​អត់​ឱន


ក្រោយ​អាពាហ៍ពិពាហ៍​អស់​១១​ឆ្នាំ​មក គូ​ស្វាមី​ភរិយា​មួយ​គូ​ក៏ប្រសូត្រ​បាន​បុត្រាមួយ។ អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ណាស់ ហើយ​ពួក​គាត់​ស្រឡាញ់​កូន​ប្រុស​ទុក​ដូច​ជា​កែវ​ភ្នែក។ នៅ​ពេល​ទារក​អាយុ​បាន​ពីរ​ខួប នា​ព្រឹក​មួយ​ប្ដី​ប្រទះ​ឃើញ​ដប​ថ្នាំ​មួយ​ឥត​បិទ​គម្រប។ គាត់​ហួស​ម៉ោង​ធ្វើ​ការ​ទៅ​ហើយ ដូច្នេះ​ក៏​ពឹង​ប្រពន្ធ​ឲ្យ​ជួយ​បិទ​គម្រប​ដប​ថ្នាំ រួច​យក​ទៅ​ដាក់​លើ​ទូ។ រី​ឯ​ម្ដាយ​ រវល់​តែ​ជាប់​ដៃ​ក្នុង​ផ្ទះ​បាយ ក៏​ភ្លេច​ប្រការ​នេះ​ឲ្យ​ឈឹង។

ក្មេង​ប្រុស​នោះ​ឃើញ​ដប​ ក៏​ប្រវេ​ប្រវា​ទៅ​យក ហើយ​ដល់​ឃើញ​ពណ៌​ស្អាត​ ក៏​ផឹក​ទាំង​អស់។ តាម​ពិត​ ថ្នាំ​នោះ​ជា​ថ្នាំ​មាន​ជាតិ​ពុល​ សម្រាប់​តែ​មនុស្ស​ធំ​ប្រើ​ប្រាស់ ​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ។ ពេល​ដែល​ទារក​នោះ​ដួល​ព្រូស ម្ដាយ​ក៏​ស្លន់​ស្លោរ​ប្រញាប់​យក​ទៅ​មន្ទីរ​ពេទ្យ តែ​ជីវិត​ក្មេង​នោះ​បាន​រលត់​ទៅ​ហើយ។ ម្ដាយ​ក្មេង​តក់​ស្លុត​យ៉ាង​តក្កមា។ គាត់​មិន​ដឹង​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ប្ដី​ខ្លួន​យ៉ាង​ណា​នោះ​ទេ។

ក្រោយ​មក ឪពុក​ក្មេង​មក​ដល់​មន្ទីរ​ពេទ្យ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ ឃើញ​សាក​សព​កូន​ខ្លួន រួច​គាត់​ក៏​សម្លឹង​មើល​ប្រពន្ធ​គាត់​ ព្រម​ទាំង​​និយាយ​តែ​ពាក្យបួនម៉ាត់​ប៉ុណ្ណោះ។

តើ​ពាក្យ​នោះ​ជា​អ្វី?

ប្ដី​គ្រាន់​តែ​និយាយ​ថា៖ “បង​ស្រឡាញ់​អូន”

ការ​បញ្ចេញ​ប្រតិកម្មចម្លែក​របស់​ប្ដី​នេះ​ តាម​ពិត​ជា​អាកប្បកិរិយា​មួយ​ប្រកប​ដោយ​សម្បជញ្ញៈ។ កូន​ស្លាប់​ទៅ​ហើយ។ ​មិន​អាច​ប្រស់​វា​ឲ្យ​រស់ឡើង​វិញ​បាន​ទេ។ ទោះ​ជា​ស្ដី​បន្ទោស​ម្ដាយ​យ៉ាង​ណា​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​គាត់ (ប្ដី) ​គ្រាន់​តែ​ចំណាយ​ពេល​បន្តិច​ ដើម្បី​យក​ដប​ថ្នាំ​នោះ​ទៅ​ទុក ​ក៏ប្រាកដ​ជា​គ្មាន​រឿងដល់​ថ្នាក់​​នេះ​ដែរ។ មិន​ចាំ​បាច់​​ទម្លាក់​កំហុស​លើ​នរណា​ទេ។ នាង​ក៏​បាត់​បង់​កូនតែ​មួយ​គត់​របស់​នាង​ដែរ។ អ្វី​ដែល​នាង​ត្រូវ​ការ​នា​ពេល​នេះ​គឺ​ការ​លួង​លោង និង​ការ​អាណិត​អាសូរ​ពី​ប្ដី។ នេះ​ហើយ​ជា​អ្វី​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​នាង។

ពេល​ខ្លះ យើង​តែង​ចំនាយ​ពេល​វែក​មុខ​រក​ អ្នក​ទទួល​ខុស​ត្រូវ រឺ​អ្នក​ដែល​ត្រូវ​បន្ទោស មិន​ថា​នៅ​ក្នុង​ទំនាក់​ទំនងណា​មួយ ក្នុង​ការងារ​ណា​មួយ រឺ​ក៏​ជា​មួយ​មនុស្ស​ដែល​យើង​ស្គាល់​ក៏​មាន​ដែរ។ យើង​សុទ្ធ​តែ​ភ្លេច​នូវ​ភាព​កក់​ក្ដៅ​នៃ​ទំនាក់​ទំនង​មនុស្ស ក្នុង​ការ​ជួយ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ គិត​ទៅ​មើល តើ​ការ​អត់​អោន​ទោស​ឲ្យ​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​ វា​ពិបាក​ណាស់​ទៅ​រឺ? សូម​ចេះ​ថែ​រក្សា​​អ្វី​ដែល​យើង​មាន។ កុំ​បន្ថែម​ការ​ឈឺ​ចាប់ កំហឹង និង​ទុក្ខ​វេទនា ដោយ​គ្រាន់​តែ​កំណាញ់​នឹង​ការ​អត់​អោន​អី។

ប្រសិន​ជា​អ្នក​រាល់​គ្នា​ព្រម​​សម្លឹង​មើល​ន័យ​ជីវិត​​ដោយ​ប្រើ​ទស្សនៈ​បែប​នេះ​ នោះ​ពិភព​លោក​ច្បាស់​ជា​មិន​សូវ​មាន​បញ្ហា​ទៀត​ទេ។

សូម​ទម្លាក់​ចោល​ឲ្យ​អស់​នូវ ការ​ច្រណែន ការ​មិន​ព្រម​អត់​ទោន ភាព​កំណាញ់ និង​សេចក្ដី​ភ័យ​ខ្លាច ហើយ​អ្នក​នឹង​បាន​ដឹង​ថា រឿង​រ៉ាវ​ទាំង​ឡាយ​មិន​ពិបាក​ដូច​អ្នក​គិត​ឡើយ។

Read this in English: A Couple

4 thoughts on “​អត់​ឱន

  1. អរគុណបងប្រុសជាខ្លាំង!!
    ប្អូនបានអានសេចក្តីជាភាសាខ្មែរ បានយល់ន័យច្រើន។ ពិតជាពិរោះ និងមានអត្ថន័យយ៉ាងល្អ..
    ប្អូនសូមដាក់ប្រកាស នៅពីក្រោមភាសាអង់គ្លេស ដោយដាក់ឈ្មោះបងជាអ្នកប្រែសម្រួល ក្នុងប្លក់របស់ប្ងូន សង្ឃឹមថាបងមិនយល់ទាស់ ចំពោះការចែករំលែកនេះ។
    ដោយក្តីគោរព

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s