ចំប៉ា​បាត់​ដំបង


ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​តែង​បំពេរ​អារម្មណ៍​មនុស្ស​ទាំង​ឡាយ ដែល​ជា​ស្នាដៃ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ​ច្រើន​​តែ​និយាយ​រៀប​រាប់​ដល់​ខេត្ត​នីមួយៗ​ក្នុង​ប្រទេស​កម្ពុជា​យើង មិន​ដែល​ខានឡើយ ហាក់​ដូច​ជា​ចង់​ដាស់​តឿន​ក្រើន​រំលឹក​កូន​ខ្មែរ ឲ្យ​ស្គាល់ពី​ភាព​ស្រស់​ត្រកាល​នៃ​ទឹក​ដី​របស់​ខ្លួន ឲ្យ​ចាំ​ពី​ទឹក​ដី​របស់​ខ្លួន ទោះ​ជា​លោក​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​ក្ដី ក៏​ឆ្លៀត​ឱកាស​បាន​បំពេញ​ឧត្ដម​គតិ​ស្នេហា​ជាតិ​​បន្តិច​ដែរ។

ក្នុង​ចំណោម​ស្នាដៃ​ដំបូងៗ​របស់​លោក គឺ​បទ “ចំប៉ា​បាត់​ដំបង” នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​លោក ស៊ីន ស៊ីសាមុត ចាប់​ល្បី​ខ្លាំង​បំផុត​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង។ តោះ! ស្ដាប់​ទាំង​អស់​គ្នា!

​    ​១-​    ​ឱ​!​ បាត់ដំបង​បណ្តូលចិត្ត​អើយ    ខ្ញុំ​សូម​លា​ហើយ​លា​ទាំង​អាល័យ    តាំង​ពី​ខ្លួន​ខ្ញុំ​បាន​ឃ្លាត​ទៅ​ឆ្ងាយ    ខ្វល់ខ្វាយ​នឹក​ស្តាយពុំ​មាន​ពេល​ល្ហែ ។​
​    ​២-​    ​ឱ​!​ បាត់ដំបង​កង​កម្ម​វាសនា    ដែល​ខ្ញុំ​ប្រាថ្នា​គ្មាន​ពេលទំនេរ​    បើសិន​ជា​គូខ្ញុំ​ពី​បុព្វេ    សូម​ឱ្យ​មាសស្នេហ៍​    នឹកឃើញ​គ្រា​ដើម ។​
​    ​បន្ទ​រ​-​    ​កន្លង​យូរ​ឆ្នាំ​ចាំ​ទេ​ស្ងួន    មាន​តែ​រូប​អូន​ដែល​ជា​ដង្ហើម​    ចំពោះ​នួនល្អង​ចិត្ត​បង​សង្ឃឹម    សង្ឃឹម​ញញឹមថា​បាន​ជា​គូ​វាសនា ។​
​    ​៣-​    ​ឱ​!​ បាត់ដំបង​ខ្ញុំ​ប៉ង​យូរហើយ    តើ​ថ្ងៃ​ណា​ឡើយបាន​យល់​ភក្ត្រា​    ចិត្ត​ជ្រួលច្របល់​រាល់ថ្ងៃ​ខ្លោចផ្សា    ចង់បាន​ចំប៉ា​បាត់ដំបង​អើយ ។​

(ច្រៀង បន្ទរ និង ៣- ឡើង​វិញ)

បទ “ចំប៉ា​បាត់​ដំបង” នេះ​ក៏​មាន​ប្រវត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែរ តែ​ដោយ​សារ​តែ​គ្មាន​ឯកសារ​គ្រប់​គ្រាន់​នឹង​អាច​បញ្ជាក់​រឿង​រ៉ាវ​ឲ្យ​ច្បាស់​លាស់ គ្រាន់​តែបាន​ដឹង​ថា គឺ​បទ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យគ្រួសារ​លោក ស៊ីន ស៊ីសាមុត បែក​ប្រេះ​ស្រាំ​អស់​រយៈ​ពេល​ជិត​ប្រាំ​ពីរ​ឆ្នាំ។ (ឯកសារ​ពិគ្រោះ៖ CEN.COM.KH)

ម្យ៉ាង​ទៀត បទ “ចំប៉ា​បាត់​ដំបង” ក៏​ត្រូវ​បាន​គេ​យក​លំនាំ​ច្រៀង​ជា​បទ​បារាំង​មួយ​ផង​ដែរ ដែល​មាន​ចំណង​ជើង​ថា Mon Amour ។ បទ​នេះ​និពន្ធ​ដោយ​ Madame Bun Veary និង​ច្រៀង​ដោយ​និស្សិត​សាលា​តិចណូ​ម្នាក់​ឈ្មោះ ឃឿន រតនៈ

I. Tous les dimanches je vais te voir

Un grand espoir de t’avouer

Jour après jour j’ai des regrets

J’ai peur de perdre la face

II. Je n’ose pas de te déclarer

Même je te connais un peu plus

Pour cet amour un peu précoce

Je ne me sens pas à laise

R. J’envoie des milliers de textos

Et des cadeaux pour te rassurer

Pour que tu saches mon secret

Mon vieux secret, je n’ose pas te dire

III. Sais tu que je t’aime tant

Depuis longtemps comme je respire

Tu es mon rêve, ma chérie

Peux-tu me dire que tu m’aimes?

ចង្វាក់​ភ្លេង​បទ​នេះ​​មាន​លក្ខណៈ​យឺត​ជាង​បទ​ខ្មែរ…សូម​អញ្ជើញ​ស្ដាប់​ទុក​ជា​ការ​អផ្សុក ;)

ឯកសារ៖

32 thoughts on “ចំប៉ា​បាត់​ដំបង

  1. តា ម៉ាប់ និយាយថា៖

    ប្រវតិ្ត​បទ​នេះ​រក​មើល​នៅ​សៀវភៅ មាស​ស្រោប​នគរ​ របស់​លោក​ សេង​ តារា​ ទៅ​អាច​ឃើញ… ឯ​បទ​ជា​បារាំងចាំ​បាន​១​ឃ្លា ព្រោះ​មាន​មិត្ត​ជា​បារាំង​ច្រៀង​ឲ្យ​ស្តាប់ oh Battambong, je renviendrai…

  2. ប្រុញ និយាយថា៖

    ញ៉ុមចូលចិត្តបទនេះ តែច្រៀងដោយលោកកែវសារ៉ាត
    បទនោះមាន២បទជាប់គ្នាតែម្តង គឺច្រៀងណន់ស្តប់
    គឺបទចំប៉ាបាត់ដំបងនឹងបទចំប៉ីសៀមរាប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s