វិញ្ញាសា​រូប​វិទ្យា​ប្រលង​បាក់​ឌុប​​ឆ្នាំ​នេះ​ខុស?


ក្រោយ​ពី​មាន​បាតុភាព​មិន​ប្រក្រតី​កើត​ឡើង​ជា​ច្រើន​អំពី​ការ​ប្រលង​សញ្ញា​ប័ត្រ​ទុ​តិយ​ភូមិ​ឆ្នាំ​នេះ ឥឡូវ​មាន​បញ្ហា​ចោទ​ប្រកាន់​មួយ​ទៀត​ហើយ​ថា​ វិញ្ញាសា​រូប​វិទ្យា​ដែល​ដាក់​ចេញ​ប្រលង​ឆ្នាំ​នេះ ខុស​ទូ​ទាំង​ប្រទេស។ នេះ​ជា​សម្ដី​របស់​លោក​គ្រូ​ សៀ ស៊ុន​ថា​រ៉ុន គ្រូ​ឯក​ទេស​បង្រៀន​មុខ​វិជ្ជា​រូប​វិទ្យា នៅ​វិទ្យាល័យ​បឹង​ត្របែក ភ្នំពេញ និង​ជា​អ្នក​ដែល​ជា​អ្នក​​អះ​អាង​ថា​វិញ្ញាសា​ខុស៖

អ្នក​ដែល​ចេញ​វិញ្ញាសា​ឆ្នាំ​ហ្នឹង គឺ​ស្រង់​លំហាត់​កាល​ពី​ឆ្នាំ​២០០៥ ដែល​ខុស​ម្ដង​ហើយ យក​មក​ដាក់​ម្ដង​ទៀត។ ហើយ​នៅ​ក្នុង​វិទ្យាល័យ​បឹង​ត្របែក ខ្ញុំ​បាន​ដាក់​សំណើ​សុំ​ឲ្យ​កត់​ត្រា​ផ្ញើ​ទៅ​ក្រសួង​អប់រំ ឲ្យ​បាន​ត្រឹម​ត្រូវ។ ពី​ព្រោះ​នៅ​ស្រុក​ខ្មែរ គឺ​អត់​មាន​អ្នក​ណា​ដឹង​ទេ ខុស​កាល​ពី​លើក​ទី​១ មុន​នោះ។ ឆ្នាំ​នេះ​ចេញ​ម្ដង​ទៀត ម្ដង​នេះ​ចេញ គឺ​មិន​មែន​ចេញ​ក្នុង​ពេល​ឆមាស​ទេ គឺ​ចេញ​ក្នុង​ពេល​ប្រឡង​សញ្ញាប័ត្រ​តែ​ម្ដង គឺ​ខ្ញុំ​ទៅ​ពន្យល់​គេ​មួយ​ព្រឹក គេ​ចោទ​ខ្ញុំ​មនុស្ស​ឡប់​សតិ​ទៅ​វិញ។

ប៉ុន្តែ​លោក អ៊ូ អេង អគ្គ​នាយក​រង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បដិសេធ​ទៅ​វិញ ថា​ជា​ការ​យល់​ខុស​ខ្លួន​ឯង​របស់​គ្រូ (សៀ ស៊ុនថារ៉ុន)៖

គ្រូ​ហ្នឹង​ឡប់​សតិ។ គ្រូ​ហ្នឹង​តាំង​ពី​ឆ្នាំ​ទៅ​ម្ល៉េះ ក៏​អ៊ីចឹង​ដែរ គាត់​ច្រងេង​ច្រងាង​តែ​អ៊ីចឹង។ ហើយ​ថា ខ្ញុំ​ម៉េច​ក៏​ឲ្យ​មក​កែ ថា​សាលា​គេ​បញ្ជូន​ឈ្មោះ​មក​ឲ្យ​កែ។

ព័ត៌មាន​ពិស្ដារ៖ បទ​យក​ការណ៍​វិទ្យុអាស៊ីសេរី

បើ​ចង់​ដឹង​ខុស​មែន​ រឺ​មិន​មែន​ សូម​បង​ប្អូន​ទាំង​អស់​គ្នា​នាំ​គ្នា​វិភាគ​ទៅ​ចុះ។ នេះ​ជា​លំហាត់​​វិញ្ញាសារូប​វិទ្យា​​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ ដែល​ធ្លាប់​ចេញ​ម្ដង​កាល​ពី​សម័យ​ប្រលង​ឆ្នាំ ២០០៥ ដែល​គ្រូ សៀ ស៊ុន​ថា​រ៉ុន ប្រកែក​ថា​មិន​ត្រឹម​ត្រូវ៖

