ពុទ្ធ​ទំនាយ​ឆ្នាំ​ ២០១២?


ពុទ្ធ​ទំនាយ​មក​ដល់​នា​ឆ្នាំ ២០១២ និង​បញ្ចប់​នៅ​ឆ្នាំ ២០១៤

(The Prophecy’s Buddha has arrived 2012 and End 2014)

ពេល​ពុទ្ធ​ទំនាយ​ជិត​ចប់​នោះ មនុស្ស​ក្នុង​ពិភព​លោក នឹង​ក្លាយ​ជា​មនុស្ស​តិរច្ឆាន យក​ខុស​ជា​ត្រូវ អាក្រក់​ជា​ល្អ ស​ជាខ្មៅ គោរព​ព្រាយ​ជា​ព្រះ សំពះ​ប្រែត​ជា​ព្រហ្ម មេ​បា​អោប​ដៃ​អង្គុយ​យំ ព្រោះ​តែ​បាត់​ព្រហ្ម​វិហារធម៌ ឪពុក​រំលោភ​កូន ចៅ​រំលោភ​ជីដូន កូន​សម្លាប់​ឪ ស្ដេច​អស់​ឫទ្ធិ​ត្បិត​គ្មាន​ទសពិធ​រាជ​ធម៌ សាសនា​រុះ​រោយ សង្ឃ​ទ្រូស្ត​សីល វត្ត​រីក​ជា​វាំង ឧកញ៉ា នាហ្មឺន មន្ត្រី​ក្បត់​ជាតិ​មាតុភូមិ និង​តួនាទី អាកាស​ធាតុ​ប្រែ​ប្រួល រន្ទះ​បាញ់ ព្យុះ​ភ្លៀង ពួក​ចោរ​ហារយ​ចេញ សេនា​ពពុះ​ទឹក ផុស​ផ្ទះ ថ្ម​សសរ​ឫស្សី​ដេរដាស ប្រជា​នុរាស្ត្រ​រង​ទុក្ខ​វេទនា​ខ្លោច​ផ្សា​ពន់​ពេក នេះ​ជា​ហេតុ​មក​ពី​មនុស្ស​លោក ឆ្កួត​វង្វេង​នឹង​វាល​បី អន្លង់​បួន។

១- កលាហល៖ កើត​មាន​យ៉ាង​ខ្លាំង​នា​ដើម​ឆ្នាំ​ឆ្លូវ ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​២០០៩ ផ្ទៃ​មេឃ​ប្រែ​ប្រួល​មាន​ព្រះ​អាទិត្យ​ពីរ​វង់ មួយ​ធំ មួយ​តូច អ្នក​នៅ​ភាគ​ខាង​ត្បូង​នៃ​ផែនដី មើល​ឃើញ​ពួក​ពោធិ​លេច​រំសាយ និង​ពោធិ​បាយ​ចេញ​ព្រោង​ព្រាត តាំង​ខ្លួន​ដណ្ដើម​គ្នា​ធ្វើ​ជា​អ្នក​មាន​បុណ្យ។ (ពេល​ កលាហល ​ដល់)

២- នៅ​ខែឧសភា ឆ្នាំ ២០១១៖ នៅ​ទិស​ខាង​កើត មាន​អាទិត្យ​ពីរ​ដួង​ប៉ុន​គ្នា​រះ ព្រះ​អាទិត្យ​ចាស់​នៅ​ខាង​ឆ្វេង ព្រះ​អាទិត្យ​ថ្មី​រះ​ទន្ទឹម​គ្នា​អែប​ពី​ក្រោយ​ផ្នែក​ខាង​ស្ដាំ ព្រះ​អាទិត្យ​ថ្មី​នេះ​ជា​ផ្កាយ​នាំ​សេនា​ដៃ​ដែក​ភ្នែក​ប្រាប់ មក​ជួយ​ព្រះ​ពុទ្ធ​សាសនា និង​ជា​ពេល​អ្នក​មាន​បុណ្យ​យាង​ចេញ​ជួយ​ចម្លង​និស្ស័យ​សត្វ​លោក គឺ​យក​តែ​សត្វ​ដែល​មិន​វង្វេង​នឹង​វាល​បី​គឺ លោភៈ មោហៈ និង​ទោសៈ និង​អន្លង់​បួន គឺ​មាស​ប្រាក់ ឋានៈ យសសក្តិ អំណាច ស្រី​ ស្រា ល្បែង​ពាលា កាន់​សីល​ប្រាំ មាន​ជំនឿ​លើ​បុណ្យ​បាប និង​បាន​ទាន់​ព្រះ​អង្គ​រៀប​ព្រះ​ពុទ្ធ​សាសនា​ស្គាល់​ធិប​ពិត ឯ​មនុស្ស​អាក្រក់​មិន​មាន​វាសនា​ទាន់​ឡើយ ហើយ​ជា​ពេល​ដែល​គេ​រែង​ទន្ទាក់ មនុស្ស សត្វ​លោក​យ៉ាង​ខ្លាំង​សំបើម​ណាស់ ដោយ​ជ្រើស​យក​តែអង្គរ ដើម​ល្អ ស​បរិសុទ្ធ​ពិតៗ​ពេល​ពោធិ​ល័ក្ខ និង​ពោធិ​ពេជ្រ លេច​ចេញ​នា​ដើម​ឆ្នាំ​ថោះ អន្តរកប្បលិយុគ និង​មហា​វិនាស​កម្ម មក​ដល់​នា​ថ្ងៃ​ទី ២១​ ខែ​ធ្នូ ឆ្នាំ​២០១២ នេះ​ការ​ចាប់​ផ្ដើម​បោស​សំអាត ជំរុះ​មនុស្ស សត្វ​លោក និង​បារមី​អាក្រក់​ចោល (ពេក​អន្តរកប្ប និង​កលិយុគ​ដល់) ។

៣- នា​ខែ​កុម្ភៈ ឆ្នាំ ២០១៣៖ នោះ​ជា​ការ​ទាញ​ផែន​ដី​ស្មើ និង​លាង​សំអាត ពេល​នោះ​ផែន​ដី​តាំង​ឈប់​វិល ៣​យប់​៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង ១១:១១ នាទី ម៉ោង​សកល សូម្បី​តែ​តំបន់​ប៉ូល​នៃ​ផែន​ដី​ត្រូវ​ជា​អេក្វាទ័រ ហើយ​តំបន់​អេក្វាទ័រ​ជា​ប៉ូល​វិញ កលិយុគ​មាន​សង្គ្រាម​ ការ​កាប់​សម្លាប់ សង​សឹក រោគា​ព្យាធិ ទុរភិក្ស មហា​គ្រោះ កំណាច​នៃ​ធម្មជាតិ ព្យុះ​ភ្លៀង ភ្លើង​រញ្ជួយ​ដី កក្រើក​ភ្នំ សមុទ្រ​ជន់​លិច​ផែន​ដី។

(ចម្លង​ទាំង​ស្រុង​ពី ប្រភព​មិន​ច្បាស់​លាស់)

*ពាក្យ​ដែល​ខ្ញុំ​ឆ្ងល់៖ កលាហល, ពោធិបាយ, ពោធិល័ក្ខ, ពោធិ​ពេជ្រ, ធិបពិត, អន្តរកប្បលិយុគ
**អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍៖

  • វត្ត​រីក​ជា​វាំង
  • ផែន​ដី​ឈប់​វិល​ត្រូវ​នឹង​ថ្ងៃ​១៤ កុម្ភៈ ២០១៣ (ត្រូវ​នឹង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់):mrgreen:

64 thoughts on “ពុទ្ធ​ទំនាយ​ឆ្នាំ​ ២០១២?

  1. ពុទ្ធ​ទំនាយ​មក​ដល់​នា​ឆ្នាំ ២០១២ និង​បញ្ចប់​នៅ​ឆ្នាំ ២០១៤

    (The Prophecy’s Buddha has arrived 2012 and End 2014)

    ពេល​ពុទ្ធ​ទំនាយ​ជិត​ចប់​នោះ មនុស្ស​ក្នុង​ពិភព​លោក នឹង​ក្លាយ​ជា​មនុស្ស​តិរច្ឆាន យក​ខុស​ជា​ត្រូវ អាក្រក់​ជា​ល្អ ស​ជាខ្មៅ គោរព​ព្រាយ​ជា​ព្រះ សំពះ​ប្រែត​ជា​ព្រហ្ម មេ​បា​អោប​ដៃ​អង្គុយ​យំ ព្រោះ​តែ​បាត់​ព្រហ្ម​វិហារធម៌ ឪពុក​រំលោភ​កូន ចៅ​រំលោភ​ជីដូន កូន​សម្លាប់​ឪ ស្ដេច​អស់​ឫទ្ធិ​ត្បិត​គ្មាន​ទសពិធ​រាជ​ធម៌ សាសនា​រុះ​រោយ សង្ឃ​ទ្រូស្ត​សីល វត្ត​រីក​ជា​វាំង ឧកញ៉ា នាហ្មឺន មន្ត្រី​ក្បត់​ជាតិ​មាតុភូមិ និង​តួនាទី អាកាស​ធាតុ​ប្រែ​ប្រួល រន្ទះ​បាញ់ ព្យុះ​ភ្លៀង ពួក​ចោរ​ហារយ​ចេញ សេនា​ពពុះ​ទឹក ផុស​ផ្ទះ ថ្ម​សសរ​ឫស្សី​ដេរដាស ប្រជា​នុរាស្ត្រ​រង​ទុក្ខ​វេទនា​ខ្លោច​ផ្សា​ពន់​ពេក នេះ​ជា​ហេតុ​មក​ពី​មនុស្ស​លោក ឆ្កួត​វង្វេង​នឹង​វាល​បី អន្លង់​បួន។

    ១- កលាហល៖ កើត​មាន​យ៉ាង​ខ្លាំង​នា​ដើម​ឆ្នាំ​ឆ្លូវ ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​២០០៩ ផ្ទៃ​មេឃ​ប្រែ​ប្រួល​មាន​ព្រះ​អាទិត្យ​ពីរ​វង់ មួយ​ធំ មួយ​តូច អ្នក​នៅ​ភាគ​ខាង​ត្បូង​នៃ​ផែនដី មើល​ឃើញ​ពួក​ពោធិ​លេច​រំសាយ និង​ពោធិ​បាយ​ចេញ​ព្រោង​ព្រាត តាំង​ខ្លួន​ដណ្ដើម​គ្នា​ធ្វើ​ជា​អ្នក​មាន​បុណ្យ។ (ពេល​ កលាហល ​ដល់)

