ប្រើ​ទូរស័ព្ទ​រន្ទះ​បាញ់?


ថ្មីៗ​នេះ​មាន​ភ្លៀង​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ចាស់ៗ និង​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន​តែង​ដាស់​តឿន​ខ្ញុំ​ឲ្យ​បិទ​ទូរស័ព្ទ កុំ​ប្រើ​ពេល​កំពុង​ភ្លៀង។ ដូច្នេះ​ហើយ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា តើ​ទូរស័ព្ទ​ពិត​ជា​អាច​ទាក់​ទាញ​រន្ទះ​បាញ់​មែន​រឺ​មិន​មែន?

ក្នុង​ព័ត៌មាន​កោះ​សន្តិភាព​ចុះ​ផ្សាយ​ថ្ងៃ​ទី ២៩ កញ្ញា ឆ្នាំ ២០១០ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ខណៈ​ពេល​ដើរ​កាត់​ភ្លៀង​ដោយ​ដាក់​ទូរស័ព្ទ​ដៃ​ក្នុង​ហោប៉ៅ។ ក្រោយ​ឧប្បត្តិហេតុ​នេះ ទូរស័ព្ទ​ដែល​បាន​រក​ឃើញ​ត្រូវ​បែក​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់។ ដូច​គ្នា​ដែរ​ ក្នុង​ប្រទេស​ចិន ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០០៤ មនុស្ស​ដប់​ប្រាំ​នាក់​ត្រូវ​រង​គ្រោះ​រន្ទះ​បាញ់ ក្រោយ​ការ​ស៊ើប​អង្កេត​ឃើញ​ថា មាន​បុរស​វ័យ​ចំណាស់​ម្នាក់ (ក្នុង​ចំណោម​ ១៥ នាក់) បាន​ប្រើ​ទូរស័ព្ទ​ដៃ​ពេល​កំពុង​ភ្លៀង​ផ្គរ។ សាស្ត្រាចារ្យ Liu Shuhua នៅ​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​ផ្នែក​ឧតុនិយម​ប្រចាំ​សាកល​វិទ្យាល័យ Peking បាន​មាន​ប្រសាសន៍​ថា វា​ពិតជា​មាន​គ្រោះ​ថ្នាក់​ណាស់​ក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ពេល​កំពុង​មាន​ភ្លៀង។ រលក​អេឡិចត្រូម៉ាញេទិច​តាម​ទូរស័ព្ទ​ជា​អ្នក​ចម្លង​ចរន្ត​ដ៏​ល្អ ចំនែក​ទូរស័ព្ទ​ដើរ​តួ​ជា​ឧបករណ៍​ទាក់​ទាញ​រន្ទះ។ តើ​នេះ​ជា​ការ​ពិត​ដែរ​រឺ​ទេ?

តាម​វ៉ិបសាយ ABC News ចុះ​ផ្សាយ​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០០៦ មជ្ឈមណ្ឌល​ចាប់​រន្ទះ​មួយ​ក្នុង​ទី​ក្រុង Tucson រដ្ឋ​ Arizona បាន​អះ​អាង​ថា ទូរស័ព្ទ​ដៃ រឺ​ឧបករណ៍​ចាក់ MP3 (MP3 Player) គ្មាន​គ្រោះ​ថ្នាក់​អី​នៅ​ក្នុង​ព្យុះ​ភ្លៀង​ជា​ជាង​កូន​សោ រឺ​កាក់​នោះ​ទេ។ ចំនែក​ឯ​លោក Ron Holle ឧតុវិទូ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​នៅ​ជាប់​ខ្លួន​មិន​មែន​ជា​កត្តា​បញ្ជាក់​ថា​អ្នក​នឹង​ត្រូវ​រន្ទះ​បាញ់​រឺ​អត់​នោះ​ទេ”។ គាត់​បាន​បន្ថែម​ទៀត​ថា គ្រប់​រន្ទះ​ទាំង​អស់​សុទ្ធ​តែ​អាច​សម្លាប់​យើង​បាន មិន​ខ្វល់​ថា​យើង​មាន​អ្វី​ជាប់​ខ្លួន​ឡើយ

