ក្អក​យ៉ាង​ណា​ឲ្យ​ត្រឹម​ត្រូវ?


យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​មាន​អនាម័យ​​ដើម្បី​សុខភាព​ខ្លួន​ឯង ហើយ​នេះ​ក៏​ជា​សុជីវធម៌​មួយ​នៅ​ក្នុង​សង្គម​ដែរ។ ដូច្នេះ​ហើយ​នៅ​ពេល​ក្អក​កណ្ដាស យើង​រាល់​គ្នា​តែង​យក​ដៃ​ខ្ទប់​មាត់។ តើ​ការ​រក្សា​អនាម័យ​បែប​នេះ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ?

នៅ​ក្នុង​ប្រទេស​ទាំង​អស់​មិន​ថា​មាន​រឺ​ក្រ គេ​តែង​សង្កេត​ឃើញ​ថា​ ​មនុស្ស​មួយ​ភាគ​ធំ​ប្រើ​ប្រាស់​វិធី​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ជៀស​វាង​មេរោគ​ឆ្លង។ ៣​នាក់​ក្នុង​ចំនោម​មនុស្ស​៤​នាក់​ព្យាយាម​យក​ដៃ​ខ្ទប់​មាត់​ពេល​គេ​ក្អក រឺ​កណ្ដាស​ព្រោះ​គេ​គិត​ថា​នេះ​ជា​វិធី​ក្នុង​ការ​ការពារ​មិន​ឲ្យ​មេរោគ​ដែល​ចេញ​ពី​មាត់​ពួក​គេ​ហើរ​ចូល​ទៅ​ក្នុង​ខ្យល់​។ តាម​ពិត​នេះ​ជា​ការ​យល់​ច្រឡំ​មួយ​ទាំង​ស្រុង។ ទោះ​ជា​យើង​បាន​ការពារ​មិន​ឲ្យ​មេរោគ​ហើរ​ចូល​ទៅ​ក្នុង​ខ្យល់​ក្ដី ក៏​ប៉ុន្តែ​មេរោគ​វា​នឹង​នៅ​ជាប់​នឹង​ដៃ​យើង​ដដែល។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ ដៃ​ជា​វត្ថុ​រាវ😀 យើង​ប្រើ​ដៃ​បើក​ទ្វារ ប៉ះ​តុ​កៅអី និង​របស់​របរ​ផ្សេង​ៗ​ទៀត​ ដូច្នេះ​មេរោគ​ក៏​ចម្លង​ទៅ​លើ​វត្ថុ​ទាំង​នោះ​ដែរ។ ពេល​អ្នក​ដទៃ​មក​ប៉ះ​​ចំ​វត្ថុ​ទាំង​អស់​នោះ គេ​ក៏​គង់​នឹង​ឆ្លង​មេរោគ​ដូច​តែ​គ្នា​នោះ​ឯង។

វិធី​មួយ​ដើម្បី​ទប់​ស្កាត់​​ការ​ចម្លង​តាម​របៀប​នេះ គឺ​យើង​ត្រូវ​លាង​ដៃ​សម្អាត​សាប៊ូ​ភ្លាម​ ក្រោយ​ពេល​ក្អក​ រឺ​កណ្ដាស​ដោយ​យក​ដៃ​ខ្ទប់​មាត់​ហើយ។ ប៉ុន្តែ​ជឿ​ថា​គ្មាន​នរណា​គេ​ឩស្សាហ៍​ធ្វើ​ដូច​នេះ​ឡើយ។ ចំនែក​វិធី​មួយ​ទៀត​គឺ​ប្រើ​កន្សែង​ រឺ​ក្រដាស​ជូត​មាត់មក​ខ្ទប់​មាត់​ជំនួស​ឲ្យ​ដៃ​វិញ។ ប៉ុន្តែ​ក្នុង​ចំនោម​៣០​នាក់ មាន​តែ​១​នាក់​ប៉ុណ្ណោះ​ ដែល​ត្រៀម​កន្សែង រឺ​ក្រដាស​ជូត​មាត់​ដាក់​ជាប់​នឹង​ខ្លួន។

ដូច្នេះ​ហើយ មាន​វិធី​ម្យ៉ាង​ដែល​ងាយ​ស្រួល និង​មិន​ចំណាយ​ពេល​យូរ គឺ​យើង​ប្រើ​កែង​ដៃ​មក​ខ្ទប់​មាត់​វិញ នៅ​ពេល​ដែល​យើង​ក្អក​ រឺ​កណ្ដាស។ ទោះ​ជា​មេរោគ​នៅ​ជាប់​នឹង​កែង​ដៃ ប៉ុន្តែ​វា​កម្រ​នឹង​ឆ្លង​ទៅ​គេ​ណាស់ (លុះ​ត្រា​តែ​យក​យើង​កែង​ដៃ​ទៅ​កៀរ​គេ) ហើយ​យើង​ក៏​អាច​សម្អាត​ពេល​ក្រោយ​បាន​ដែរ (ដូច​ជា​ពេល​ងូត​ទឹក)។ វិធី​នេះ​ គេ​ហៅ​ថា ដ្រាឃ្យូឡា (Dracula)។

ដោយ​ហេតុ​យ៉ាង​នេះ ខ្ញុំ​សូម​សំណូម​ពរ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ប្រើ​កែង​ដៃ​​មក​ខ្ទប់​មាត់ ពេល​ណា​ត្រូ​វការ​ក្អក រឺ​កណ្ដាស​ដើម្បី​សុខភាព​អ្នក​ដទៃ ក៏​ដូច​ជា​សុខភាព​បរិស្ថាន​យើង​ដែរ។ សូម​សំណាង​ល្អ!:mrgreen:

5 thoughts on “ក្អក​យ៉ាង​ណា​ឲ្យ​ត្រឹម​ត្រូវ?

  1. តាមខ្ញុំ​យល់​ ក្អក​យក​ដៃ​ខ្ទប់​មាត់​នេះ ជា​សុជីវធម៌​មួយ​បែប​ប៉ុណ្ណោះ។ ខ្មែរ​យើង​គិត​ថា កុំ​អោយ​រំខាន​គេ កុំ​ខ្ទាត់​ទឹក​មាត់​ដាក់​គេ កុំ​អោយ​ខ្ទាតទឹក​មាត់​ដាក់​តុ ទូ .. ដែល​ជា​របស់​សាធារណៈ ប៉ះពាល់​អ្នក​ដទៃ។

    1. ប៉ុន្តែ​ការ​ក្អក​នឹង​កែង​ដៃ​ក៏​មិន​ជា​ការ​ខ្វះ​សីលធម៌​ដែរ។ ដូច្នេះ​យើង​ចំណេញ​ផ្លូវ​ពីរ៖ បាន​ទាំង​សុខភាព និង​សុជីវធម៌។:mrgreen:

        1. ក្អក​ដោយ​យក​កែង​ដៃ​មក​ខ្ទប់​មាត់ (ដូច​ក្នុង​រូប) ខ្ញុំ​ឃើញ​មាន​មនុស្ស​ខ្លះ​គេ​ធ្វើ​ដែរ ដូច​ជា​អត់​ប្លែក​ផង!😀 សំខាន់​គឹ​យើង​ចេះ​ទម្លាប់!:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s