    ២- នៅ​ខែឧសភា ឆ្នាំ ២០១១៖ នៅ​ទិស​ខាង​កើត មាន​អាទិត្យ​ពីរ​ដួង​ប៉ុន​គ្នា​រះ ព្រះ​អាទិត្យ​ចាស់​នៅ​ខាង​ឆ្វេង ព្រះ​អាទិត្យ​ថ្មី​រះ​ទន្ទឹម​គ្នា​អែប​ពី​ក្រោយ​ផ្នែក​ខាង​ស្ដាំ ព្រះ​អាទិត្យ​ថ្មី​នេះ​ជា​ផ្កាយ​នាំ​សេនា​ដៃ​ដែក​ភ្នែក​ប្រាប់ មក​ជួយ​ព្រះ​ពុទ្ធ​សាសនា និង​ជា​ពេល​អ្នក​មាន​បុណ្យ​យាង​ចេញ​ជួយ​ចម្លង​និស្ស័យ​សត្វ​លោក គឺ​យក​តែ​សត្វ​ដែល​មិន​វង្វេង​នឹង​វាល​បី​គឺ លោភៈ មោហៈ និង​ទោសៈ និង​អន្លង់​បួន គឺ​មាស​ប្រាក់ ឋានៈ យសសក្តិ អំណាច ស្រី​ ស្រា ល្បែង​ពាលា កាន់​សីល​ប្រាំ មាន​ជំនឿ​លើ​បុណ្យ​បាប និង​បាន​ទាន់​ព្រះ​អង្គ​រៀប​ព្រះ​ពុទ្ធ​សាសនា​ស្គាល់​ធិប​ពិត ឯ​មនុស្ស​អាក្រក់​មិន​មាន​វាសនា​ទាន់​ឡើយ ហើយ​ជា​ពេល​ដែល​គេ​រែង​ទន្ទាក់ មនុស្ស សត្វ​លោក​យ៉ាង​ខ្លាំង​សំបើម​ណាស់ ដោយ​ជ្រើស​យក​តែអង្គរ ដើម​ល្អ ស​បរិសុទ្ធ​ពិតៗ​ពេល​ពោធិ​ល័ក្ខ និង​ពោធិ​ពេជ្រ លេច​ចេញ​នា​ដើម​ឆ្នាំ​ថោះ អន្តរកប្បលិយុគ និង​មហា​វិនាស​កម្ម មក​ដល់​នា​ថ្ងៃ​ទី ២១​ ខែ​ធ្នូ ឆ្នាំ​២០១២ នេះ​ការ​ចាប់​ផ្ដើម​បោស​សំអាត ជំរុះ​មនុស្ស សត្វ​លោក និង​បារមី​អាក្រក់​ចោល (ពេក​អន្តរកប្ប និង​កលិយុគ​ដល់) ។

    ៣- នា​ខែ​កុម្ភៈ ឆ្នាំ ២០១៣៖ នោះ​ជា​ការ​ទាញ​ផែន​ដី​ស្មើ និង​លាង​សំអាត ពេល​នោះ​ផែន​ដី​តាំង​ឈប់​វិល ៣​យប់​៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង ១១:១១ នាទី ម៉ោង​សកល សូម្បី​តែ​តំបន់​ប៉ូល​នៃ​ផែន​ដី​ត្រូវ​ជា​អេក្វាទ័រ ហើយ​តំបន់​អេក្វាទ័រ​ជា​ប៉ូល​វិញ កលិយុគ​មាន​សង្គ្រាម​ ការ​កាប់​សម្លាប់ សង​សឹក រោគា​ព្យាធិ ទុរភិក្ស មហា​គ្រោះ កំណាច​នៃ​ធម្មជាតិ ព្យុះ​ភ្លៀង ភ្លើង​រញ្ជួយ​ដី កក្រើក​ភ្នំ សមុទ្រ​ជន់​លិច​ផែន​ដី។
    04នាថ្ងៃទី 01 ខែសីហាឆ្នាំ ២០១៤ ការលើកសាសនាបានចប់សព្វគ្រប់ ព្រះអាទិត្យ ទី២ ទៅផុត លែងរះ សល់តែមនុស្សល្អដូចៗគ្នា អ្នកនឹងជឿ ដោយបានឃើញនិងភ្នែក ស្រស់ៗ នូវ ព្រះ ទេវតា យក្ស ស្តាប់លឺ នឹងត្រចៀក នូវព្រះធម៌ពីរ ដែលស្ទើរតែមិនជឿ ហើយ និងឃើញ នូវអ្វីៗដូចពុទ្ធទំនាយ ដែលបានទាយទុក ពេលនោះ មាសប្រាក់ ឋានះ យសសក្តិ កំណាច លែងមាន ន័យទៀតហើយ (ព្រះសេអាមេត្រី លើកសាសនា ព្រះពុទ្ធ និងរៀបចំផែនដី ) ចប់ ៕

    (ចម្លង​ទាំង​ស្រុង​ពី ប្រភព​មិន​ច្បាស់​លាស់

  2. ខ្ញុំ​មាន​សំណូម​ពរ​មួយ ហើយ​ក៏​សង្ឃឹម​ថា​លោក​អ្នក​មេត្តា​អធ្យា​ស្រ័យ។ សំណូម​ពរ​នោះ​គឺ​ថា នៅ​ពេល​លោក​អ្នក​ដកស្រង់​នូវគំនិត​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ បើ​សិន​ជា​អាច​ធ្វើ​បាន សូម​ជួយ​ដាក់​ឈ្មោះ​ឯកសារ​យោង​ផង។ ការ​ធ្វើ​បែប​នេះ​ជា​ការ​ចែកចាយ​មួយ​ដ៏​ប្រពៃ។

  3. មតិរបស់ខ្ញុំចំពោះពុទ្ធទំនាយ : តាមខ្លួនខ្ញុំផ្ទាល់យល់ថាពុទ្ធទំនាយដែល
    លឺសព្វថ្ងៃមិនមែនជាទំនាយរបស់ព្រះពុទ្ធដែលបានត្រាស់ដឹងនោះទេ គឺជាបញ្ហានយោបាយនៃក្រុមបក្បណាមួយចងក្រងឡើងមាន លក្ខណជាសង្គ្រាមចិត្តសាស្រ្ត (សង្រ្គាមខ្សឹប) មិនបញ្ចេញមុខ មិន
    បញ្ចេញឈោ្មះហើយយកព្រះពុទ្ធមកបញ្ចូលដើម្បីទាក់ទាញពុទ្ធ សាសនិកជនជាពិសេសប្រជាជនខ្មែរតែម្ដង (ភាគច្រើនចាស់ៗ) ។
    តាមសង្កេតទំនាយទាំងច្រើនជាប្រស្នា ដែលអាចបកស្រាយបាន
    ច្រើនអត្ថន័យ ជួនកាលព្រិត្តិការណ៌ប្រហសក់ប្រហែលក៏ទាញយក
    មកតម្រែតម្រង់អោយចំន័យនៃទំនាយ ហើយព្រិត្តិការណ៌ទាំងនោះ
    តែងតែកើតមានជាធម្មតាគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ ។
    ចំពោះពុទ្ធទំនាយ(តាមពិតទៅមិនមែនជាទំនាយទេគឺការប្រមើល មើលពឹងផ្អែកលើហេតុផល ដូចជាព្រះអង្គមានបន្ទូលថា : ព្រះធម៌
    របស់ត្ត្ថាគត់នឹងរលាយសាបសូន្រនៅ៥០០០ពានឆ្នាំទៀត ដោយ
    មនុស្សបួនប្រភេទ : ភិក្ខុ ភិក្ខុនី អុបាសក អុបាសិកា អីឡូវបានជាងពាក់កណ្ដាលហើយ ហើយព្រះធម៌បានក្លាយមក
    ត្រឹមសាសនាហើយ ដែលតាមពិតព្រះធម៌មិនមែនជាសាសនាទេ ។
    ព្រះសាម្មាសាម្ពុទ្ធពន្យល់ថា : នោះព្រះច៏ន្ទ (ព្រះអង្គលើដៃចង្អុល ព្រះច៏ន្ទ) ហើយមានបន្ទូលទៀតថា អ្នកដែយល់ថាម្រាមដៃតត្ថាគត់
    ជាព្រះច័ន្ទអ្នកនោះនឹងមិនស្គាល់ព្រះច័ន្ទមួយជីវិត បានសេចក្ដីថា អ្នកណាដែលយល់ថាព្រះធម៌ថាជាធម៌អ្នកនោះអែងនឹងមិនស្គាល់ធម៌ រហូតហើយ ។ សូមចាំអោយច្បាស់ថា ព្រះធម៌មិនមែនជាធម៌ទេ
    ព្រះធម៌គឺជា មេរៀន ក្បួនច្បាប់ គឺជាផ្លូវ (មគ្គ) បង្ហាញអោយស្គាល់
    ធម៌ ចុះ ធម៌ ជាអ្វីទៅ ? ។ ព្រះអង្គមានបន្ទូលទៀតថា ធម៌ដែល
    តត្ថាគត់ត្រាស់ដឹងមានច្រើនអនេកតែតត្ថាគត់សម្ដែងតែមួយក្ដាប់ទេ
    ដម្បីអោយកូនយកទៅបដិបត្ត បើកូនចង់ដឹងគុណតត្ថាគត់ចូរកូន
    បដិបត្តតាមព្រះធម៌របស់តត្ថាគត់ចុះមិនបាច់យកអ្វីមកអោយតត្ថគត់ទេ អ្វីដែលកូនមានតត្ថាគត់មានលើសកូនទៅទៀត ។ ហើយធម៌មួយក្ដាប់របស់ព្រះសាម្មាសាម្ពុទ្ធ សម្ដែងអោយមនុស្ស ត្រង់ត្រាប់នោះ គឺពីក្បាលដល់ចុងជើង ពីចុងជើងទៅក្បាល (គឺមួយតួខ្លួនអែង ) តើជាអ្វី ? ។

  4. វត្តរីកជាវាំង អាចជាការពិតតែពុំមែនជាវាំងសម្រាប់ស្ដេចគង់នៅទេ គឺព្រះវិហារធំ តុបតែងមានសភាពដូចវាំង ដោយការប្រជែងគ្នា។
    ចំណែកផៃនដីគាំងឈប់វិលគឺទៅមិនរួចទេ ផែនដីវិលគឺនិយាមធម្មាតិ គ្នានអ្វីទៅខ្ទាស់វាបានទេ ។