យោង​ទៅ​តាម BBC News ចុះ​ផ្សាយ​ថ្ងៃ​ទី ២២ មិថុនា ឆ្នាំ ២០០៦ បាន​បញ្ចាក់​ថា ការ​ដាក់​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​អាច​បណ្ដាល​ឲ្យមាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បើ​កាល​ណា​មាន​រន្ទះ​បាញ់។ វេជ្ជបណ្ឌិត​ Swinda Esprit អ្នក​ឯក​ទេស​ខាង​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់​ក បាន​និយាយ​ថា “បើ​សិន​ជា​អ្នក​ត្រូវ​រន្ទះ​បាញ់​តែ​ម្យ៉ាង នោះ​ចរន្ត​អគ្គិសនី​នឹង​រត់​ពេញ​ខ្លួន​អ្នកមួយ​ភ្លែត​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន ចរន្ត​អគ្គិសនី​នឹង​រត់​ចូល​ក្នុង​ខ្លួន ហើយ​បណ្ដាល​ឲ្យ​មាន​របួស​កាន់​តែ​ធ្ងន់​ធ្ងរ។” ប៉ុន្តែ​គាត់ និង​អ្នក​ឯក​ទេស​ផ្សេង​ទៀត ក៏​មាន​ការ​ឯក​ភាព​ដែរ​ថា ទូរស័ព្ទ​ដៃ​មិន​មែន​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​មាន​រន្ទះ​នោះ​ទេ។

ដូច្នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ពេល​កំពុង​ព្យុះ​ភ្លៀង មិន​មែន​ជា​ហេតុ​បង្ក​ឲ្យ​រន្ទះ​បាញ់​ទេ ប៉ុន្តែ​ប្រសិន​បើ​ត្រូវ​រន្ទះ​បាញ់​ ពេលមាន​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន នោះវា​នឹង​បង្ក​ឲ្យ​មាន​របួស​កាន់​តែ​ធ្ងន់​ធ្ងរ (បើ​សិន​មិន​ស្លាប់:mrgreen: ) ។

ឯក​សារ​យោង៖

កោះ​សន្តិភាព៖ http://kohsantepheapdaily.com.kh/article/20100929-015959.html

China Through A Lens: http://www.china.org.cn/english/2004/Jul/102167.htm

ABC News: http://abcnews.go.com/GMA/Weather/story?id=2181843

BBC News: http://news.bbc.co.uk/2/hi/health/5106510.stm

ចំណេះ​ដឹង​មួយ​ចំនួន​អំពី​រន្ទះ៖

  • រន្ទះ​បាញ់​មាន​ល្បឿន​ប្រមាណ ២២៤០០ គីឡូម៉ែត​ក្នុង​មួយ​ម៉ោង ហើយ​ពេល​បាញ់​ម្ដងៗ​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ជុំវិញ​មាន​សីតុណ្ហភាព​ដល់​ទៅ ៣០០០០ អង្សា​សេ (ក្ដៅ​ជាង​ផ្ទៃ​ព្រះ​អាទិត្យ​ប្រាំ​ដង!)។
  • ប្រូបាប​ដែល​អ្នក​ត្រូវ​រន្ទះ​បាញ់​គឺ​ប្រហែល ១ ក្នុង​ ៣ លាន​ករណី។

5 thoughts on “ប្រើ​ទូរស័ព្ទ​រន្ទះ​បាញ់?

    1. ១ក្នុង​៣​លាន​ករណី​នេះ គឺ​គេ​គិត​ជា​ទូទៅ មិន​ចំពោះ​តែ​ប្រទេស​ណា​មួយ​ទេ។ ប្រទេស​ខ្មែរ​មាន​ឧប្បត្តិហេតុ​រន្ទះ​បាញ់​កើត​ឡើង​ច្រើន​ នេះ​ក៏​ដោយ​សារ​តែ​ការ​ការពារ​រន្ទះ​នៅ​មាន​កម្រិត ណា​មួយ​ប្រជា​ជន​មិន​សូវ​យល់​ដឹង​ពី​រន្ទះ​បាញ់​ឲ្យ​បាន​ច្បាស់​លាស់។ តើ​នេះ​ជា​កំហុស​អ្នក​ណា?😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s