ពុម្ព​អក្សរ​ខ្មែរ​សម្រាប់ iOS 8


នៅ​ក្នុង iOS 8 ក្រុមហ៊ុន​ Apple បាន​សម្រេច​ចិត្ត​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ ដោយ​សារ​តែ​ការ​សំណូម​ពរ​យ៉ាង​សម្បើម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់​ជ្រុង​នៃ​ពិភព​លោក ដឹក​នាំ​ដោយ​ក្រុម​ 4khmeriphone ដែល​បង្កើត​ក្ដារ​ចុច និង​ភាសា​ខ្មែរ​តាំង​ពី​ iOS ជំនាន់ទី ៣។ នេះ​​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដល់​ប្រជាជន​ខ្មែរ​នៅ​គ្រប់​ទិស​ទី ដែល​ប្រើ​ផលិត​ផល​របស់ក្រុមហ៊ុន​ផ្លែប៉ោម​ដ៏​ល្បី​មួយ​នេះ ។

ខ្ញុំ​ គៀន ហ្វកហ្វីដែល (KIEN Forcefidele) ក្រោម​ឈ្មោះ​ fidele007 បាន​រៀនធ្វើ​ការ​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​​ដល់​ឧបករណ៍​ Apple ចាប់​ផ្ដើម​ពី​ជំនាន់ iOS ទី ៧ ។ រហូត​ដល់​ជំនាន់ ៧.០.x ការ​ធ្វើ​ពុម្ព​អក្សរ​មាន​លក្ខណៈ​ងាយ​ស្រួល​គ្រាន់​បើ រហូត​ដល់​ជំនាន់ ៧.១.x ទើប​ខ្ញុំ​ជួប​បញ្ហា​ ដោយ​ហេតុ​ Apple បាន​ផ្លាស់​ប្ដូរ​វិធី​ឧបករណ៍​ប្រើ​ពុម្ព​អក្សរ ដូច្នេះ​ខ្ញុំ​មិន​បាន​ធ្វើ​ពុម្ព​អក្សរ​ច្រើន​ឡើយ (ខ្ញុំ​បាន​ធ្វើ​តែ​ពីរ​គឺ ខ្មែរ​ហនុមាន និង​ខ្មែរ​ព្រៃ​វែង) ។ មក​ដល់​ជំនាន់ទី ៨ Apple បាន​ផ្ដល់​ពុម្ព​អក្សរ​ខ្មែរ​មួយ​ដាច់​ដោយ​ឡែក​ពី​ពុម្ព​អក្សរ​អង់គ្លេសទៀត នេះ​ក៏​បង្ករ​ភាព​ងាយស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ដែរ។ ខាង​ក្រោម​នេះ​ជា​ពុម្ព​អក្សរ​ទាំង​អស់​ដែល​ខ្ញុំ​បាន​កែ​សម្រួល​ឲ្យ​សម​ធួននឹងប្រព័ន្ធ​ប្រតិបត្តិការ iOS ។ ខ្ញុំ​បាន​បង្កើត​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ភ្ជាប់​ពុម្ព​អក្សរ​ ដែល​ខ្ញុំ​ធ្វើ​ជា​មួយ​នឹង​កម្មវិធី Bytafont 2 ។ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​អាច​ផ្លាស់​ប្ដូរ​ពុម្ព​អក្សរ​បាន ដោយ​មិន​ចាំ​បាច់​លុប​ពុម្ព​អក្សរ​ ដែល​បាន​ដំឡើង​មុន​នោះ​ឡើយ។

ពុម្ព​អក្សរ​ទាំង​អស់​ដែល​មាន​ឈ្មោះ​សុទ្ធ​តែ​មាន​វត្តមាន​លើ ModMyi ជា​ប្រភព​ផ្លូវ​ការ​របស់ Cydia ។ សូម​អញ្ជើញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​សេរី​៖

ចុច​លើ​រូប​ដើម្បី​មើល​ទំហំ​ធំ ៖

Click To Enlarge

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s