  5. ន័យនៃទំនាយទូលំទូលាយពេក ហើយមិនច្បាស់លាស់
    សភាពករណ៌អាចកើតមានមិនដូចការរៀបរាប់ទេ ដូចជាផែនដីគាំង លែងវិល៣ថ្ងៃ៣យប់តើអាចទៅរួចទេ ?តែនឹងបកស្រាយ ក្នុងន័យផ្សេងវាមិនមែនផែនដីគាំង វាទៅជាគាំងកិច្ចការផ្សេងៗ ដែលមនុស្សជាអ្នកបង្កើតមិនមែនជានិយាមធម្មជាតិ ។ ចំពោះការត្រាស់ដឹងរបស់ព្រះសាម្មាសាម្ពុទ្ធមានលក្ខណះជាវិទ្យា សាស្រ្ដ មិនមែនមានលក្ខណះជានយោបាយទេ ហើយជាចម្បង
    សង្កត់ធ្ងន់គឺត្រាស់ដឹងពាល់ត្រូវនូវធម្មជាតិគ្មានរូបម្យ៉ាង (នាមធម៌) គឺ: ( ចិត្ត ) ។ ចំណែកពុទ្ធទំនាយដែលរៀបរាប់ខាងលើ (មានផ្ទះអត់មនុស្សនៅ មានផ្លូូវអត់មនុស្សដើរ ឈាមដាបពោះដំរី កាប់ចាក់គ្នាមួយចំអិនកំពិស ឃ្លោកលិចអំបែងអណ្ដែត ពករៃនគររលំ ភ្នំពេញរលាយ បាងកកខ្ចាត់ខកចាយ សប្បាយអង្គរវត់ )ទាំងនេះ ជាការទាយមានលក្ខណះជានយោបាយហើយសង្កត់ឋធ្ងន់
    តែនឋៅស្រ់កខ្មែរតែបុ៉ណ្ណោះ ។ សរុបមកខ្ញុំយល់ថាពុទ្ធទុំនាយទាំងនះពុំមែនជាដិការបស់ព្រះសាម្មាសាម្ពុទ្ធទេ តែជាការចងក្រងរបស់បុគ្គលដែលមានចំណេះដឹងជ្រៅជ្រះ ខាងព្រះត្រៃយបិដក ហើយមានបំណងមិនបញ្ចេញមុខ នោះម្យា៉ង
    ម្យា៉ងទៀត ទំនាយទាំងនោះមិនជាក់លាក់ដូចគ្រូកាត់សប្ដិពេលខុស
    នឹងទាញយកហេតុផលប្រហាក់ប្រហែលមកបញ្ចូលអោយត្រូវតាម ការទាយរបស់ខ្លួន ។ 
    គួរពុំគួរសូមអភ័យទោស សូមជួយតម្រែតម្រង់ផង សូមអរគុណ ។
     

      1. ពុំមែនពុទ្ធទំនាយទេ។ ព្រះពុទ្ធពុំដែលលើកអំពីអ្វីជាទុក្ខកង្វល់ដល់សត្វលោកទេ។ វាអាចជាទំនាយរបស់គ្រូហោអាចារ្យណាដែលរពឹសមាត់ទេដឹង?

        1. ព្រះពុទ្ធទ្រង់បានប្រៀនប្រដៅថា៖ ជំនឿមានក្នុងទីណា ការពិចារណាត្រូវមានក្នុងទីនោះ។ មនុស្សត្រូវប្រាជ្ញាជាគ្រឿងពិចារណារកហេតុផល។

          1. ិនមែនទេព្រះពុទ្ធមានបន្ទូលថា : ចូលកុំជឿព្រោះតែគម្ពីរ កុំជឿព្រោះគេជាគ្រូ កុំជឿរព្រោះមានគេជឿរច្រើនហើយកុំជឿរព្រោះតែប្រពៃណី កុំជឿរព្រោះតៃទំនៀមទម្លាប់ជាពិសេសទៅទៀតនោះ កុំជឿរព្រោះតែតថាគត់ពោល (តថាគត់=តួអង្អព្រះសាម្មាសាម្ពុទ្ធអង្គអែង) ចូលពិចារណាខ្លួនអែងបើមានហេតុផលសំស្របនឹងមានប្រយោជន៌ដល់ខ្លួនអែងផងនឹងមិនប៉ះពាល់ដល់អ្នកដ៏ ទៃចូលបដិបត្តចុះ ។ ហើយបើចង់ដឹងគុណដល់តថាគតចូលកូនបដិបត្តតាមព្រះធម៌របស់អា ត្មាចុះ អាត្មាមិនត្រូវការអ្វីទាំងអស់ពីកូនទេអ្វីដែលកូនមានអាត្មាមានលើសលប់ជាងកូនទៅទៀត (នេះជាន័យដើម្បីស្រួលយល់ពីបំណងរបស់ព្រះពុទ្ធអង្គ ហើយជាការពិតនៃបំណងទ្រង់ដោយសច្ចះ ) ។

    1. តាមខ្ញុំយល់មិនចេះចប់ទេហើយវាមិនមែនជាពុទ្ធទុំនាយទេគឺព្រិត្តិការណ៌ដែលវាត្រូវតែកើតជួនមនុស្សធ្វើអោយកើតជួនបាតុភូតធម្មជាតិ
      កើតឡើងអែកអែង ហើយក្រុមមនុស្សចង់បានប្រយោជន៌ ផ្ទាល់ខ្លួនខំប្រឹងបញ្ចេញបញ្ចូលទាញភ្ជាប់ទៅនឹងទំនោចិត្តនែតំបន់និមួយៗ នោះទៅ ។ 

  6. ពុទ្ធ​ទំនាយ​មក​ដល់​នា​ឆ្នាំ ២០១២ និង​បញ្ចប់​នៅ​ឆ្នាំ ២០១៤

    (The Prophecy’s Buddha has arrived 2012 and End 2014)

    ពេល​ពុទ្ធ​ទំនាយ​ជិត​ចប់​នោះ មនុស្ស​ក្នុង​ពិភព​លោក នឹង​ក្លាយ​ជា​មនុស្ស​តិរច្ឆាន យក​ខុស​ជា​ត្រូវ អាក្រក់​ជា​ល្អ ស​ជាខ្មៅ គោរព​ព្រាយ​ជា​ព្រះ សំពះ​ប្រែត​ជា​ព្រហ្ម មេ​បា​អោប​ដៃ​អង្គុយ​យំ ព្រោះ​តែ​បាត់​ព្រហ្ម​វិហារធម៌ ឪពុក​រំលោភ​កូន ចៅ​រំលោភ​ជីដូន កូន​សម្លាប់​ឪ ស្ដេច​អស់​ឫទ្ធិ​ត្បិត​គ្មាន​ទសពិធ​រាជ​ធម៌ សាសនា​រុះ​រោយ សង្ឃ​ទ្រូស្ត​សីល វត្ត​រីក​ជា​វាំង ឧកញ៉ា នាហ្មឺន មន្ត្រី​ក្បត់​ជាតិ​មាតុភូមិ និង​តួនាទី អាកាស​ធាតុ​ប្រែ​ប្រួល រន្ទះ​បាញ់ ព្យុះ​ភ្លៀង ពួក​ចោរ​ហារយ​ចេញ សេនា​ពពុះ​ទឹក ផុស​ផ្ទះ ថ្ម​សសរ​ឫស្សី​ដេរដាស ប្រជា​នុរាស្ត្រ​រង​ទុក្ខ​វេទនា​ខ្លោច​ផ្សា​ពន់​ពេក នេះ​ជា​ហេតុ​មក​ពី​មនុស្ស​លោក ឆ្កួត​វង្វេង​នឹង​វាល​បី អន្លង់​បួន។

    ១- កលាហល៖ កើត​មាន​យ៉ាង​ខ្លាំង​នា​ដើម​ឆ្នាំ​ឆ្លូវ ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​២០០៩ ផ្ទៃ​មេឃ​ប្រែ​ប្រួល​មាន​ព្រះ​អាទិត្យ​ពីរ​វង់ មួយ​ធំ មួយ​តូច អ្នក​នៅ​ភាគ​ខាង​ត្បូង​នៃ​ផែនដី មើល​ឃើញ​ពួក​ពោធិ​លេច​រំសាយ និង​ពោធិ​បាយ​ចេញ​ព្រោង​ព្រាត តាំង​ខ្លួន​ដណ្ដើម​គ្នា​ធ្វើ​ជា​អ្នក​មាន​បុណ្យ។ (ពេល​ កលាហល ​ដល់)

    ២- នៅ​ខែឧសភា ឆ្នាំ ២០១១៖ នៅ​ទិស​ខាង​កើត មាន​អាទិត្យ​ពីរ​ដួង​ប៉ុន​គ្នា​រះ ព្រះ​អាទិត្យ​ចាស់​នៅ​ខាង​ឆ្វេង ព្រះ​អាទិត្យ​ថ្មី​រះ​ទន្ទឹម​គ្នា​អែប​ពី​ក្រោយ​ផ្នែក​ខាង​ស្ដាំ ព្រះ​អាទិត្យ​ថ្មី​នេះ​ជា​ផ្កាយ​នាំ​សេនា​ដៃ​ដែក​ភ្នែក​ប្រាប់ មក​ជួយ​ព្រះ​ពុទ្ធ​សាសនា និង​ជា​ពេល​អ្នក​មាន​បុណ្យ​យាង​ចេញ​ជួយ​ចម្លង​និស្ស័យ​សត្វ​លោក គឺ​យក​តែ​សត្វ​ដែល​មិន​វង្វេង​នឹង​វាល​បី​គឺ លោភៈ មោហៈ និង​ទោសៈ និង​អន្លង់​បួន គឺ​មាស​ប្រាក់ ឋានៈ យសសក្តិ អំណាច ស្រី​ ស្រា ល្បែង​ពាលា កាន់​សីល​ប្រាំ មាន​ជំនឿ​លើ​បុណ្យ​បាប និង​បាន​ទាន់​ព្រះ​អង្គ​រៀប​ព្រះ​ពុទ្ធ​សាសនា​ស្គាល់​ធិប​ពិត ឯ​មនុស្ស​អាក្រក់​មិន​មាន​វាសនា​ទាន់​ឡើយ ហើយ​ជា​ពេល​ដែល​គេ​រែង​ទន្ទាក់ មនុស្ស សត្វ​លោក​យ៉ាង​ខ្លាំង​សំបើម​ណាស់ ដោយ​ជ្រើស​យក​តែអង្គរ ដើម​ល្អ ស​បរិសុទ្ធ​ពិតៗ​ពេល​ពោធិ​ល័ក្ខ និង​ពោធិ​ពេជ្រ លេច​ចេញ​នា​ដើម​ឆ្នាំ​ថោះ អន្តរកប្បលិយុគ និង​មហា​វិនាស​កម្ម មក​ដល់​នា​ថ្ងៃ​ទី ២១​ ខែ​ធ្នូ ឆ្នាំ​២០១២ នេះ​ការ​ចាប់​ផ្ដើម​បោស​សំអាត ជំរុះ​មនុស្ស សត្វ​លោក និង​បារមី​អាក្រក់​ចោល (ពេក​អន្តរកប្ប និង​កលិយុគ​ដល់) ។

