ហេរី ផោតធ័រ វគ្គ​២​ ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ!


ក្រោយ​ពី​លោក Bernard Krisher សុំ​សិទ្ធិ​ពី​អ្នក​ស្រី J.K. Rowling និពន្ធ​ករ​រឿង​ហេរី ផោតធ័រ​ដ៏​ល្បី​ល្បាញ​រួច​មក ឥឡូវ​នេះគាត់​បាន​សម្រេច​ការ​បក​ប្រែ​ពីរ​ក្បាល​រួចរាល់​ហើយ (យូរ​គ្រាន់​ដែរ ប្រទេស​ថៃ និង​វៀតណាម បក​ចប់​អស់​ទៅ​ហើយ) គឺ​សៀវភៅ​វគ្គ​ទី​១​ចំណង​ជើង “ហេរី ផោតធ័រ និង​សិលាទេព” និង​វគ្គ​ទី​២ចំណង​ជើង “ហេរី ផោតធ័រ និង​បន្ទប់​សម្ងាត់”។ ចំនែក​អ្នក​បក​ប្រែ​គឺ​មាន​តែ​ម្នាក់​ដដែល​គឺ​លោក អ៊ុន ទឹម។ នេះ​គឺ​ជា​​សៀវភៅវគ្គ​ទី​២ ​ដែល​ទើប​នឹង​បោះ​ពុម្ព​រួចថ្មីៗ​នេះ៖

អ្នក​ទាំង​អស់​គ្នា​អាច​ជាវ​សៀវភៅ​នេះ​បាន​នៅ​បណ្ណាគារ​សន្តិភាព​ និង​បណ្ណាគារ​ផ្សេង​ៗ​ទៀត​​ដែល​ក្នុង​មួយ​ក្បាល​តម្លៃ​ប្រមាណ ៧ ដុល្លារ (ថ្លៃ​ជាង​វគ្គ​១)។

16 thoughts on “ហេរី ផោតធ័រ វគ្គ​២​ ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ!

  1. អូយ!​ខ្ញុំ​ស្រលាញ់​អក្សរ​ខាង​លើ​ដល់​ហើយ​ គេ​សរសេរ​យ៉ាង​ម៉េច​ទៅ​នៅ​ទីនេះ​។ អក្សរ​ជា​របៀប​សរសេរ​ដោយ​​ដៃ​ ប៉ុន្តែ​ស្អាត​ណាស់​។

    1. ខ្ញុំ​មិន​ដឹង​ដែរ។ ប៉ុន្តែ​កាល​វគ្គ១​ លក់​ថោក​ប៉ុណ្ណឹង​ហើយ​នៅ​មិន​សូវ​មាន​អ្នក​ទិញ ចុះ​ទំរាំ​វគ្គ​២​លក់​ដល់​ ៧ ដុល្លារ តើ​មាន​នរណា​​ទិញ​ទៅ? សំណាង​ល្អ​ មាន​ខ្ញុំ​ជា Fan ម្នាក់ ទោះ​ជា​ថ្លៃ​ប៉ុណ្ណឹង​ក៏​ទិញ​គាំ​ទ្រ​ដែរ។:mrgreen:

        1. ចឹង​មាន​ Fan ពីរ​នាក់​ហើយ។ ខ្ញុំ​មិន​សូវ​ស្គាល់​ Harry Potter Fans ជា​ជន​ជាតិ​ខ្មែរ​ច្រើនទេ។ សូម្បី​តែ​មិត្ត​ភក្តិ​ខ្ញុំ​ដែល​ចូល​រួម​បក​ប្រែ​វគ្គ​២ មិន​សូវ​មាន​នរណា​គេ​ចូល​ចិត្ត​អាន​សៀវភៅ Harry Potter ឡើយ ភាគ​ច្រើន​គេ​ចង់​មើល​តែ Movies តែ​ប៉ុណ្ណោះ។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s