ស្វែង​យល់​ពី​សារ Error ក្នុង Cydia


Featured image

កម្មវិធី Cydia មានសារ​បច្ចេកទេស​ជា​ច្រើន ដែល​អាច​នឹង​ពិបាក​យល់​សម្រាប់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​បំណក​ស្រាយ​សារ​ទាំង​នោះ និង​វិធី​ដោះ​ស្រាយ៖


សារ៖

Could not get lock /var/lib/apt/lists/lock – open (35: Resource temporary available)

អត្ថន័យ៖ Cydia មិន​អាច​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​បាន​ ដោយ​សារ​តែ​មាន​កម្មវិធី​មួយ​ផ្សេង​ទៀត​កំពុង​តែ​ប្រើ​ប្រាស់​ឯកសារ​របស់ប្រព័ន្ធ​ដែល Cydia ត្រូវ​ការ។ បញ្ហា​នេះ​ច្រើន​កើត​ឡើង​ប្រសិន​បើ​អ្នក​ប្រើ​កម្មវិធី​ផ្សេង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ ដូច​ជា Curiosa ។

ដំណោះ​ស្រាយ៖ Reboot ឧបករណ៍​របស់​អ្នក។ ប្រសិន​បើ​ បញ្ហា​នៅ​តែ​មាន សូមលុប​កម្មវិធី Curiosa ចោល រឺ​ក៏​លុប​កម្មវិធី​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ស្រដៀង​នេះ។


សារ៖

Domain #10: -7200

អត្ថន័យ៖ Cydia ជួប​បញ្ហា​ខាង​ប្រព័ន្ធ Network ។ មូល​ហេតុ​ភាគ​ច្រើន បណ្ដាល​មក​ពី​ ការ​ប្រើ​ប្រាស់​កញ្ចប់​កម្មវិធី ដែលបន្ថែមការ​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ (Ad-blocking) ចូល​ក្នុង​ឯកសារ hosts របស់​អ្នក។

ដំណោះ​ស្រាយ៖ លុប​កញ្ចប់​កម្មវិធី​ដែល​ជា​បញ្ហា។


សារ៖

Dpkg was interrupted, you must manually run ‘dpkg configure –a’ to correct the problem

អត្ថន័យ៖ កម្មវិធី​ dpkg (មាន​តួនាទី​ ដំឡើង លុប​ចោល និង​ផ្ដល់​ព័ត៌មាន​ពី​កញ្ចប់ឯកសារ deb ) មាន​បញ្ហា ។

ដំណោះ​ស្រាយ៖ Cydia នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ស្វ័យ​ប្រវត្តិ។ ប្រសិន​ជា​អ្នក​ឃើញ​តែ​សារ​មួយ​នេះ អ្នក​អាច​ប្រើ​ប្រាស់ Cydia បាន​ដោយ​គ្មាន​បញ្ហា​ឡើយ ។


សារ៖

Encountered a section with no Package: header. You may want to run apt-get update to correct these problems.

អត្ថន័យ៖ Sources មួយ​រឺ​ច្រើន​ ដែល​អ្នក​បញ្ចូល មាន​បញ្ហា ។

ដំណោះ​ស្រាយ៖ លុប Source ដែល​មាន​បញ្ហា។


សារ៖

failed in buffer_write(fd) (7, ret=-1)

Sub-process /usr/bin/dpkg returned an error code (1)

អត្ថន័យ៖ គ្មាន​ disk space គ្រប់​គ្រាន់​ដើម្បី​ឲ្យ Cydia អាច​ដំឡើង​កញ្ចប់​កម្មវិធី​បាន។

ដំណោះ​ស្រាយ៖ លុប​ចោល​ឯកសារ​មួយ​ចំនួន​ដែល​មិន​ចាំ​បាច់ ដើម្បី​ឲ្យមាន disk space ទំនេរ។ ព័ត៌មាន Disk Space របស់​អ្នក​មាន​នៅ​ក្នុង Cydia > Storage Information ។


សារ៖

GPG error: [repository] stable Release: The following signatures were invalid: BADSIG [number]

អត្ថន័យ៖ Sources ដែល​អ្នក​បាន​បញ្ចូល មាន​បញ្ហា​តូច​តាច​មួយ​ចំនួន ។

ដំណោះ​ស្រាយ៖ នេះ​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ ហើយ​អ្នក​នៅ​តែ​អាច​ប្រើ Cydia បាន​ដូច​ធម្មតា។


សារ៖

Hash Sum mismatch

រឺ

Size mismatch

អត្ថន័យ៖ ឯកសារ​ដែល​អ្នក​បាន​ទាញ​យក មិន​ត្រូវ​គ្នា​នឹង ឯកសារ​ដើមដែល​នៅ​លើ Server របស់ Source ។ បញ្ហា​នេះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ទាញ​យក​ត្រូវ​កាត់​ផ្ដាច់​មុន​នឹង​បញ្ចប់ រឺ​អាច​បណ្ដាល​មក​ពី​បញ្ហា​ Internet រឺ​បញ្ហា​របស់ Server ។

ដំណោះ​ស្រាយ៖ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​នេះ​ចំពោះ​កញ្ចប់​កម្មវិធី​ច្រើន សូម​ព្យាយាម​ដូរ​​ Internet រឺ​ព្យាយាម​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។ ប្រសិន​បើ​អ្នក​ជួប​តែ​បញ្ហានេះ​ ពេល​ទាញ​យក​ពី Source មួយ បញ្ហា​អាច​បណ្ដាល​មក​ពី កញ្ចប់​កម្មវិធី​ រឺ​ Source តែ​ម្ដង។


សារ៖

Host Unreachable

អត្ថន័យ៖ មិន​អាច​ភ្ជាប់​ទៅ​នឹង​ Sources បាន។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី Internet របស់​អ្នក រឺ​បញ្ហា​របស់ Source ។

ដំណោះ​ស្រាយ៖ បញ្ហា​នេះ​អាច​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ សូម​ព្យាយាម​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។


សារ៖

HTTP/1.0 403 This package is either paid or requires a paid package to function. If you paid: contact saurik@saurik.com for help. If not, purchase the original package.