    ៣- នា​ខែ​កុម្ភៈ ឆ្នាំ ២០១៣៖ នោះ​ជា​ការ​ទាញ​ផែន​ដី​ស្មើ និង​លាង​សំអាត ពេល​នោះ​ផែន​ដី​តាំង​ឈប់​វិល ៣​យប់​៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង ១១:១១ នាទី ម៉ោង​សកល សូម្បី​តែ​តំបន់​ប៉ូល​នៃ​ផែន​ដី​ត្រូវ​ជា​អេក្វាទ័រ ហើយ​តំបន់​អេក្វាទ័រ​ជា​ប៉ូល​វិញ កលិយុគ​មាន​សង្គ្រាម​ ការ​កាប់​សម្លាប់ សង​សឹក រោគា​ព្យាធិ ទុរភិក្ស មហា​គ្រោះ កំណាច​នៃ​ធម្មជាតិ ព្យុះ​ភ្លៀង ភ្លើង​រញ្ជួយ​ដី កក្រើក​ភ្នំ សមុទ្រ​ជន់​លិច​ផែន​ដី។
    04នាថ្ងៃទី 01 ខែសីហាឆ្នាំ ២០១៤ ការលើកសាសនាបានចប់សព្វគ្រប់ ព្រះអាទិត្យ ទី២ ទៅផុត លែងរះ សល់តែមនុស្សល្អដូចៗគ្នា អ្នកនឹងជឿ ដោយបានឃើញនិងភ្នែក ស្រស់ៗ នូវ ព្រះ ទេវតា យក្ស ស្តាប់លឺ នឹងត្រចៀក នូវព្រះធម៌ពីរ ដែលស្ទើរតែមិនជឿ ហើយ និងឃើញ នូវអ្វីៗដូចពុទ្ធទំនាយ ដែលបានទាយទុក ពេលនោះ មាសប្រាក់ ឋានះ យសសក្តិ កំណាច លែងមាន ន័យទៀតហើយ (ព្រះសេអាមេត្រី លើកសាសនា ព្រះពុទ្ធ និងរៀបចំផែនដី ) ចប់ ៕

    (ចម្លង​ទាំង​ស្រុង​ពី ប្រភព​មិន​ច្បាស់​លាស់)

  7. ភ្លើងឆេះកល្ប មិនមែនភ្លើងឆេះកាលទេ។ គ្មានទេ ពុទ្ធទំនាយ ព្រះពុទ្ធមិនដែលទាយរឿងធ្វើឱ្យមនុស្សអស់សង្ឃឹមនិងខ្លាចព្រួយបែបនេះទេ។ អ្នកស្រាវជ្រាវបស្ចិមប្រទេសបានព្យាយាមស្រាវជ្រាវរកប៉ុន្តែពុំបានឃើញទស្សនៈរបស់ព្រះពុទ្ធអំពីទ្រឹស្ដីលោកធាតុនៃការកកើតលោក Cosmology

    1. ដោយសារ Email ចេះតែ Alert បាន​ជា​ខ្ញុំ​ចេះ​តែ​នៅ​មិន​ស្ងៀម។ សូក្រាត​មាន​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​កែប្រែ​មនុស្ស​ នោះ​គឺ​ការ​រិះគន់ ឬ​ការ​បង្អាប់​ក៏​មិន​ដឹង​ ខ្ញុំ​ចាំ​មិន​ច្បាស់ដែរ។ តែ​ខ្ញុំ​គិត​ថា​បើ​រិះគន់​ជ្រុល​ហួស​ហេតុ​ពេក នោះ​មិន​មែន​ដើម្បី​កែ​តម្រូវ​គេ​ទេ តែវា​នឹង​បំផ្លាញ​គេ​ទៅ​វិញ​។ យើង​មាន​វិធីសាស្ត្រ​ផ្សេង​ទៀត​ក្នុង​ការ​កែតម្រូវ។ មនុស្ស​មាន​ច្រើន​ប្រភេទ ច្រើន​កម្រឹត​នៃ​ការ​អប់រំ ច្រើន​មនោគមវិជ្ជា ច្រើន​និន្នាការ ហើយ​ច្រើន​ចំណាប់​អារម្មណ៍​ផងដែរ.. (មក​ដល់​ត្រឹម​នេះ មិន​ដឹង​ជាខុស​អស់​ប៉ុន្មាន​ម៉ាត់​ហើយ​ទេ ខ្ញុំ​.. សូម​ជួយ​កែផង… បើ​អាឡៃ​តែ​បើក​វចនា​នុក្រម​ផ្ទៀង នោះ​វា​ដល់​ម៉ោង​បាយ។ សូម​អរគុណ​ខ្លាំងណាស់​ចំពោះ​​លោក​គ្រូ​អ្នកគ្រូ​ដែល​បាន​បង្រៀន​ខ្ញុំ​មក​​ដល់​ថ្ងៃ​នេះ ប៉ុន្តែ​សិស្ស​មិន​សូវ​មាន​កំណើត​ ប្រហែល​ជា​ធ្វើ​ឲ្យ​មុខ​លោក​គ្រូ​អ្នក​គ្រូ​ខ្មាស់​គេ​ហើយ)។ មនុស្ស​ខ្លះ​ចាប់​អារម្មណ៍​នឹង​រឿង​អក្សរសាស្ត្រ ខ្លះ​នឹង​នយោបាយ ខ្លះ​ទៀត​នឹង​រឿង​អបាយ ខ្លះ​នឹង​រឿង​សាសនា​ក៏​មាន។ មនុស្ស​ខ្លះ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កិត្តិយស​របស់​ខ្លួន។ ​ជនជាតិ​ខ្មែរ​យើង​ពិត​ជា​មាន​មោទនភាព​ខ្ពស់​ណាស់​ ព្រោះ​យើង​មាន​បុព្វបុរស​​ជា​អ្នក​សាង​ប្រាសាទ​ទាំងឡាយ​ដ៏​អស្ចារ្យ ប៉ុន្តែ​មោទនភាព​នោះ​ក៏​អាច​នឹង​ជះ​​ឥទ្ធិពល​មិន​សូវល្អ​បន្តិច​បន្តួច​ដល់​យើង​ដែរ​ នោះ​គឺ​​ពេលខ្លះ​យើង​ពិបាក​នឹង​ទទួល​ការ​រិះគន់ ទោះក្នុង​ន័យ​ស្ថាបនា​ក្តី។ ប៉ុន្តែ​យើង​គួរ​ស្ញប់ស្ញែង​ចំពោះ​ដូន​តា​របស់​យើង​ដែល​លោក​បាន​បន្សល់​ទុក​នូវ​ពាក្យ​សុភាសិត​ល្អៗ​ជាច្រើន​សម្រាប់​យើង​ត្រិះរិះ​ពិចារណា។ ក្នុង​ចំណោម​នោះ​មាន​…. (អ្នក​អាន​​សំណេរ​នេះ​គួរ​តែ​ជ្រាប​ហើយ​ថា​ខ្ញុំ​នឹង​​ដាក់​​សុភាសិត​អ្វី) “ដំរី​ជើង​បួន​…”

    2. គោល​បំណង​របស់​លោក​ល្អ​ហើយ ដែល​ចង់​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ តែ​នរណា​ក៏​ធ្លាប់​មាន​កំហុស​ដែរ ទោះ​ក្នុង​ការ​និយាយ​ស្ដី រឺ​សរសេរ​ក្ដី។ ការ​ដាស់​តឿន​ឲ្យ​គេ​កែ​តម្រូវ​ជា​រឿង​ដែល​ធ្វើ​ដោយ​បំណង​ល្អ តែ​បើ​យើង​ប្រើ​ពាក្យ​សម្ដី​គ្រោត​គ្រាត ហាក់​ដូច​ជា​ចង់​ស្ដី​ឲ្យ​គេ​ថា​ជា​អ្នក​ខុស​ទាំង​ស្រុង​នោះ ជួន​កាល​អាច​ត្រលប់​ផល​អាក្រក់​មក​វិញ ហើយ​គេ​មិន​កែ​តាម​យើង​ក៏​ថា​បាន បាន​ន័យ​ថា​ អ្វី​ដែល​យើង​ធ្វើ​នឹង​ក្លាយ​ជា​អសារបង់​ទៅ​វិញ។ ម្យ៉ាង​ទៀត ការ​សរសេរ រឺ​និយាយ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី? គឺ​ដើម្បី​ឲ្យ​គូ​ភាគី​ម្ខាង​ទៀត​យល់​សម្ដី​របស់​យើង។ ដូច្នេះ​ហើយ បើ​យើង​អាច​យល់​ថា​គេ​ចង់​និយាយ​អ្វី កំហុស​តិច​តួច​ដោយ​អចេតនា​គួរ​តែ​អាច​លើក​លែង​បាន បើ​យើង​រវល់​តែ​ចាប់​កំហុស​ ច្បាស់​ជា​នឹង​ចាក​ប្រធាន​បទ​ដែល​យើង​ចង់​និយាយ​ហើយ។ សង្ឃឹម​ថា​លោក​នឹង​យោគ​យល់! Peace!:mrgreen:

    3. យី ! ខុសទេដឹង ? ព្រះពុទ្ធត្រាស់ដឹងពាល់ត្រូវច្បាស់ណាស់ពីការករកើត ស្របនឹងវិទ្យាសាស្រ្តដែរបើនិយាយពីមនុស្សសព្រះអង្គដឹង
      ច្បាស់ជាងអ្នកវិទ្យាសាស្រ្តផងទេដឹង ? អ្នកវិទ្យាសាស្រ្តយល់ថាទារក់ដែលករកើតក្នុងផ្ទៃមាតា មកពី (spermatozoon=មេជីវិតឈ្មោល )ប្រតិកម្មជាមួយ oval(មេជីវិតញី) នោះនឹងករកើតជាអំព្រីយ៉ុង ព្រះពុទ្ធយល់ថា
      ទាំងពីនឹងជួបគ្នាមិនអាចករកើតជាអំព្រីយ៉ុងទេនៅមានបច្័យកម្ម ពៀររុំជួយជារលកសញ្ញា(េចញពីភវាំងចិត្តរបស់សត្វរស់ហៀបស្លាប់) ច្យុតិ (ស្លាប់) បដិសន្ធិ (កើត )មករួមផ្សំ ប្រតិកម្មគីមីថែម ទៀតទើបករកើតជាអំព្រីយ៉ុងដែលជាជីវិតថ្មីបាន ប្រតិកម្មគីមី នេះមានរយះពេលតែមួយខះណះទេ ប្រហែលលឿនជាងផ្ញើរ សាអេឡិចត្រូនីចទៅទៀតផង ១ខះណះ លឿនជាងវិនាទីរាប់ពាន មឺុនដងទៅទៀត។

