​ពុម្ព​អក្សរ​ខ្មែរ​លើ Windows 8.1


​ភាសា​ខ្មែរ​​នៅ​លើ Windows ចេញ​ជា​សាធារណៈ​ដំបូង​នៅ​លើ​ជំនាន់​ Windows Vista ។ ក្រុមហ៊ុន Microsoft បាន​ជ្រើស​រើស​ពុម្ព​អក្សរ Khmer UI ជា​ពុម្ព​អក្សរលំនាំ​ដើម (default) ទូទាំង​ចំនុច​ប្រទាក់​អ្នក​ប្រើ (UI – User Interface)។

khmer-ui

ដោយ​សារ​តែ​ពុម្ព​អក្សរ​នេះ​មិន​សូវ​ស្អាត ដូច្នេះ​ក្រុម​ការងារ KhmerOS បាន​ប្រាប់​ពី​របៀប​ដូច​ពុម្ព​អក្សរ​នេះ​ចេញ​ ដោយ​ដាក់​ពុម្ព​អក្សរ Khmer OS System ជំនួស​វិញ ។

តំណភ្ជាប់ ៖ http://www.khmeros.info/en/download

រហូត​មក​ដល់​ជំនាន់​ Windows ៨ ពុម្ព​អក្សរ Khmer UI នៅ​តែ​ប្រើ​ប្រាស់​ជា​ពុម្ព​អក្សរ​លំនាំ​ដើម​ដដែល ។ ប៉ុន្តែ​​ជំនាន់ Windows ៨.១ បែរ​ជា​ប្រើ​ប្រាស់ Leelawadee UI (ក្នុង​ពុម្ព​នេះ​មាន​បង្កប់ អក្សរ​ខ្មែរ ថៃ និង​លាវ) ជំនួស​វិញ ។

ដូច្នេះ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពុម្ព​អក្សរ​ចេញ​ យើង​ត្រូវ​កែ​ពុម្ព Leelawadee UI នេះ​ (មាន​នៅ​ក្នុងថត Fonts របស់​ប្រព័ន្ធ) ដែល​ចែក​ចេញ​ជា​ បី​ពុម្ព​ផ្សេង​គ្នា ៖

  • LeelawUI.ttf ៖ សម្រាប់​អក្សរ​ធម្មតា
  • LeelUIsl.ttf ៖ សម្រាប់​អក្សរ​ស្ដើង
  • LeelaUIb.ttf ៖ សម្រាប់​អក្សរ​ដិត​

ខ្ញុំ​បាន​សាក​ល្បង​ជំនួស​ពុម្ពទាំង​បី​ដោយ​ពុម្ព​ Khmer OS Sytem ដោយ​ដូរ​ឈ្មោះ​​ទៅ​តាម​ឈ្មោះ​ពុម្ព​ទាំង​បី​ខាង​លើ​រៀង​គ្នា ។ អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​ឯកសារ​ខាង​ក្រោម ហើយ​ដំឡើង​​ពុម្ព​ទាំង​បី ហើយ Log out និង Log in នឹង​ឃើញ​លទ្ធផល ។

ទាញ​យក​ពុម្ព​អក្សរ Khmer OS Sytem សម្រាប់ UI លើ Windows ៨.១

តើ​នៅ​ជំនាន់ Windows 10 ដែល​នឹង​ចេញ​នៅ​ឆ្នាំ ២០១៥ នេះ ក្រុម​ហ៊ុន Microsoft នឹង​កែ​ប្រែ​ពុម្ព​អក្សរ​ខ្មែរទៀត​រឺ​ទេ ?

ឯកសារ​យោង ៖ https://msdn.microsoft.com/en-us/goglobal/bb688099.aspx

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s