អត្ថន័យ៖ សារ​នេះ​បង្ហាញ​ចេញ​ឡើង​ពេល​ដែល​អ្នក​ព្យាយាម​​ដំឡើង​កញ្ចប់​កម្មវិធី​ដែល​មិន​បាន​ទិញ​ត្រឹម​ត្រូវ។

ដំណោះ​ស្រាយ៖ បើ​សិន​ជា​អ្នក​បាន​ទិញ​កញ្ចប់​កម្មវិធី​ដោយ​ត្រឹម​ត្រូវ​មែន សូម​ទំនាក់​ទំនង Saurik តាម​ e-mail របស់​គាត់៖ saurik@saurik.com


សារ៖

I wasn’t able to locate file for the [package] package. This might mean you need to manually fix this package.

អត្ថន័យ៖ កម្មវិធី Cydia មិន​អាច​រក​កញ្ចប់​កម្មវិធី​បាន។

ដំណោះ​ស្រាយ៖ Refresh Cydia នៅ​ខាង​លើ​ខាង​ឆ្វេង​ក្នុង Sources រឺ Changes ។ សូម​រង់​ចាំ​ដល់​ការ Refresh បញ្ចប់ (ចេញ​សារ “Reloading Data”) ។


សារ៖

POSIX error: Operation Timed Out.

POSIX: Socket is not connected.

NetDB: Open nodename nor servname provided, or not known.

អត្ថន័យ៖ នេះ​មិន​មែន​ជា​បញ្ហា​ខាង Cydia ទេ។ នេះ​ជា​បញ្ហា​ Internet ពេល​ឧបករណ៍​របស់​អ្នក​ព្យាយាម​ភ្ជាប់​នឹង Sources ។

ដំណោះ​ស្រាយ៖ សាក​ប្ដូរ​ Internet រឺ​ព្យាយាម​ម្ដង​ទៀតនៅ​ពេល​ក្រោយ។


សារ៖

Problem parsing dependency Pre-Depends or Problem parsing dependency Depends
Error occurred while processing [repository]
Problem with MergeList [file]
The package lists or status file could not be parsed or opened

អត្ថន័យ៖  Sources មួយ​រឺ​ច្រើន​ដែល​អ្នក​បញ្ចូល​មាន​បញ្ហា។

ដំណោះ​ស្រាយ៖ លុប​ចោល Sources ដែល​មាន​បញ្ហា។


សារ៖

subprocess pre-removal script returned error exit status [number] or subprocess dpkg-deb –fsys-tarfile returned error exit status [number] or similar
Sub-process /usr/bin/dpkg returned an error code (1)

អត្ថន័យ៖ កញ្ចប់​កម្មវិធី​មាន​បញ្ហា។

ដំណោះ​ស្រាយ៖ សូម​ទាក់​ទង អ្នក​បង្កើត​កញ្ចប់​កម្មវិធី ដើម្បី​ប្រាប់​ពី​បញ្ហា​នេះ។


សារ៖

trying to overwrite [file], which is also in package [package]
Sub-process /usr/bin/dpkg returned an error code (1)

អត្ថន័យ៖ អ្នក​ព្យាយាម​ដំឡើង​កញ្ចប់​កម្មវិធី​ថ្មី ដែល​ផ្ទុក​ឯកសារ​​​មាន​ឈ្មោះ​ដូច​គ្នា​នឹង​កញ្ចប់​កម្មវិធី​ ដែល​បាន​ដំឡើង​រួច។ ដូច្នេះ អ្នក​មិន​មែន​ដំឡើង​កញ្ចប់​កម្មវិធី​ថ្មី​នេះ​បាន​ទេ។

ដំណោះ​ស្រាយ៖ លុប​កញ្ចប់​កម្មវិធី​ចាស់​ចោល​សិន​ មុន​នឹង​ដំឡើង​កញ្ចប់​កម្មវិធី​ថ្មី។


សារ៖

Wow, you exceeded the number of package names this APT is capable of.
Problem with MergeList [file]
The package lists or status file could not be parsed or opened.

អត្ថន័យ៖ អ្នក​មាន​ចំនួន​កញ្ចប់​កម្មវិធី​ហួស​ចំនួន​អតិបរមា។ នេះ​អាច​បណ្ដាល​មក​ពី​អ្នក​បញ្ចូល Sources ​ច្រើន​ពេក។

ដំណោះ​ស្រាយ៖ លុប​ Sources មួយ​ចំនួន​ចោល (ជា​ពិសេស​ Source ដែល​មាន​ចំនួន​កញ្ចប់​កម្មវិធី​ច្រើន) ហើយ Refresh រហូត​ដល់​សារ​នេះ​លែង​ចេញ​ទៀត។

ឯក​សារ​យោង៖ http://theiphonewiki.com/wiki/Cydia_Errors

2 thoughts on “ស្វែង​យល់​ពី​សារ Error ក្នុង Cydia

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s