គេ​មាន​ម៉ូទ័រ​ប្រើ​ចរន្ត​ជាប់​មួយ។ ដើម្បី​អាច​ដំណើរ​ការ​ក្នុង​ការ​លើក​បន្ទុក ម៉ូទ័រ​នេះ​ត្រូវ​ភ្ជាប់​ក្រោម​តង់​ស្យុង U=110V ឆ្លង​កាត់​ដោយ​ចរន្ត I=1.5A ។ ម៉ូទ័រ​នេះ​មាន​រេស៊ីស្តង់ R=8\Omega ។ នៅ​ពេល​គេ​សាក​ល្បង​ឲ្យ​ម៉ូទ័រ​នេះ​មាន​ដំណើរ​ការ ដោយ​គ្មាន​លើក​បន្ទុក​ វា​វិល​ក្រោម​តង់ស្យុង U_{o}=25V និង​ឆ្លង​កាត់​ដោយ​ចរន្ត I_{o}=0.80A ។ គេ​ដឹង​ថា ក្នុង​ករណី​នេះ​អានុភាព ដែល​បាត់​ដោយ​ការ​កកិត​ជា​មួយ​អ័ក្ស​រង្វិល P_{f} មាន​តម្លៃ​ស្មើ​គ្នា​នឹង​អានុភាព ដែល​បាត់​ដោយ​ការ​កកិត​ពេល​ដែល​ម៉ូទ័រ​នេះ​ដំណើរ​ការលើក​បន្ទុក។

១. ក្នុង​ករណី​សាកល្បង​ឲ្យ​ម៉ូទ័រ​ដំណើរ​ការ​ដោយ​គ្មាន​លើក​បន្ទុក គណនា៖

ក. អានុភាព​ដែល​ម៉ូទ័រ​នេះ​ទទួល។

ខ. អានុភាព​កំដៅ​ដែល​ភាយ​ចេញ​ពី​ម៉ូទ័រ។

គ. អានុភាព​ដែល​បាត់​ដោយ​ការ​កកិត។

២. ក្នុង​ករណី​ម៉ូទ័រ​មាន​ដំណើរ​ការ​ដោយ​លើក​បន្ទុក គណនា៖

ក. អានុភាព​បាន​ការ​នៃ​ម៉ូទ័រ។

ខ. ទិន្នផល​នៃ​ម៉ូទ័រ។

13 thoughts on “វិញ្ញាសា​រូប​វិទ្យា​ប្រលង​បាក់​ឌុប​​ឆ្នាំ​នេះ​ខុស?

  1. ខុសទៀតហើយ? កាលពីសម័យខ្ញុំប្រលងក្នុងឆ្នាំ 2000 វិញ្ញាសារ ធរណីមាត្រចេញមកខុស ខ្ញុំដឹងខុសដែរ ហើយក៏បានប្រាប់ទៅគ្រូអនុរក្ស តែគាត់មិនបានអើពើទេ ។ ខ្ញុំក៏ទ្រាំធ្វើទាំងខុស ពីព្រោះគាត់ថា ប្រសិនបើខុស មែនធ្វើទាំងខុសទៅ បើយ៉ាងម៉េចយ៉ាងម៉ា ក៏គង់គេអោយពិន្ទុរដែរ។ រហូតដល់ម៉ោងជិតប្រមូលយកកិច្ចការ ទើបមានគ្រូម្នាក់គាត់មកប្រាប់ថា វិញ្ញាសារធរណីមាត្រខុស តែអ្នកដែលធ្វើទាំងខុសទើគាំងត្រឹមណា អ្នកនោះនឹងបានពិន្ទុរ ចំណែកអ្នកដែលមិនធ្វើវិញគឺ 0។

    1. តាម​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី គាត់​ប្រកែក​ថា​លំហាត់​ទាំង​មូល​ហ្នឹង​អត់​ត្រូវ​តែ​ម្ដង តែ​​មិន​បាន​បញ្ជាក់​ថា​ខុស​ត្រង់​ណា​ទេ។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s