    4. មិនមែនគ្នានភ្លើងឆេះកល្បទេគឺមានព្រពុទ្ធមិនទាយទេគឺប្រមើលមើលដោយផ្ទៀងផ្ទាត់រវាងហេតុនឹងផងនៃដំណើរប្រែប្រួលនៃធម្មជាតិ។
      នៅពេលនោះអ្វីទាំងអស់បែកធ្លាយទៅជសធសតុដើមវិញ ( កលប្ប: (រូបធម៌=ធម្មជាតិមានរូប)= Atom ដែលមានថាមពល(នាមធម៌=ធម្មជាតិមានតែឈ្មោះគ្មានរូប)នៅជាប់នឹងវាជសនិច្ច (ធាតុតូចបំផុតដែលមិនអាចបំបែកត ទៅទៀតបាន) ក្នុងកលប្បះ មានស្នូលដែលវិលខ្ញាល់នឹងមានស្រទាប់ អេឡិចត្រុងព័ទ្ធពីក្រៅ ហើយវាមានលក្ខណះខុសៗគ្នា តាមក្រុមតាមពួករបស់វា តែព្រះពុទ្ធរកឃើញថា វាមានលក្ខណះរួមបី (ត្រៃលក្ខណ) គឺ : អនិច្ចំ ទុក្ខំ អនត្តា (ប្រែប្រួួលជានិច្ច វិលទៅរកបែកធ្លាយ មិនមានរូបផ្ទាល់របស់វាទេគឺ កើតឡើងដោយការផ្គុំនៃកលប្បះនោះអែង ) ហើយធម្ឋជាតិដែល ផ្គុំដោយកលប្បះនោះពេលបែកធ្លាយ ទៅជាកលប្បះរាយបាយ ពេញលំហ (អត់មានអ្វីផ្សេងពីថាមពលដែលនៅជាប់នឹង កលប្បះ ជានិច្ច ហើយពេលដែលមានលក្ខណ្ឌសមស្រប វាផ្គុំគ្នា ករកើត តាមលក្ខណ្ឌដែលអាចករកើតបានសាជាថ្មីដដែលៗ ឡើងវិញ ដែលព្រសាម្មាសាម្ពុទ្ធពោលថា វិលវល់ក្នុងវាលវដ្ដសង្សានោះអែង។
      សូមជួយរិះគន់តាមការគួរ ។ សូនអរគុណ ។

  8. សួស្ដី! ខ្ញុំដឹងថាអ្នកបានបកប្រែសៀវភៅជាច្រើនហើយ ដូច្នេះការយល់ដឹងរបស់អ្នកក៏ជ្រៅជ្រះដែរ តើក្នុងការបកប្រែសៀវភៅរបស់អ្នក អ្នកដែលជួបប្រទះសៀវភៅផ្សេងទៀតដែលនិយាយទាក់ទងនឹងថ្ងៃអវសានពិភពលោកទេ? នៅក្នុងគម្ពីរទេពបានលើកដល់ថ្ងៃអវសានពិភពលោក ក្នុងពុទ្ធទំនាយបានលើកឡើងអំពីភ្លើងឆេះកាល តើអ្នកមានធ្លាប់គិតទេថាវាមានទំនាក់ទំនងនឹងគ្នាដែលឬអត់? តើអ្នកធ្លាប់ពិចារណាអំពីរឿងទាំងនេះទេ? តាមការយល់ដឹងនិងចំណេះវិជ្ជារបស់អ្នក អ្នកជឿលើអ្វីដែលបានចែងក្នុងគម្ពីរទេពឬពុទ្ធទំនាយទេ? តើអ្នកមានចិត្តចង់ទៅស្វែងយល់ក្នុងរឿងនេះថែមទៀតទេ?

    1. សុំ​អភ័យ​ទោស​ដែល​ឆ្លើយ​តប​យឺតយ៉ាវ​បន្តិច😀 អត្ថបទ​ដែល​បាន​ផ្សាយ​ខាង​លើ​នេះ​ គឺ​ខ្ញុំ​ចម្លង​ចេញ​ពី​ក្រដាស​មួយ​សន្លឹក ដែល​ឃើញ​គេ​ចម្លង​ចែក​តៗ​គ្នា មិន​ដឹង​ប្រភព​ច្បាស់​លាស់​ទេ ហេតុ​តែខ្ញុំ​តែង​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​អាថ៌កំបាំង​ទាំង​ឡាយ​នៅ​ក្នុង​ពិភព​លោក​យើង​នេះ ទាំង​ខាង​វិទ្យាសាស្ត្រ និង​សាសនា។ ដូច្នេះ​ហើយ​ថ្ងៃ​អវសាន​ពិភព​លោក​ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ ដូច​ជា​នៅ​ក្នុង​គម្ពីរ​សាសនា​គ្រិស្ត Bible ក្នុង​អរិយធម៌​របស់​ Maya ជា​ដើម។ ចំណែក​រឿង​ថា​វា​មាន​ទំនាក់​ទំនង​នឹង​គ្នា​រឺ​អត់ ខ្ញុំ​ក៏​មិន​សូវ​ដឹង​ច្បាស់​ដែរ ព្រោះ​មិន​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ដិត​ដល់។ បើ​ថា​ជឿ​រឺ​មិន​ជឿ ខ្ញុំ​សុំ​នៅ​កណ្ដាល ព្រោះ​មិន​ទាន់​មាន​ភស្តុតាង​ជាក់​ស្ដែង​នឹង​ភ្នែក តែ​បើ​មាន​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​រឿង​អស់​នេះ ខ្ញុំ​ប្រាកដ​ជា​តាមដាន តាម​និស្ស័យ​ជា​មនុស្ស​ចូល​ចិត្ត​អាថ៌កំបាំង😉

    1. សួស្ដី មិនមែន សួរស្ដីទេ គឺមិនមែន អ្នកណាម្នាក់សួរហើយអ្នកណាម្នាក់ស្ដីនោះទេ។ ដូចគ្នាដែរ ជម្រាបសួស្ដិ៍ (ជម្រាបសួស្ដី) មិនមែន ជម្រាបសួរ ដែលគេនាំគ្នាសរសេរនិងប្រើខុស ហើយសៀវភៅកម្មវិធីសិក្សារបស់ក្រសួងអប់រំទៀតសោតក៏នាំគ្នាសរសេរស្មានបង្កើតគម្រូខុសផ្សព្វផ្សាយពេញទឹកពេញដីនោះទេ។ រឿងដែលគួរឱ្យស្ដាយបំផុតនោះគឺអ្នកវិទ្យុអាមេរិក អាស៊ីសេរី បារាំងអន្តរជាតិ អូស្ត្រាលី នាំគ្នាប្រើខុសថា ជម្រាបសួរលោករឿង…។ បញ្ហាដ៏ធំមួយគឺអ្នករៀនបានខ្ពស់ៗក្នុងវិទ្យុទាំងនេះនាំគ្នានិយាយទាំងងងឹតងងល់ បាទ/ចាស ក្នុងមួយឃ្លា/ល្បះៗឮតែ បាទចាសៗ មិនដឹងស្អីជា
      ស្អី ធ្វើឱ្យក្មេងប្រើតាមដូចធ្វើឱ្យភាសាជាតិកាន់តែច្របូកច្របល់ថែមទៀត!

  9. ជឿឬមិនជឿ? គ្មានអ្វីនៅឋិតថេរនោះទេ!
    មនុស្សជាតិស្ថិតក្នុងស័កទី៤ លុះចូលស័ក្តទី៥ មនុស្សជាតិប្រហែលជាបាត់បង់ទៅ!
    បើតាមផែនដីវិទ្យាគិតតាំងពីស័កទី ១​ ២​ ៣មិនទាន់មានមនុស្សទេ ដូច្នេះផែនដីគ្មានថ្ងៃខ្ទេចទេ ភាវៈទេដែលនឹងជួបប្រទះនឹងភាពសាបសូន្យ!

    គួរយកវិទ្យាសាស្រ្តជាធំ មិនមែនសាសនាទេ! សតវត្សទី២១ហើយណា!!!!

    1. ហេតុ​អ្វី​សាកល​លោក​នេះ​គ្មាន​ព្រំដែន? ព្រោះ​ចម្ងល់​របស់​មនុស្ស​គ្មាន​ទី​បញ្ចប់​ទេ។ អាល់ប៊ើត​អេនស្ទេន​ធ្លាប់​និយាយ​ថា “”Science without religion is lame. Religion without science is blind.” “។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​​អាច​ទុក​ចិត្ត​ខួរ​ក្បាល​មនុស្ស​ទាំង​ស្រុង​បាន​ទេ ព្រោះ​វា​មាន​ដែន​កំណត់។ ភ្នែក​ខ្ញុំ​អាច​មើល​ឃើញ​តែ​អ្វី​ដែល​អាច​មើល​ឃើញ។ មនុស្ស​មាន​ចិត្ត គំនិត និង​អារម្មណ៍ តែ​មិន​ដឹង​ជា​ទីតាំង​វា​នៅ​ឯ​ណា។ ខ្យល់​បក់​ប៉ះ​ខ្ញុំ តែ​ខ្ញុំ​មិន​អាច​មើល​ឃើញ​ខ្យល់។ ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​មួយ​វិវត្ត​ដូច​ឆាល​ដាវីន​និយាយ​នោះ​ទេ។ ក៏​មិន​ដែល​ឃើញ​ប៊ីកបាំង​ដែរ។ ខ្ញុំ​មិន​ចង់​រស់​ក្នុង​ជីវិត​ជា​ស្វា​មួយ​ក្បាល​នោះ​ទេ។ ទាំងអស់​នេះ​គឺ​ក្នុង​ករណី​ខ្ញុំ​ទេ មិន​មែន​ជា​ការ​​ផ្ទញ់ផ្ទាល់​ឬ​ដេញ​ដោល​អី​នោះ​ទេ។ ​

