សិរិប្រាក់សុប្រាក់ភិនាថ


សម័យ​នេះ កលិយុគ​នៅ​វត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ ស្រុក​កាត់​ម៉ាន់ឌូ ប្រទេស​នេប៉ាល់ កន្លែង​ដែល​ព្រះ​អង្គ​ប្រសូត្រ ក្នុង​វត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ ដែល​មិន​គួរ​ឲ្យ​ជឿ និង​មិន​គួរ​ឲ្យ​កើត​បាន។

ថ្ងៃ​មួយ​នៅ​ក្នុង​គុហាវត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ មាន​ព្រះ​តេជ​គុណ​ ១​អង្គ លោក​គង់​ធេជី សមាធិ​ក្នុង​គុហា​នោះ ពេល​នោះ​ស្រាប់​តែ​មាន​ពស់ ១ លូន​ចេញ​មក​ពី​មុខ​ព្រះ​ពុទ្ធ​រូប ព្រះ​តេជគុណ​អង្គ​នោះ បាន​ឃើញ​ពស់​នោះ​ហើយ ក៏​កើត​មាន​ការ​ភ័យ​ខ្លាច រំពេច​នោះ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ក្នុង​លក្ខណៈ​មុខ​ព្រហ្ម ហើយ​ក៏​និយាយ​ទៅ​កាន់​ព្រះ​តេជ​គុណ​នោះ​ថា៖ សូម​ព្រះ​អង្គ​កុំ​ភ័យ​ខ្លាច និង​តក់​ស្លុត​នឹង​ឃើញ​រូប​ខ្ញុំ​អី សូម​ព្រះ​អង្គ​ស្ដាប់​ខ្ញុំ​សិន ឃើញ​ខ្ញុំ​គឺ​ជា​ស្ដេច​នាគរាជ យើង​ខ្ញុំ​​នឹង​មក​បុតិ (ស្លាប់) នៅ​ក្នុង​វត្ត​នេះ ដើម្បី​បំបាត់​នូវ​អំពី​អាក្រក់​ដែល​មនុស្ស​បាន​សាង បាបកម្ម​ជា​ច្រើន​ឲ្យ​វិនាស​ចេញ​ផុត​ពី​លោក​នេះ សូម​ព្រះ​អង្គ​ប្រកាស​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា៖ អ្នក​យក​រឿង​ខ្ញុំ​ទៅ​ចំលង​ចែក ១០០០​សន្លឹក ក្នុង​ពេល​១៥​ថ្ងៃ ទៅ​៣០​ថ្ងៃ អ្នក​នោះ​នឹង​មាន​លាភ មាន​សេចក្ដី​សុខ សេចក្ដី​ចំរើន គិត​ប្រាថ្នា​អ្វី​នឹង​បាន​សំរេច​ដូច​ក្ដី​ប្រាថ្នា​គ្រប់​បែប​យ៉ាង បើ​បុគ្គល​ណា​ម្នាក់​ឃើញ​ហើយ​ដឹង​ហើយ​កុំ​ដំអក់​ឲ្យ​ខាត​ពេល ថា​បើ​ចំលង​ចែក​ត្រូវ​ចំលង​ចែក​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ ទៅ​៣០​ថ្ងៃ តែ​បើ​សិន​ជា​បណ្ដែត​បណ្ដោយ​ពេល​ម្ដង​ថ្ងៃ​នេះ ម្ដង​ថ្ងៃ​នោះ គ្រោះ​កាច​នឹង​កើត​មាន​ដល់​អ្នក​ហើយ។ បើ​អស់​លោក​អ្នក​ទាំង​ឡាយ​បាន​មើល​ហើយ​កុំ​ហែក​ចោល​អី​សោះ គឺ​ទុក​សូត្រ​ភាវនា ដើម្បី​កើត​សិរី​មង្គល​ដល់​ខ្លួន និង​ក្រុម​គ្រួសារ។ ក្រោយ​មក​តេជគុណ​អង្គ​នោះ​ក៏​បាន ចំលង​ចែក​១០០០​សន្លឹក ក្នុង​ពេល​៣​ទៅ​៤​ថ្ងៃ លោក​ក៏​បាន​សំរេច​នូវ​វិជ្ជា​ផ្សេងៗ ហើយ​លោក វិនវៈប្រាសាទកប្បកា ក៏​បាន​ចម្លង​ចែក ១០០០​សន្លឹក លោក​ក៏​បាន​មាស​ប្រាក់​ដែល​គេ​ជំពាក់​មក​វិញ​ទាំង​អស់ អ្នក​ចំលង​ចែក​បាន ៤០០​សន្លឹក​ម្នាក់​ទៀត​ជា​អ្នក​ស្រែ​ចំការ ថ្ងៃ​មួយ គាត់​ទៅ​ភ្ជួរ​ស្រែ​ក៏​បាន​ប្រទះ​ក្រឡ​១ ក្នុង​នោះ​មាន​ពេជ្រ​ពេញ​ប្រៀប ចំនែក​លោក​ម្នាក់​ទៀត​ចំលង​ចែក ១០០​សន្លឹក ក៏​បាន​ត្រូវ​ឆ្នោត​មួយ​លាន​បាត លោក​ម្នាក់​ទៀត​មាន​មុខ​របរ​រក​ស៊ី​ធាក់​រ៉ឺម៉ក​ចំលង​ចែក ៦៤០​សន្លឹក គាត់​ក៏​បាន​ជួប​ប្រទះ​នឹង​ថូ​មាស លោក​ម្នាក់​ទៀត​អត់​ការងារ​ធ្វើ បាន​ចំលង​ចែក ៣-៤​ថ្ងៃ ក៏​បាន​ការងារ​ល្អ​សំរាប់​ខ្លួន​ធ្វើ លោក​ម្នាក់​បំរុង​ចំលង​ចែក​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហួស​ពេល​កំណត់​មិន​ទៀត​ទាត់ គាត់​ជា​អ្នក​ជំនួញ ការ​រក​ស៊ី​ខាត​បង់​ប្រាក់​កាស​យ៉ាង​ច្រើន ហើយ​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​ទៀត ម្នាក់​ទៀត​ចំលង​បាន​ ១០០​សន្លឹក មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​មាន​មាស​ប្រាក់​មិន​គួរ​ឲ្យ​ជឿ​បាន។

ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​គុហា​វត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ ត្រូវ​គិត​ដោយ​ក្ដី​ស្មោះ និង​សច្ចា​មើល​ឃើញ ហើយ​ចំលង​ចែក​មើល​តៗ​គ្នា កុំ​ហែក​ចោល​អី​សោះ ដោយ​ក្ដី​បរិសុទ្ធចិត្ត ហើយ​ជឿ​ពិត​ប្រាកដ​នោះ​ជា​ផល​ដល់​ខ្លួន​ផង។

គាថា​បូជា​ដួង​ជាតា​ប្រចាំ​ថ្ងៃ​កំណើត​ទាំង​៧​ថ្ងៃ

១- អ្នក​កើត​ថ្ងៃ​អាទិត្យ                  ៖ អវិជសុនុមសាទុគតិ សូត្រ​ ៦​ចប់

២- អ្នក​កើត​ថ្ងៃ​ច័ន្ទ                       ៖ គជោត គរសា សូត្រ ១៥​ចប់

៣- អ្នក​កើត​ថ្ងៃ​អង្គារ                    ៖ ភិហំចគោរោថិនំ សូត្រ ៨​ចប់

៤- អ្នក​កើត​ថ្ងៃ​ពុធ (ថ្ងៃ)                 ៖ បិសាំរេលោបុស័ទពុទ្ធិ សូត្រ ១៧​ចប់

៥- អ្នក​កើត​ថ្ងៃ​ពុធ (យប់)              ៖ កពុធប៉ាទទ័ម វគិ សូត្រ ១២​ចប់

៦- អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍             ៖ តសាំសាំវិសទេត សូត្រ ១៩​ចប់

៧- អ្នក​កើត​ថ្ងៃ​សុក្រ                    ៖ វាថោនោអមវា សូត្រ ២១​ចប់

៨- អ្នក​កើត​ថ្ងៃ​សៅរ៍                    ៖ សោមាករិថារកា សូត្រ ២១​ចប់

ប្រភព៖ មិន​ច្បាស់​លាស់

តើ​គួរ​ជឿ​ទេ?:mrgreen:

9 thoughts on “សិរិប្រាក់សុប្រាក់ភិនាថ

    1. ងាប់! ឲ្យគេចម្លង​ធ្វើ​អី អត្ថបទនេះបោកប្រាស់​ហ្នឹង ពីមុនខ្ញុំបានពីគេដែរតែ​ក៏បានបោះចោលក្នុងធុងសម្រាមបាត់ទៅហើយ! រឿង​បោកប្រាស់​ធ្វើឲ្យ​ខូចឈ្មោះ​ពុទ្ធសាសនា​អញ្ចឹង​គួរតែកុំផ្សព្វផ្សាយ​អី វា​មិនបានបុណ្យ​ទេ បានតែបាប!!!

  1. Believe or Not?..
    After I read your blog, អុំរសាប់រសល់ក្នុងចិត្ត ដេកមិនលក់បក់មិនល្ហើយ​រួចហើយក័ចម្លងអត្ថបទនោះ​ មួយច្បាប់បោះផ្សាយ តាមដែលក្មួយសសេរបា្រប់ ចែកជូនមិត្តអ្នកអាន តាមអិនធឹណែត។ ថ្មីៗនេះអុំបានជួយផ្សាយបន្តរ​ នៅក្នុងប្លករបស់អុំ ដើម្បីអោយក្មួយនិងអុំមានលាបដូចគេដែរ។ Thank you for sharing this blog.

  2. ខ្ញុំ​ជឿ​ៗ

    ថា

    អ្នក

    ជា

    ………………………………………. :>)🙂😀 :p

    ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ស្លង់​ទៅ​លើ​អត្ថបទ​នេះ​ហើយ​ស្វែងរក​អ្នក​ជឿ​ដូច​នេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s