ពាក្យ​ស្លោក​ប្រចាំ​គ្រួសារ


ពេល​ធ្វើ​គ្មាន​នរណា​ឃើញ មាន​ចិត្ត​ទេវតា​ដឹង។

នេះ​គឺ​ជា​ពាក្យ​ស្លោក​ប្រចាំ​ត្រកូល​គ្រប់​ជំនាន់​របស់​គ្រួសារ​ត្រកូល​ថាង នៅ​ក្នុង​រឿង​ “ជើង​ឯក​អ្នក​ប្រដាល់” (鐵馬尋橋) ដែល​ទើប​នឹង​ចប់​កាល​ពី​ថ្ងៃច័ន្ទ ទី២០ ឆ្នាំ​២០១០ ផ្សាយ​នៅ​ប៉ុស្តិ៍​លេខ​១០ របស់​ក្រុម​ហ៊ុន PPCTV។ ឃ្លា​នេះ​ងាយ​ស្រួល​យល់​ទេ បើ​យើង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អ្វី​មួយ​ដែល​ជា​កុសល ទោះ​បី​ជា​គ្មាន​នរណា​គេ​ឃើញ​ ក៏​មាន​ខ្លួន​យើង​ម្នាក់​ដឹង ពោល​គឺ​យើង​មាន​សេចក្ដី​សុខ​ (សេចក្ដី​សុខ = ការ​សុខ​ចិត្ត) ណាស់​ទៅ​ហើយ។ ឧទាហរណ៍៖ ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឲ្យ​ហ៊ឺហា​ហឹកហ៊ាក់​ ខ្លាច​គេ​ឯង​មិន​ដឹង​នោះទេ ណា​មួយ​អ្នក​ធ្វើ​បែប​នេះ ច្រើន​តែ​ជា​មនុស្ស​ក្អេង​ក្អាង​ ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួន​ធ្វើ​ល្អ ប៉ុន្តែ​ក្នុង​ចិត្ត​ដាំ​ពូជ​អាក្រក់​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ បើ​យើង​ធ្វើ​អំពើ​អកុសល ទោះ​ជា​មាន​តែ​មេឃ​ដឹង​ដី​ដឹង តែ​គំនិត​ស្មោក​គ្រោក​នោះ​នឹង​ទៅ​តាម​ចង​ពៀរ​​យើង​គ្រប់​ដង្ហើម​ចេញ​ចូល។

សង្ឃឹម​ថា​ ប្រយោគ​មួយ​ឃ្លា​នេះ​អាច​ជា​ចំណង​ដៃ​ចំពោះ​អ្នក ដូច​ចំពោះ​គ្រួសារ​ត្រកូល​ថាង ដែរ។:mrgreen:

9 thoughts on “ពាក្យ​ស្លោក​ប្រចាំ​គ្រួសារ

    1. ខ្ញុំ​ក៏​ចូល​ចិត្ត​រឿង​នេះ​ដែរ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​កូន​ប្រុស​ច្បង​ទី​ពីរ​ជាង​គេ ទោះ​ជា​ជួប​នឹង​ឧបសគ្គ​ថំ​ប៉ុន​មេឃ​យ៉ាង​ណា ក៏​គេ​មិន​ដែល​ស្លន់​ស្លោរ​ដែរ រក្សា​ទឹក​មុខ​ស្ងប់​ស្ងាត់ រឺ​ញញឹម​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​រាល់​គ្នា​ជា​និច្ច។ ពិត​ជា​គួរ​ឲ្យ​ស្ងើច​មែន។:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s