មនុស្ស​ឆ្កួត​រចនា​រូប​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧


ក្នុង​កាសែត​កោះ​សន្តិភាព​ចុះ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ ទី៤ ខែ​សីហា មាន​ព័ត៌មាន​ចម្លែក​មួយ​ ដែលបាន​លើក​ឡើង​ពី​បុរស​ម្នាក់​ដែល​ហ៊ាន​ទៅ​គូរ​ទឹក​ថ្នាំ​ក្រវេម​ក្រវាម​លើ​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ដែល​តាំង​នៅ​ក្នុង​សួន​ច្បារ​លោកស​ ខេង ក្នុង​ខេត្ត​បាត់​ដំបង។ គួរ​ឲ្យ​ខឹង​ណាស់​មែន​ទេ? ចាំ​មើល​ទៀត​សិន! ក្រោយ​អំពី​ការ​ដេញ​ចាប់​បាន និង​ការ​សួរ​ចម្លើយ នគរ​បាល​ក៏​សន្និដ្ឋាន​ថា​ជន​នោះ​ជា​មនុស្ស​ឆ្កួត។ ក្នុង​ការ​សួរ​ចម្លើយ​ផង​ដែរ បុរស​ម្នាក់​នោះ​ក៏​បាន​រៀប​រាប់​ពី​ដើម​ហេតុ​ដើម​ចម​​ ដែល​ខ្លួន​ធ្វើ​ដូច្នេះ។ ហេតុ​ផល​គាត់​ ពេល​ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្ញើច​មែន​ទែន។

គាត់​ថា នៅ​ថ្ងៃ​ ៣១ កក្កដា ពេល​ទៅ​ហាត់​ប្រាណ​ជា​មួយ​គេ​ឯង​រាល់​ដង​នៅ​សួន​ច្បារ​លោក ស ខេង គាត់​ក៏​ប្រទះ​ឃើញ​ព្រះ​នេត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ បិទ ដូច្នោះ​ហើយ​គាត់​ក៏​យក​ទឹក​ថ្នាំ​ទៅ​គូរ​បន្ថែម​ភ្នែក​ ដើម្បី​ឲ្យ​ទ្រង់​មើល​ឃើញ​ មនុស្ស​លោក ដែល​លោភ​លន់​មិន​ចេះ​ស្កប់​មិន​ចេះ​ស្កល់។ រួច​ហើយ​គាត់​គូរ​ថែម​ទឹក​ភ្នែក​ទៀត មាន​ស មាន​ខ្មៅ។ ទឹក​ភ្នែក​ពណ៌​ខ្មៅ តំណាង​ឲ្យ​ទឹក​ភ្នែក​ដែល​យំ​ពេល​ឃើញ​មនុស្ស​ចេះ​តែ​ប្រព្រឹត្ត​ខុស ចំនែក​ឯ​ទឹក​ភ្នែក​ពណ៌​ស​តំណាង​ឲ្យ​ទឹក​ភ្នែក​ដែល​យំ​ដោយ​ក្ដី​រំភើប។ លើស​ពី​នេះ​គាត់​​ថែម​ទាំង​គូរ​ឆ្អឹង​ជំនីរ​ថែម​ពី​លើ​ទៀត។ ដល់​ពេល​គេ​សួរ​គាត់​ទៅ គាត់​ក៏​ថា ដែល​មាន​មនុស្ស​ណា​អត់​មាន​ឆ្អឹង​ជំនីរ​នោះ ^_^” ក្រោយ​ពី​គេ​សួរ​ចម្លើយ និង​សន្មត​ថា​គាត់​មាន​ជម្ងឺ​វិកល​ចរិត​ហើយ បុរស​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល…

ស្ដាប់​មើល​ទៅ តើ​គាត់​សម​ជា​មនុស្ស​ឆ្កួត​ដែរ​ទេ? បើ​គាត់​ជា​មនុស្ស​ឆ្កួត​មែន ប្រហែល​ជា​មនុស្ស​ឆ្កួត ដែល​ខ្ញុំសរសើរ​ជា​លើក​ទី​មួយហើយ:mrgreen:

ប្រភព​ព័ត៌មាន៖ កោះ​សន្តិភាព

4 thoughts on “មនុស្ស​ឆ្កួត​រចនា​រូប​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s