  10. អ្នកប្រាជ្ញអាងក្បួន។ តើអត្ថបទនេះដកស្រង់ពីគម្ពីរព្រះត្រៃបិតកឬ? បើចង់ដឹងព្រះអាទិត្យនឹងមានពីរនៅពេលណា​នោះ​គួរតែសួរអង្គការណាសាទៅល្អជាង។ បើតាមអ្វីដែលខ្ញុំដឹងពីគម្ពីររបស់ពុទ្ធសាសនានោះចែងថា សាសនា​របស់​​សម្មណគោត្តមត្រូវមានរយៈពេល៥០០០ឆ្នាំ បន្ទាប់មកនឹងមានព្រះមួយអង្គទៀតត្រាស់ដឹងមកនាមថា ព្រះសិអារ្យមេត្រីនឹងត្រាស់ដឹងជាព្រះទីប្រាំក្នុងភតកប្បនេះ។ លុះផុតជំនាន់ព្រះអង្គនោះហើយ ទើបផែនដីនេះ​នឹងឆេះ​ទៅដែលហៅថាភ្លើងឆេះកល្ប។ ប៉ុន្តែឆ្នាំនេះទើបតែដល់ពុទ្ធសករាជ២៥៥០ប៉ុន្មានឆ្នាំប៉ុណ្ណោះ នៅសល់ពាក់កណ្តាល​ទៀត​ ទើបផុតជំនាន់សម្មណគោត្តម ហើយនៅជំនាន់ព្រះសិរអារ្យមេត្រីទៀត។
    ព្រះគម្ពីរប៊ីបពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្នកណាដឹងពេលវេលាចុងបញ្ចប់នៃផែនដីឡើយ សូម្បីតែពួកទេវតា​ ឬព្រះរាជបុត្រាក្តី។ តែព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា​អំពីសញ្ញា​ដែលបញ្ជាក់​ពីការ​ជិតយាង​មករបស់ទ្រង់ដើម្បីនឹងជំនុំជំរះមនុស្សមានបាប។ សញ្ញាទាំងនោះមានដូចជា៖ សង្គ្រាម, ទុរ្ភិក្ស, ជម្ងឺសាហាវៗ, រញ្ជួយផែនដី, មានការប្រែប្រួល​អាកាសធាតុ, មនុស្សចាប់ផ្តើមមិនជឿព្រះកាន់តែច្រើនឡើង, មានអ្នកបន្លំធ្វើជាព្រះគ្រីស្ទជាដើម….។ សូមជឿព្រះយេស៊ូវ!!!

  11. ជីដូន​របស់​ខ្ញុំ​ សព្វ​ថ្ងៃ​អាយុ៨៧​ឆ្នាំ គាត់​តែង​តែ​ប្រាប់​ខ្ញុំ​ពី​ពុទ្ធ​ទំនាយ​នេះ គឺ​គាត់​ធ្លាប់​ស្ដាប់​គេ​អាន​ស្លឹករឹត​ តាំង​ពី​គាត់​នៅ​វ័យ​កុមារ​ឯណោះ។ អ្វី​ដែល​គួរ​ឲ​ចាប់​អារម្មណ៍ គឺ​អ្វី​ដែល​គាត់​ប្រាប់​ មាន​លក្ខណៈ​ដូច​នឹង​អត្ថបទ​នេះ​ភាគច្រើន គឺ​ដូច​​ត្រង់​កថាខណ្ឌ​ដំបូង​។ រីឯ​សម្រាយ១​ ២ និង ៣ គឺ​មិន​គួរ​ឲ​ជឿ​សោះ។ ខ្ញុំ​គិត​ថា វា​គ្រាន់​តែ​ជា​ពាក្យ​គ្រូ​ទាយ​ចេះ​តែ​ថា​តែប៉ុណ្ណោះ។ តែ​កថាខណ្ឌ​ដំបូង ពិត​ជា​មាន​ប្រភព​ពិតប្រាកដ​មែន។

  12. អ្នកចំរៀងសំលេងក្ងួរកែវពេជ្រ ចិន្តាព្យាយាមនាំកូនទាំងពីរ ទៅរស់នៅៗសហរដ្ឋអាមេរិក ប៉ុន្តែទៅមិនរួច។ http://ekhmermagazines.com/detail.aspx?magazineid=398&pageid=49 កែវពេជ្រ ចិន្តាជាអតីតជំទាវ ជាអនុប្រធានយុវជនស្នូលបក្ស ខេត្តកំពត និងជាបក្សជន របស់គណបក្សប្រជាជន (គណបក្សស្រីយួនលើកជើង) បានប្រើល្បិចដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ក្រោមរូបភាពទៅសំដែងសិល្បះ តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។

  13. អរគុណសម្រាប់ការចែករំលែក សម្រាប់ញ៉ុំអត់ខ្វល់ថាវានឹងកើត ឬមិនកើតឡើង តែប្រសិនបើមានមែនកន្លះខែចុងក្រោយសុំសប្បាយឲអស់ដៃ ទៅផ្ទះជួបជុំម៉ាក់ប៉ា​ បងប្អូន ១០ថ្ងៃ ផឹកស៊ីជាមួយពួកម៉ាក៣យប់៣ងៃទៀត ម៉ាងៃទៀតនាំអ្នកដែលញ៉ុំស្រលាញ់ទាំងអស់​ឡើងទៅកន្លែងខ្ពស់ជាងគេ និយាយថាបើផែនដីនឹងកើតឡើងម្តងទៀតសុំជួបពួកគាត់​ទៀត សល់ពីនឹងសុំចូលក្នុងបន្ទប់ព្រះបឹទភ្លើងរហូតដល់គ្រោះមកដល់

    1. ស្តាប់ទៅ រៀបចំខ្លួនបានល្អណាស់តើ! តែបើដល់ទៅកន្លះខែឯណោះ តើអាចទុកចិត្ត ថាកើតមានមែនឬអត់? ហើយដល់ង៉ៃចុងក្រោយ នៅតែបន់ព្រះអាដែល? បើដូចជាអ្វីដេលនិយាយមែន ចឹងមកពីព្រះហ្នឹងហើយមិនចឹង?

      1. មិនល្អិតល្អន់ដូចណាណារ៉េ, ដាក់ស្មៅអោយគោញ៉ុម, ឡើងត្នោត, ល្ងាចឡើង ទៅលេងបាល់ទះជាមួយក្លើ ផឹកស្រាសម៉ាតយពីរជាមួយភារម្យ និង ឧត្តម ហើយចាំមើលអ្នកណាខ្លះ វេចបង្វេចរត់ខ្លះហ្នឹងណា៎! (និយាយតាមត្រង់ អត់ជឿ ដល់ចឹងខ្ជិលគិតថា ត្រូវធ្វើអីខ្លះ?)

        1. អាលូវនឹងចេញដុំក្រហមធ្លាក់ពីលើមេឃទៀតហើយ http://dap-news.com/typography/the-news/13291-etiman-gafkmamggvi-enabierkayvtssucemok-bnrkhm-.html
          តាមពិត​ទៅ​ទាំងអស់ហ្នឹងអត់គួរ​ឲជឿមែន តែបើចឹងមិនអសទ្ធា​ជាមួយអ្នកដែល​ខំកុហក​យើង​ទៅហើយហី ចេះតែព្យាយាមជឿរ៉ូវឲគ្នាសប្បាយចិត្តតិច តែយ៉ាងណា​ការពារខ្លួន​កុំឲ​យើង​ខាត​បង់ជាមួយនឹងជំនឿគ្មានមូលដ្ឋានបែបហ្នឹង!

          1. ចុះជឿថាមានខ្មោច ព្រលឹងខ្មោចអត់ចឹង? ក្នុងលោកនេះ នៅមានរបស់អថ៌កំបាំងច្រើនណាស់!!
            ដាណូស័រពួកអឺរ៉ុបទើបតែរកឃើញឆ្អឹងឆ្នាំ១៩០០ជាងទេ!!! ចឹងហើយ បានខំជឿទៅ!!!

            ឥឡូវជឿងអត់ថា បើសិនពីភពលោកយើងគ្រប់គ្រងដោយគ្រឿងយន្តនោះ?
            ញ៉ុមជឿ១០០% ថាវានឹងអាចកើតមានឡើងបើសិនយើង ដាក់ខួរក្បាលឡូស៊ិចឲ្យកុំព្យូទ័រ ឬមនុស្សយន្តដែលយើងផលិត!!! ទៅមើលនៅជប៉ុនណោះ!!!
            ផ្ទះខ្លះគេឲ្យគ្រឿងយន្តបំរើហើយ ជំនួសអ្នកបំរើទៀតផង!!!!

  14. ឆ្នាំ ២០១៣ មិនមែនអញ្ចឹងទេ មិនយល់ដូច្នោះទេ តែជាថ្ងៃមហាប្រសើ ដល់ខ្មែរទាំងអស់គ្នា ទៅវិញទេ! និងជាថ្ងៃ ដែលខ្មែរយើង ទូទាំងពិភពលោក មិនអាចបំភ្លេចបាន និងធ្វើឱ្យពិភពលោកស្មានមិនដល់ផងដែរ! គឺនាំគ្នាប្រឹងប្រែង រៀនសូត្រ និងរកស៊ីឱ្យមានបានគ្រប់ៗគ្នាទៅបានហើយ!

    អរគុណដែលបានយកប្រធានបទនេះមកបកស្រាយ ចែកគ្នាស្តាប់!

  15. ពេលដែលគ្មានទំនាញបីព្រះអាទិត្យនោះ ផែនដីនឹងឈប់វិល ហើយព្យុះរលកកំដៅខ្លាំង ក៏អាចធ្វើឲ្យផែនដីឈប់វិលដែរ!! ផែនដី​អាច​មាន​អាយុ​បាន​រហូត​ដល់​ទៅ ២ពាន់​លាន​ឆ្នាំ ដោយសារតែមានពន្លឺនឹងទំនាញគន្លងពីព្រះអាទិត្យ!! ចុះបើព្រះអាទិត្យផ្ទុះ រឺ ព្រះអាទិត្យទាញ
    ទំនាញផែនដីទៅជិតវានោះ អ្វីៗ!!! ចប់!!!!
    យកល្អកុំសូវខ្វល់ពេក!!! អាយុមនុស្សភាគច្រើន រស់មិនដល់៩០ ១០០ឆ្នាំផង!!!!
    អ្នកដែលដឹងរឿងមុន ឬអ្នកដែលដឹងពីអនាគតពិភពលោក បើនិយាយប្រាប់គេ ​គឺប្រាកដជាថាយើងឆ្កួត ភ្លីភ្លើមកដាក់បណ្តាសារភពខ្លួនឯង ឬក៏ថានិយាយកុហកចង់បានល្បី!! អ្នកដែលដឹងរឿងថាពិភពលោករលាយថ្ងៃណា ទោះជាគេដឹងមែន តែបើផ្សព្វផ្សាយទៅ នោះអ្នកដែលស្តាប់នឹងទៅជាយ៉ាងណា?
    បើគេដឹងមុននោះ គឺសង្រ្គាមលោកបានកើ់តឡើង២ដងនោះទេ!!!!
    អ្វីៗត្រូវដឹងផង!!!

