះ​​ដោយ​ប្រើ​ឈើ​ច្រត់ ហើយ​ថែម​ទាំង​មាន​ខួរ​ក្បាល​ចង​ចាំ​នៅ​ល្អ​ទៀត​ផង។ សព្វ​ថ្ងៃ​លោក​យាយ​មាន​ កូន​ប្រុស​ម្នាក់ ចៅ ១០​ នាក់ ចៅ​ទួត ១២​ នាក់ និង​ចៅ​លួត ៦ នាក់។

2 thoughts on “មនុស្ស​ចាស់​បំផុត​ក្នុង​លោក៖ ១៣០​ឆ្នាំ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s