  16. តាមស្តាប់ទៅ ដូចជាទំនងសរសេរអំពីរឿងនយោបាយច្រើនជាង ដែលពិភពលោកក្នុងនេះ សំដៅដល់ប្រទេសកម្ពុជា, សេនាដៃដែកភ្នែកប្រាក់ សំដៅដល់ «សម្តេចនាយករដ្ឋមន្រ្តី», ឆ្នាំ2013 ដូចជាត្រូវនឹងឆ្នាំ បោះឆ្នោតអណត្តិក្រោយ, វត្តរីកជាវាំង ស្មើរនឹងរាជវាំងយើងទេដឹង? មិនដឹងដែរ ស្រេចតែលើការវិភាគ ការយល់ឃើញ ការជឿ! បើជឿគឺមាន មិនជឿគឺគ្មាន ។ គេថា មានដូចគ្មាន គ្មានដូចមាន ពិតជាមិនខុសទេ ក្នុងកាលទេសៈបែបនេះ!

  17. ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្រដាស់​មួយ​សន្លឹក​នេះ​ដែរ គេ​ថែម​ទាំង​ប្រាប់​ខ្ញុំ​ថា​ត្រូវ​យក​ទៅ កូពី ហើយ​ចែក​ដល់​អ្នក​ដទៃ​ដើម្បី​ឲ្យ​បាន​ទទួល​ដំណឹង​នេះ​ផង, តែ ខ្ញុំ​ប្រាប់​ទៅ​វិញ​ថា មិន​ចង់​ចំណាយ​លុយ​ និង​ពេល​វេលា​ដើម្បី​រឿង​ដែល​មិន​ប្រាកដ និង​គ្មាន​មូលដ្ឋាន​បែប​នេះ​ទេ!

  18. តាម​អង្គការ​ណាហ្សា​បាន​និយាយ​ថា៖ ផែនដី​អាច​មាន​អាយុ​បាន​រហូត​ដល់​ទៅ ២ពាន់​លាន​ឆ្នាំ​ទៀត។ តើ​អ្នក​ពិត​ជា​ជឿ​ទៅ​លើ​រៀង​បែប​នេះ​រឺ?
    ទោះ​បី​ជា​ក្នុង​គម្ពីរ​ពុទ្ធសាសនា​មិន​បាន​ចែង​ដូច្នោះ​មែន តែ​តើ​អ្នក​ធ្លាប់​លឺ​ពុទ្ធ​ទំនាយ​បាន​ពោល​ថា៖ “ភ្លើង​ឆេះ​កល” ដែរ​ទេ? ពុទ្ធ​ទំនាយ​នេះ​បើ​តាម​ការ​បក​ស្រាយគឹ​ខ្ញុំ​ធ្លាប់​លឺ​គេ​ថា មាន​តែ​អ្នក​ដែល​រស់នៅក្រោម​ពន្លឺ(សីមា) ដើម​ពោធិ៍​ទេ​ដែល​អាច​មាន​ជីវិត​ផុត​គ្រោះ​បាន។
    ***តើ​អ្នក​ជឿ​ទៅ​លើ​ពុទ្ធ​ទំនាយ​ទេ? តាំង​ពី​បុរាណ​មកពុទ្ធ​ទំនាយ​មាន​រហូត​ដល់ទៅ ៨០%-៨៥% ដែល​ក្លាយ​ជា​ការពិត។ #ចំ​ពោះ​ខ្ញុំ ខ្ញុំជឿតែ​៥០%ទេ។#***

    1. ខ្ញុំ​មិន​ដែល​ធ្លាប់​ឮ​ពុទ្ធ​ទំនាយ​ផ្សេង​ណា​ក្រៅ​ពី “ភ្លើង​ឆេះ​កល” ទេ (ជួយ​ប្រាប់​ថែម​ផង)។ បើ​តាម​ប្រវត្តិសាស្ត្រ​ពិភព​លោក ឃើញ​មាន​ពាក្យ​ទំនាយ​ច្រើន​ណាស់ ដូច្នេះ​ហើយ​បើ​ត្រូវ​ជឿ​មិន​ដឹង​ជា​ត្រូវ​វិល​ក្បុង​ប៉ុណ្ណា​ទេ អញ្ចឹង​ចាំ​ដល់​ពេល​ហ្នឹង​អឺ​អើ​នឹង​គេ​ទៅ​ចប់!😉 គេ​ថា​ ពុទ្ធ​សាសនិកជន​ពិត​ប្រាកដ​មិន​ដែល​ជឿ​ព្រះ​ពុទ្ធ​ទេ។:mrgreen:

    2. ភ្លើងឆេះកល្បគឺពិតជាមានតែមិនមែនស្អែក ឆ្នាំក្រោយ ១០០០ឆ្នាំទៀត ឬមួយលានឆ្នាំទៀតនោះទេ វាតាមការប្រែរប្រួលរបស់ធម្ជជាតិ នៅពេលនោះធម្មជាតិទាំងអស់វិលទៅធាតុដើមវិញ គឺ ថាមពលដែលនៅជាប់ជានិច្ចជាមួយAtom ហើយវានៅរាយប៉ាយ
      ពាសពេញលំហតែមិនជាប់គ្នាទេតែកៀកគ្នាបំផុត ហើយមានសភាព
      ធ្ងន់ៗ (ដី) ស្អិតៗ(ទឹក) ល្ហើយៗ(ខ្យល) អ៊ុនៗ(ភ្លើង) ហើយនៅពេល
      វាមានលក្ខ័ណ្ឌសំស្របវានឹងករកើតជាថ្មី (H2+O1=ទឹក) ។

  19. មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ការ​ទស្សទាយ​ទាក់​ទង​ទៅ​នឹង​ឆ្នាំ ២០១២ សូម្បី​រឿង​ហូលីវូត​ក៏​មាន​រឿង​ ២០១២ ជា​ទី​បញ្ចប់​នៃ​ផែនដី​ដែរ។ តែ​គ្រាន់​ថា​រឿង ២០១២ វា​ជាក់​ស្តែង​​ជា​រឿង​ប្រឌិត​របស់​អ្នក​​និពន្ធ​ដើម្បី​ឆក់​យក​ចំណាប់អារម្មណ៍​របស់​អ្នក​ទស្សនា​តែ​ប៉ុណ្ណោះ។ តែ​នៅ​ប្រទេស​យើង​មាន​ការភ្ញាក់​ផ្អើល​អញ្ចឹង​ច្រើន​ដង​មក​ហើយ រឿង​ថ្ងៃ​នេះ​ រឺ ថ្ងៃ​នោះ​មនុស្ស​នឹង​ស្លាប់​ទាំងអស់​គ្នា​ទាល់​តែ​អ្នក​នោះ​ញ៉ាំ​បបរ​សណ្តែកជា​ដើម។

    អ្នក​សរសេរ​អត្ថបទ​នោះ​ក៏​ប៉ិនប្រសព្វ​ទៀត ស្តាប់​មើល​ទៅ​ដូច​ចេញ​ពី​គម្ពីរ​ពិត​ៗ​អញ្ចឹង តែ​បើ​សិន​មាន​ក្នុង​គម្ពីរ​របស់​ព្រះ​ពុទ្ធមែន​​វា​មិន​ទើប​តែ​គេ​ដឹង​ថ្ងៃ​នេះ​ទេ ហើយ​បោះពុម្ភ​ផ្សាយ​ថ្ងៃ​នេះ​ទេ ព្រោះ​​អ្នក​សិក្សា និង អ្នក​អាន​គម្ពីរ​របស់​ព្រះពុទ្ធ​គេ​អាន​យូរ​ណាស់​មក​ហើយគេ​អត់​ឃើញ​រឿង​ហ្នឹង​ទេ ហើយ​គម្ពីរ​ទាំង​នោះ​មាន​ប៉ុណ្ណា​មាន​តែ​ប៉ុណ្ណឹង​​ព្រោះ​ព្រះពុទ្ធ​មាន​នៅ​រស់​ផង​ហ្នឹង។

  20. បើតាមតែខ្ញុំដឹង..ឯកសារនេះគឺបានមកពីសាស្ត្រាចារ្យម្នាក់ ដែលបង្រៀនផ្នែក បំពង់ទឹក (sanitary) អោយតែនិស្សិតដែលរៀនជាមួយគាត់ គាត់តែងតែប្រាប់ ។
    ប៉ុន្តែរអ្វីដែលគាត់បាននិយាយមិនមែនទើបតែនិយាយនោះទេ គឺនិយាយតាំងពីជំនាន់គ្រូ
    ខ្ញុំមកម្លេះ..ខ្ញុំធ្លាប់លឺគាត់ថាគាត់ចូលទៅគេងនៅក្នុងប្រាសាទអង្គរបានជួបនូវបុព្វបុរស​
    យើងជាច្រើន…គាត់រមែងចូលទៅគេងនៅក្នុងព្រៃ និងក្នុងប្រាសាទនានាដូចជាប្រាសាទ
    ព្រះវិហារជាដើម…គាត់មិនមែននិយាយកុហកទេ…គាត់ពិតជាបានធ្វើអញ្ចឹងមែន
    គាត់មានអាយុច្រើនហើយ មិនដូចជាគាត់និយាយលេងទេដឹង….????
    មិនដឹងថាត្រូវនិយាយថាជឿ រឺមិនជឿ រឺយ៉ាងណាទេ….មានតែរង់ចាំថ្ងៃនោះមកដល់តែ
    ប៉ុណ្ណោះ…..
    ជូនពរសំណាងល្អអ្នកទាំងអស់គ្នា..!

    1. ខ្ញុំ​មាន​ថា​ជឿ​ឯ​ណា គ្រាន់​តែ​ឃើញ​ក្រដាស​គេ​ចែក ក៏​ចេះ​តែ​យក​មក​ចែក​ចាយ​បន្ត​ទៅ ក្រែង​លោ​មាន​អ្នក​ជឿ។:mrgreen: វឌ្ឍនៈ ខ្ញុំ​អត់​មាន​កំប៉ុង​ជើង​ធូប​ទេ។😆

      1. ការមានកំប៉ុងជើងធូបមិនមានអ្វីជាសម្គាល់ដោយលក្ខណៈវិទ្យាសាស្ត្រថាជាអ្នកជឿឬមិនជឿស្អីណានោះទេ។ ព្រះពុទ្ធមិនបានទស្សន៍ទាយបែបនេះទេ។ លោកបានប្រៀនប្រដៅមនុស្ស ឱ្យចេះប្រើប្រាជ្ញាជាគ្រឿងពិចារណារកហេតុផល៖ ជំនឿមានក្នុងទីណាការពិចារណាត្រូវមាន ក្នុងទីនោះ។ អ្នកដែលផ្សព្វផ្សាយថាព្រះពុទ្ធបានទស្សន៍ទាយយ៉ាងនេះឬយ៉ាងនោះ អ្នកនោះ ជាពួកអាចារ្យវង្វេងធម៌ភូតភរបោកប្រាស

        1. ព្រះសាម្មាសាម្ពុទ្ធអត់ទស់ទាយទេ ព្រះអង្គប្រមើលមើលតាមសភាពនៃធម្មជាតិ ដោយយកហេតុផលមកសំអាង (បើដាំដូងវាដុះមកដូង មិនអាចដុះមកត្នោតទេ , 
          ជីវិតគឺជាទុក្ខ តែមានជីវិតគឺមានទុក្ខ សប្បាយក៏ជាទុក្ខ ) ព្រះពុទ្ធគឺជាធម្មជាតិវិទូរយ៉ាងអស្ចារ្យស្គាស់ ច្បាស់ពីធម្មជាតិជាងអ្នកវិទ្យាសាស្រ្តលោកិយះទៅទៀត ព្រះត្រៃយមិដកគឺជាព្រះធម៌(ក្បួនច្បាប់បង្រៀនអោយស្គាល់ធម៌ ហើយសង្កត់ធ្ងន់ទៅ លើនាមធម៌ម្យ៉ាងគឺ “ចិត្ត” នាមធម៌គឺធម្មជាតិគ្នានរូប ដែលវិទ្យាសាស្រ្តហៅថា “ថាបពល=power , energy ” ព្រះសាម្មាសាម្ពុទ្ធរកឃើញថាធម្មជាតិទាំងអស់មានតែពីរទេគឺ :១): រូបធម៌ (ធម្មជាតិដែលមានរូប)អ្នកវិទ្យាសាស្រ្ដហៅថា “រូបធាតុ៉”=Atom ។ ២): នាមធម៌ (ធម្មជាតិមានតែឈ្មោះគ្នានរូប) វិទ្យាសាសករ្ដហៅថា :ថាមពល (Power , energy) គ្រប់ធម្មជាតិទាំងអស់ខុសៗគ្នាតែព្រះពុទ្ធរក ឃើញថាវាមានលក្ខណះរួមបី គឺ : អនិច្ចំ , ទុក្ខំ អនត្តា ដែលហៅថា “ត្រ័យលក្ខ័ណ”=លក្ខណទាំងបីនៃធម្មជាតិ។

  21. មិនច្បាស់លាស់ គឺមិនជឿទាល់តែសោះ ក្នុងគម្ពីររបស់គ្រិស្តបរិស័ទ្ធបានចែងថា បើថ្ងៃនោះមកដល់ នោះគ្មាននរណាម្នាក់ដឹងមុនឡើយ។ ហើយគ្មាននរណាម្នាក់ដែលដឹងពីរឿងនេះច្បាស់ទៀតផង។ គ្រូទាយចេះតែទាយទេណា មិត្តសំលាញ់ហ្វីដេល

    1. ខ្ញុំ​យល់​ស្រប​ជា​មួយ​វ៉ាន់​ឌី! គ្មាន​នរណា​ម្នាក់​ដឹង​ពី​ថ្ងៃ​កំណត់​នៃ​ការ​បញ្ជប់​នៃ​ពិភព​លោក​ទេ! អ្នក​វិទ្យាសាស្ត្រ​ក៏​មិន​អាច​បរិយាយ​បាន​ដែរ។ កុំ​បំភ័យ​មនុស្ស​នោះ ខ្លាច​គេ​នាំ​គ្នា​បបរសណ្ដែក​បាយ​ញ៉ាំ​ទាំង​កណ្ដាល​យប់​ដុច​កាល​ពី​ឆ្លង​សហសវត្ស​ទៀត​ទៅ។

        1. អ្នកសរសេរហ្ងឹងពូកែររកនឹកមកបំភ្លៃណាស់ បើដូចគាត់ថាមែនគួរតែមានការបញ្ជាក់អោយបានច្បាស់ និងមានភស្ដុតាងផង។ ហើយបើកើតមានក្នុងឆ្នាំ២០១២ មែន ធ្វើម៉េចទៅ?

      1. រឿង​នេះ​គ្រាន់​តែ​និយាយ​ដក​ស្រង់​ចេញ​ពី​រឿង​ 2012 តែ​ប៉ុណ្ណោះ និង​មួយ​ទៀត​ចេញ​ពី​ការ​ប្រកាស​របស់​អ្នក​វិទ្យា​សាស្រ្ត(អត្ថបទ​នេះ​ខ្ញុំ​ភ្លេច​អាសយដ្ឋាន​ហើយ) និយាយ​ថា​នៅ​ឆ្នាំ 2020​ខាង​មុខ​កោះ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ត្រូវ​លិច​បាត់​ ព្រោះ​ដោយ​សារ​តែ​ផ្ទាំងទឹក​កក​រលាយ រឿង​មួយ​ចំនួន​ជា​រឿង​ពិត​ តែ​ពាក្យ​ខ្លះ​ប្រដិត​ជ្រុល​ពេក​ហើយ

        ចំពោះ​ការ​ប្រដិត​នេះ​គ្រាន់​តែ​សរសេរ​ឲ្យ​គេ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ មិន​ព្រម​និយាយ​ថា​មាន​ព្រះ​អាទិត្យ​ដល់​ទៅ​ ៧ ដូច​ក្នុង​រឿង​ចិន​ទៅ

        ប៉ុន្តែ​មាន​បាតុភូតជា​ច្រើន​ដែល​បាន​កើត​មាន​បន្ត​បន្ទាប់​គ្នា​ដូច​ជា​ឋានរក​ ឬគេ​ហៅ​មួយ​ទៀត​គឺទីក្រុង​ខ្មោច (នេះ​គ្រាន់​តែ​ពាក្យ​ដាក់​ឲ្យ​ទី​ក្រុង​មួយ​តែ​ប៉ុណ្ណោះ ព្រោះ​ថា​នៅ​ទី​នោះ​មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាល​ពី​ឆ្នាំ​ទៅ ហើយ​បាន​សំឡាប់​មនុស្ស​ជា​ច្រើន ច្រើន​ជា​ការ​រញ្ជួយ​ដី​នៅ​ចិន​ទៅ​ទៀត) ឥ​ឡូវ​នៅ​តាម​ប្រ​ទេស​ខ្លះ​​មាន​ទឹក​ជំនន់​ ដែល​ពី​មុន​រាប់​រយ​ឆ្នាំ​មិនដែល​កើត ករណី​នេះសុទ្ធ​តែ​ជា​ការ​ប្រែ​ប្រួល​របស់​អាកាសធាតុ​របស់​ពិភពលោក​យើង​នេះ

        ដូច​នេះ​ប្រទេស​យើង​ចឹង​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​ខ្លះ​យក​ពេល​នឹង​ធ្វើ​ជា​ការ​ទស្សទាយ (ជន​មាន​ប្រ​យោជន៍)

        តើ​អ្នក​ណា​ជឿ​ខ្លះ រឿង​ខ្មោច ព្រាយ​បី​សាច​នោះ? បើ​មាន​ពិត​ហេតុ​អី​អ្នក​ដែល​សំឡាប់​គេ​ហើយ​ ខ្មោច​នោះ​មិន​ព្រម​នៅ​ក្បែរ​ដូច​ក្នុង​រឿង​ទៅ​ចាំ​បាច់​ស្អុយ​រលួយ​នៅ​ក្នុង​ព្រៃ​ទៅស្អី​ពិបាក​បង​ប្អូន​ទៅ​រក​

        1. ខ្មោចចពិតជាមាន (សត្វដែលស្លាប់ទៅហៅថាខ្មោច) តែព្រលឹងគ្មានទេ ។អ្នកដែលខ្មោចលងគឺមកពីអារម្មណ៌របស់គេ ខ្លាច ហើយគ្នានពេលពិចារណាពេលហេតុ កើតឡើង មិនបានពិនិត្យអោយច្បាស់គឺ ប្រិប ប្រុច បោលក្ដូង ហើយបូរបាច់តាមតែយល់ឃើញលើសពីព្រិត្តិការណ៌ដែលខ្លួនជួបមិនច្បស់នោះទៅទៀត ។ 
          គ្នានព្រលឹង ះ សត្វស្លាប់ទៅគឺដូចគល់អុស គ្នានព្រលឹងចេញពីខ្នួនទៅនោះទេ (ដួចម៉ាសីនភ្លើងដែលរលត់មិនមានថាមពលអគ្គិសនីបញ្ជូនទៅអំពូលអោយភ្លឺ បញ្ជូនទៅ ទូរទស្សន៌ឃើញូរូប បញ្ជូនទៅវិទ្យុលឺ សម្លេង តែមា៉សីុនភ្លើងវាគ្ានខួរ ដូច្នេះវាអត់ដឹង ចំណែកសត្វមានជីវិតមានខួរក្បាលកាលណា ថាមពលដែលភាយចេញពីបេះដូងមកធ្វើការជាមួយខួរក្បាលបញ្ជូនទៅភ្នែកមើលឃើញដឹងរូប រាង ពណ៌ ស ខ្មៅ ធំតូច ហើយបើវាធ្វើការជាមួយខួរក្បាលនឹងត្រចៀកស្ដាប់លឺ ទៅ រួមសេចក្ដីមកបើឋាមពលដែលភាយចេញពី បេះដូងធ្វើការរួមជាមួយខួរក្បាលទៅនឹងគ្រឿងទទួលណាមួយ (ត្រចៀក=សោត្តវិញាណ , អណ្ដាត=ជីវហាវិញាណ , ច្រមុះ=ឃានវិញាណ , ភ្នែក=ចក្ខុវិញាណ , ស្បែក=កាយវិញាណ ) ខួរក្បាលទទួលដឹងតាមមុខងារនៃគ្រឿងទទួលនិមួយៗខាងលើ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s